ប្រធានគម្រោង, អ្នកទំនាក់ទំនង និងព័ត៌មានវិទ្យា,​ និង គណនេយ្យករ

with Ponlok Khmer Organization
This job has already passed the closing date
Job Announcement

Announcement Description

អង្គការ​ពន្លក​ខ្មែរ​ (ភី​ខេ​អេក​) ជា​អង្គការ​ពង្រឹង​ចំណេះ​ដឹង​ សមត្ថភាព​ប្រជាជន​នៅ​តំបន់​ខ្ពង់រាប​ ពិសេស​ជនជាតិ​ដើម​ភាគតិច​ ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៥ និង​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​តាម​លិខិត​លេខ​ ៨១៨ ស.ជ.ណ ចុះ​ថ្ងៃ​ទី​២៤ ខែ​មិថុនា​ ឆ្នាំ​២០០៨។

អង្គការ​ពន្លក​ខ្មែរ​ (ភី​ខេ​អេក​) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ ផ្នែក​មនុស្សធម៌​ មិន​រក​ប្រាក់ចំណេញ​ មិនមាន​និន្នាការនយោបាយ​ និង​មិន​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ​។ អង្គការ​ពន្លក​ខ្មែរ​ធ្វើការ​ផ្ដោត​លើ​បរិស្ថាន​ និង​សិទ្ធិ​ធនធាន​របស់​សហគមន៍​អាស្រ័យ​អនុផល​ផល​ព្រៃឈើ​ សហគមន៍​ជនជាតិ​ដើម​ភាគតិច​។ អង្គការ​ពន្លក​ខ្មែរ​ បាន​និង​កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ ដែល​មាន​រយៈពេល​៥ឆ្នាំចាប់ពី​ឆ្នាំ​២០២០-២០២៤។ ជាមួយគ្នា​នេះ​ យើង​ទទួល​បាន​គម្រោង​មួយ​ ដែល​មានឈ្មោះ​ថា​“ លើក​កម្ពស់​ជីវភាព​ជនជាតិ​ដើម​ភាគតិច​ តាមរយៈ​កសិកម្ម​ក្សេត្រ​បរិស្ថាន​”នៅ​ក្នុង​ខេត្ត​ ព្រះវិហារ​។

អង្គការ​ពន្លក​ខ្មែរ​ ត្រូវការ​ជ្រើសរើស​បេក្ខជន​ទាំងពីរ​ភេទ​សម្រាប់​បម្រើ​ការងារ​នៅ​ក្នុង​តំបន់​គោលដៅ​៖

Announcement Positions

ប្រធានគម្រោង (3 Positions) Apply Now

  • Category: Exec. / Management, Agriculture
  • Type : Job Opportunity
  • Location: Preah Vihear Province
  • Schedule: Full-time
  • Salary: Negotiable
Duties
  • ត្រួតពិនិត្យ តាមដានសូចនាករ និងលទ្ធផលទាំងបរិមាណ គុណភាពគម្រោង
  • សរសេររបាយការណ៍ត្រីមាស ឆមាស
  • តាមដាន និងត្រួតពិនិត្យថវិកាសម្រាប់សកម្មភាពគម្រោង
  • សរសេរករណីសិក្សារបស់គម្រោង សម្រាប់បោះពុម្ព ផ្សព្វផ្សាយ
  • បណ្ដុះបណ្ដាល និងបង្វឹកបុគ្គលិក ពីការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព
  • ធ្វើផែនការប្រតិបត្តិគម្រោង ប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ
  • ធ្វើការងារក្រុម និងសហការជាមួយអ្នកពាក់ព័ន្ធគម្រោង
  • ការងារផ្សេងទៀតដែលត្រូវការពីនាយកប្រតិបត្តិ
Requirements
  • លក្ខណៈសម្បត្តិ
  • មានភាពស្មោះត្រង់ អត់ធ្មត់នឹងការងារ ចេះអត់អោន និងអធ្យាស្រ័យ
  • ចេះប្រាស្រ័យទាក់ទងល្អនិងប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមកិច្ចការសង្គម
  • ចំណេះដឹង និងបទពិសោធន៍៖
  • មានកំរិតវប្បធម៌ (បរិញ្ញាបត្រផ្នែកគ្រប់គ្រង កសិកម្ម ឬសញ្ញាបត្រមានតម្លៃស្មើ)
  • មានចំណេះដឹងភាសាអង់គ្លេស
  • មានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រងគម្រោងយ៉ាងតិច២ឆ្នាំឡើងទៅ
  • មានបទពិសោធន៍ធ្វើការលើអភិបាលកិច្ចធនធានធានធម្មជាតិ។
 

អ្នកទំនាក់ទំនង និងព័ត៌មានវិទ្យា (1 Position) Apply Now

  • Category: Communications, Computer - General, Computer - Networking, Computer - Programming
  • Type : Job Opportunity
  • Location: Preah Vihear Province
  • Schedule: Full-time
  • Salary: Negotiable
Duties
  • សហការជាមួយអ្នកគ្រប់គ្រងដើម្បីអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
  • សរសេរ កែសម្រួល និងចែកចាយខ្លឹមសារ រួមទាំងការបោះពុម្ពផ្សាយ សេចក្តីប្រកាសព័ត៌មាន ខ្លឹមសារតាមគេហទំព័ររបស់អង្គការពន្លកខ្មែរ របាយការណ៍ប្រចាំឆ្នាំ សុន្ទរកថា និងព័ត៌មានទិន្នន័យផ្សេងទៀតដែលទាក់ទងសកម្មភាព ផលិតផល និង/ឬសេវាកម្មរបស់អង្គការ។
  • ឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ រៀបចំការសម្ភាសន៍ ឃ្លីប និងដើរតួជាអ្នកនាំពាក្យរបស់អង្គការ។
  • បង្កើត និងរក្សាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកសារព័ត៌មាន និងរក្សាមូលដ្ឋានទិន្នន័យប្រព័ន្ធផ្សព្វផ្សាយ។
  • ស្វែងរកទិន្នន័យ និង សម្របសម្រួលព្រឹត្តិការណ៍ផ្សព្វផ្សាយតាមតម្រូវការ។
  • ជំនាញក្នុងការរចនា និងបោះពុម្ពកម្មវិធី។
Requirements
  • បរិញ្ញាបត្រផ្នែកទំនាក់ទំនង ព័ត៌មានវិទ្យា ឬជំនាញដែលពាក់ព័ន្ធ។
  • បទពិសោធន៍ពាក់ព័ន្ធយ៉ាងតិច 2​ឆ្នាំក្នុងតួនាទីទំនាក់ទំនង។
  • ចំណេះដឹងអំពីកម្មវិធីបោះពុម្ព (​Design/Photoshop)។
  • ចេះប្រើប្រាស់ពាក្យសំដី ការសរសេរ និងទំនាក់ទំនងបុគ្គល ។
  • ជំនាញគ្រប់គ្រងពេលវេលា និងការរៀបចំបានល្អ។
  • មានជំនាញក្នុង Microsoft Office ប្រព័ន្ធគ្រប់គ្រងមាតិកា និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
 

គណនេយ្យករ (1 Position) Apply Now

  • Category: Accounting, Banking / Finance
  • Type : Job Opportunity
  • Location: Preah Vihear Province
  • Schedule: Full-time
  • Salary: Negotiable
Duties
  • រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទៅប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុ។
  • រៀបចំចុះបញ្ជីការ (Posting) ប្រព័ន្ធគណនេយ្យ(Account/Quick Books System)
  • សង្ខេបស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នភាពដោយប្រមូលព័ត៌មានពីតារាងតុល្យការពីធនាគារ
  • រក្សាការគ្រប់គ្រងគណនេយ្យដោយរៀបចំនិងណែនាំគោលនយោបាយនិងនីតិវិធីដល់បុគ្គលិក
  • ផ្ទៀងផ្ទាត់របាយការណ៍ធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុ
  • គ្រប់គ្រងលំហូរសាច់ប្រាក់ប្រចាំខែ
  • រៀបចំ និងត្រួតពិនិត្យរាល់ការស្នើសុំ និងការទូទាត់ចំណាយរបស់បុគ្គលិក
  • ត្រួតពិនិត្យ និងរៀបចំរបាយការណ៍រាប់សាច់ប្រាក់ប្រចាំខែ
  • ការអនុវត្តតាតព្វកិច្ចតាមការចាត់ចែងរបស់ប្រធាន
Requirements
  • លក្ខណៈសម្បត្តិ
  • មានចំណេះដឹងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
  • មានចំណេះដឹងភាសាអង់គ្លេស
  • មានចំណេះដឹងផ្នែកកុំព្យូទ័រ
  • មានភាពស្មោះត្រង់ និងអត់ធ្មត់នឹងការងារ
  • មានការប្រាស្រ័យទាក់ទងល្អនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការយូរអង្វែងជាមួយអង្គការ
  • ចំណេះដឹង និងបទពិសោធន៍៖
  • បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
  • មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំឡើងទៅផ្នែកគណនេយ្យ ហិរញ្ញវត្ថុ
  • មានពិសោធន៍ប្រើសប្រាស់ប្រព័ន្ធគណនេយ្យតាមកុំព្យូទ័រ​(Quick Books)
 

How to Apply

អង្គការ​ពន្លក​ខ្មែរ​ (ភី​ខេ​អេក​) ផ្តល់ឱកាស​ស្មើគ្នា​សម្រាប់​បុរស​ និង​ស្ត្រី​(ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​)។ ប្រសិនបើ​បេក្ខជន​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​(CV) និង​ឯកសារ​ភ្ជាប់​មក​ការិយាល័យ​ភី​ខេ​អេក​រៀងរាល់​ម៉ោង​ធ្វើការ​ ឬតាមរយៈ​អ៊ី​ម៉ែ​លដែល​បាន​បញ្ជាក់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 

Contact Details

Contact Name
  •  Ponlok Khmer Organization
 
Phone
 
Email