គ្រូបង្រៀនកំរិតមត្តេយ្យសិក្សា (1 Position)
- ទទួលខុសត្រូវលើរដ្ឋបាលថ្នាក់រៀន។
- បង្រៀនកុមារកម្រិតមត្តយ្យសិក្សា រៀបចំផែនការសកម្មភាព និងសំភារៈបង្រៀនឱ្យសមស្របទៅនឹងកម្រិតរបស់កុមារនិងវាយតម្លៃការសិក្សារបស់កុមារ។
- ផ្តល់ព័ត៌មានដល់អ្នកផ្តល់ប្រឹក្សា/ផ្នែកអប់រំអំពីអត្តចរិកប្រែប្រួលរបស់កុមារ។
- ចូលរួមដោះស្រាយបញ្ហាក្នុងផ្នែកបឋមសិក្សា។
- ត្រូវមានបទពិសោធន៍ការងារបង្រៀនយ៉ាងតិច១ឆ្នាំ។
- ត្រូវមានសញ្ញាប័ត្រគរុកោសល្យដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា។
- ត្រូវមានអត្តចរិកល្អ និងស្មោះត្រង់ និងមានចិត្តជួយអ្នកដទៃ។
- ត្រូវមានគំនិតច្នៃប្រឌិត និងមានភាពអំណត់អត់ធន់ខ្ពស់។
- ប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយកុមារដែលមានផ្ទុកមេរោគអេដស៍ និងទទួលរងផលប៉ះពាល់ដោយសារជំងឺអេដស៍។
គ្រូបង្រៀនកុំព្យួទ័រ (1 Position)
- ទទួលខុសត្រូវក្នុងការបង្រៀនមូលដ្ឋានគ្រឹះនៃការប្រើប្រាស់កុំព្យូទ័រ Microsoft Office: Ms. Word, Ms. Excel, Ms. PowerPoint។
- រៀបចំផែនការសកម្មភាពបង្រៀនរៀបចំផែនការសកម្មភាព និងសំភារៈបង្រៀនឱ្យសមស្របតាមកំរិតនៃកម្មវិធី និង ខ្លឹមសារមេរៀនឱ្យបានត្រឹមត្រូវ។
- រៀបចំរដ្ឋបាលថ្នាក់រៀន និងវាយតម្លៃការសិក្សារបស់កុមារ។
- ចូលរួមដោះស្រាយបញ្ហាការសិក្សារបស់កុមារ។
- ផ្តល់ព័ត៌មានដល់ក្រុមការងារដែលពាក់ព័ន្ធ និងផ្តល់របាយការណ៍ឱ្យទាន់ពេលវេលា។
- មានវិញ្ញាបនបត្របញ្ជាក់ពីជំនាញវិជ្ជាជីវៈ
- ត្រូវមានបទពិសោធន៍ក្នុងការបង្រៀនកុំព្យួទ័រយ៉ាងតិចមួយឆ្នាំ
- មានការតាំងចិត្តខ្ពស់ក្នុងការធ្វើការងារជាមួយកុមារដែលមានផ្ទុក និងរងផលប៉ះពាល់ដោយសារជំងឺអេដស៍។
- មានចំណេះដឹងលើភាសាអង់គ្លេស កាន់តែប្រសើរ
- មានភាពរួសរាយ រាក់ទាក់ ទំនាក់ទំនងល្អ និងចេះធ្វើការងារជាក្រុម