អង្គការពន្លកខ្មែរ (ភីខេអេក) ជាអង្គការពង្រឹងចំណេះដឹង សមត្ថភាពប្រជាជននៅតំបន់ខ្ពង់រាប ពិសេសជនជាតិដើមភាគតិច ដែលបានបង្កើតឡើងនៅ ឆ្នាំ២០០៥ និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតាមលិខិតលេខ ៨១៨ ស.ជ.ណ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៨។
អង្គការពន្លកខ្មែរ (ភីខេអេក) គឺជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកមនុស្សធម៌ មិនរកប្រាក់ចំណេញ មិនមាននិន្នាការនយោបាយ និងមិនគាំទ្រគណបក្សនយោបាយណាមួយឡើយ។ ភីខេអេក បានធ្វើការផ្ដោតលើ បរិស្ថាន និងសិទ្ធិធនធានរបស់សហគមន៍អាស្រ័យអនុផលផលព្រៃឈើ សហគមន៍ជនជាតិដើមភាគតិច។ ភីខេអេក បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រ ដែលមានរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២០-២០២៤។ ជាមួយគ្នានេះ យើងទទួលបានគម្រោងមួយ ដែលមានឈ្មោះថា“ ដីធ្លីសម្រាប់ជីវភាពជនជាតិដើមភាគតិច និងសហគមន៍មូល្ឋដាន” “ Land for Indigenous and local Livelihood” នៅក្នុងខេត្តព្រះវិហារ។