Procurement Ads

ដំណឹងជ្រើសរើសអ្នកម៉ៅការចូលរួមដេញថ្លៃ គម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងទឹកសម្រាប់ទទួលទាន

with Environmental Sanitation Cambodia
This job has already passed the closing date

BTDC-ID: 39082
Closing Date:

Expected Outputs

Announcement Description

អង្គការ​អនាម័យ​ដើម្បី​បរិស្ថាន​កម្ពុជា​ (ESC) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ដោយមាន​បេសកកម្ម​ចម្បង​ក្នុង​ការ​ការពារ​ និង​លើក​កម្ពស់​ សុខភាព​សាធារណៈ​ នៅ​ក្នុង​ប្រទេសកម្ពុជា​។ អង្គការ​ ESC ផ្តោត​លើការផ្តល់សេវា​បច្ចេកទេស​ និង​សេវា​សង្គម​ ទាក់ទង​នឹង​ ទឹក​ស្អាត​ អនាម័យ​ និង​ការ​គ្រប់គ្រង​សំណល់​ ពី​មនុស្ស​ សត្វ​ រោងចក្រ​ និង​សហគ្រាស​ ប្រកបដោយ​ប្រសិទ្ធ​ភាព​ សុវត្ថិភាព​ និង​ចីរភាព​។

បច្ចុប្បន្ន​អង្គការ​ ESC សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី​ រដ្ឋបាល​ក្រុង​សែន​មនោរម្យ​ ក្រោម​ការ​គាំទ្រ​ពី​អង្គការ​បូ​ដា​កម្ពុជា​ (BORDA Cambodia) និង​ជំនួយ​ថវិកា​ពី​ក្រុមហ៊ុន​ KEMPER នៃ​ប្រទេស​អាលឺ្លម៉ង់ សម្រាប់​ការ​អនុវត្ត​គម្រោង​ “លើក​កម្ពស់​ការប្រើប្រាស់​ទឹក​ស្អាត​ និង​ទឹក​សម្រាប់​ទទួលទាន​” នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មណ្ឌលគិរី​ ស្ថិតនៅ​ភូមិ​ចំបក់​ សង្កាត់​ស្ពាន​មានជ័យ​ ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌលគិរី​។ គម្រោង​នេះ​នឹង​ផ្តល់នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​រូប​វន្ត​ដូចជា​ សាងសង់​ស្ថានីយ​រួម​ទាំង​ប្រព័ន្ធ​ចម្រោះ​ទឹក​ទទួលទាន​ ដំឡើង​ប្រព័ន្ធ​សូ​ទ្បាទឹកក្តៅ​ និង​ប្រព័ន្ធ​ត្រង​ទឹកភ្លៀង​។

Expected Outputs

ដំណឹងជ្រើសរើសអ្នកម៉ៅការចូលរួមដេញថ្លៃ គម្រោងលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងទឹកសម្រាប់ទទួលទាន

  • Career Category: Invitation for Bids
  • Location: Mondul Kiri Province
Summary

គោលបំណង​

អង្គការ​អនាម័យ​ដើម្បី​បរិស្ថាន​កម្ពុជា​ (ESC) សុំអញ្ជើញ​ក្រុមហ៊ុន​ សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ក្នុង​ប្រទេសកម្ពុជា​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ចូលរួម​ដេញថ្លៃ​សាងសង់​គម្រោង​ខាងលើ​តាមកាល​កំណត់​ដែល​មាន​ចែង​នៅ​ខាងក្រោម​។

គោលដៅ​គម្រោង​

  • ផ្តល់លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​៖ ដើម្បី​ធានា​ថា​អ្នកជំងឺ​ បុគ្គលិក​សុខាភិបាល​ និង​អ្នក​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មណ្ឌលគិរី​ មាន​ទឹក​ស្អាត​ និង​ទឹក​សម្រាប់​ទទួលទាន​ដែល​មាន​សុវត្ថិភាព​ ។
  • កាត់បន្ថយ​ការ​ចំណាយ​លើ​ថាមពលអគ្គិសនី​៖ តាមរយៈ​ការដំឡើង​ប្រព័ន្ធ​សូ​ឡាទឹក​ក្តៅ​ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ និង​ធានា​បាន​នូវ​និរន្តរភាព​បរិស្ថាន​ សម្រាប់​ផ្នែក​សម្ភព​ និង​វះកាត់​។
  • កាត់បន្ថយ​ចំណាយ​ការប្រើប្រាស់​ទឹក​៖ បង្កើន​ប្រសិទ្ធ​ភាព​ការប្រើប្រាស់​ទឹកភ្លៀង​តាមរយៈ​ការដំឡើង​អាង​ទឹកភ្លៀង​។

វិសាលភាព​ និង​ សមិទ្ធិ​ផល​

  • សាងសង់​ស្ថានីយ៍ និង​ដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក​ដែល​មាន​សមត្ថភាព​ ១ម៉ែត្រ​គូប​/ម៉ោង​។
  • រៀបចំ​ដំឡើង​ប្រព័ន្ធ​សូ​ឡាទឹក​ក្តៅ​ និង​ប្រព័ន្ធ​ត្រង​ទឹកភ្លៀង​។
  • រៀបចំ​បណ្តា​ញបំពង់​ និង​កន្លែង​ទទួល​ទឹក​ដែល​ចេញពី​ប្រព័ន្ធ​ចម្រោះ​ និង​ប្រព័ន្ធ​សូ​ទ្បាទឹកក្តៅ​។
  • ផ្តល់របាយការណ៍​វឌ្ឍនភាព​សាងសង់​ជាប្រចាំ​រៀងរាល់​ពីរ​សប្តាហ៍​ និង​រូបភាព​ដែល​មានគុណ​ភាព​។

ថវិកា​ និង​ការ​ទូទាត់​

  • ថវិកា​សម្រាប់​ការ​សាងសង់​ប៉ាន់ស្មាន​សរុប​ចំនួន​ ៣៤,៨០០.០០ ដុល្លារ​សហរដ្ឋអាមេរិក​ រួម​មាន​ ថ្លៃ​សម្ភារៈ​ កំលាំង​ពលកម្ម​ ប្រាក់ចំណេញ​ និង​ប្រាក់​ពន្ធ​គម្រោង​។

Eligibility

  • ត្រូវមានឯកសារចុះបញ្ជីនៅ​ក្រសួងពាណិជ្ជកម្ម ឬមន្ទីរពាណិជ្ជកម្មខេត្ត (មានបញ្ជាក់ច្បាប់ដើម)។
  • ត្រូវមានឯកសារចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ (មានបញ្ជាក់បណ្ណ័ប៉ាតង់ច្បាប់ដើម)
  • ត្រូវមានបទពិសោធន៍សាងសង់គម្រោងទឹកស្អាត តម្លើងប្រព័ន្ធសូទ្បាទឹកក្តៅ និងប្រព័ន្ធចម្រោះទឹកទទួលទាន ឬ គម្រោងសាងសង់ប្រហាក់ប្រហែល។

Submission Requirements

កាល​វសាន្ត​

  • ឈប់​ទទួល​ឯកសារ​ថ្ងៃ​ទី​ ២៥ ខែ​មីនា​ ២០២៦ ម៉ោង​ ៥:០០រសៀល​
  • រយៈពេល​នៃ​ការ​សាងសង់​មាន​ ៣ខែ​ ចាប់​ថ្ងៃ​ទី​០៦ ខែ​មេសា​ ដល់​ ថ្ងៃ​ទី​០៥ ខែក​ក្កដា​ ២០២៦

លក្ខខណ្ឌ​ជ្រើសរើស​

ការ​ជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​នឹង​ត្រូវធ្វើ​ឡើង​តាម​ដំណាក់កាល​ និង​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖

ដំណាក់កាល​វាយ​តម្លៃ​ទៅលើ​ឯកសារ​លក្ខណ​:សម្បត្តិ​ក្រុមហ៊ុន​សាងសង់​ (ពិន្ទុ​៣០%)

  • ឯកសារ​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ឬមន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ (មាន​បញ្ជាក់​ច្បាប់ដើម​)។
  • ឯកសារ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធ​ដា​ (មាន​បញ្ជាក់​បណ្ណ័ប៉ាត​ង់ច្បាប់ដើម​)។
  • បុគ្គលិក​ក្រុមហ៊ុន​ (តារាង​បញ្ជី​បុគ្គលិក​ និង​ជីវប្រវត្តិ​)។
  • តារាង​បញ្ជី​សម្ភារៈ​សម្រាប់​សាងសង់​គម្រោង​។ល។

ឯកសារ​យោង​(ពិន្ទុ​២០%)

  • បទពិសោធន៍​លើការងា​រសាងសង់​ដូច​ឬគម្រោង​ប្រហាក់ប្រហែល​ក្នុងរយៈពេល​ ៣ឆ្នាំ​ ចុងក្រោយ​។
  • កិច្ចសន្យា​ការងារ​ដូច​ឬប្រហាក់ប្រហែល​គម្រោង​ខាងលើ​ចំនួន​២គម្រោង​យ៉ាងតិច​ដែល​មាន​ទឹកប្រាក់​សរុប​១០០,០០០.០០ដុល្លារ​សហរដ្ឋអាមេរិក​។

ដំណាក់់កាល​វាយ​តម្លៃ​ឯកសារ​ដេញថ្លៃ​ (ពិន្ទុ​៤០%)៖ វាយ​តម្លៃ​លើការបំពេញ​តម្លៃ​នៅ​ក្នុង​សៀវភៅ​ដេញថ្លៃ​។

វិធីសាស្ត្រ​អនុវត្ត​ការងារ​ (ពិន្ទុ​១០%)៖ ការ​ពិពណ៌នា​អំពី​វិធីសាស្ត្រ​បច្ចេកទេស​សាងសង់​ និង​ផែនការ​ពេលវេលា​។

បញ្ជាក់​៖ ក្រុមហ៊ុន​ដែលជា​ប់ក្នុង​បញ្ជី​សម្រាំង​ (Shortlisted) ក្នុង​ដំណាក់កាល​ទី​១ និង​ត្រូវ​អញ្ជើញ​ចូលរួម​ដេញថ្លៃ​នៅ​ដំណាក់កាល​ទី​២។

Attachment:
  • 260311_KEMPER3_DWTS_Contractor Announcement_KH_V15
 

Contact Details

Office Address
  • #10bis, St.430, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • លោក យិបយ៉ម សេដ្ឋា វិស្វករគម្រោងជាន់ខ្ពស់
  • កញ្ញា គង់ រចនា មន្ត្រីរដ្ឋបាល និងហិរញ្ញវត្ថុ
 
Phone
 
Email