អង្គការអនាម័យដើម្បីបរិស្ថានកម្ពុជា (ESC) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជួយលើកកម្ពស់ផ្នែកទឹកស្អាត និងអនាម័យប្រកបដោយនិរន្តរភាពសម្រាប់អ្នកទាំងអស់គ្នា បង្កើតនៅឆ្នាំ២០១០។ បេសកកម្មចម្បងរបស់អង្គការ ដើម្បីការពារ និងលើកកម្ពស់សុខភាពសាធារណ:ក្នុងប្រទេសកម្ពុជា តាមរយ:ការផ្តល់សេវាបច្ចេកទេស និងផ្នែកសង្គមដែលផ្តោតលើតម្រូវការ ការផ្លាស់ប្តូរឥរិយាបថ ទាក់ទងនឹងទឹក និងអនាម័យ រួមទាំងការគ្រប់គ្រងសំណល់ពីមនុស្ស សត្វ រោងចក្រ និងសហគ្រាសផ្សេងៗប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងចីរភាព។