ប្រធានគម្រោង (3 Positions)
- ត្រួតពិនិត្យ តាមដានសូចនាករ និងលទ្ធផលទាំងបរិមាណ គុណភាពគម្រោង
- សរសេររបាយការណ៍ត្រីមាស ឆមាស
- តាមដាន និងត្រួតពិនិត្យថវិកាសម្រាប់សកម្មភាពគម្រោង
- សរសេរករណីសិក្សារបស់គម្រោង សម្រាប់បោះពុម្ព ផ្សព្វផ្សាយ
- បណ្ដុះបណ្ដាល និងបង្វឹកបុគ្គលិក ពីការអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព
- ធ្វើផែនការប្រតិបត្តិគម្រោង ប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ
- ធ្វើការងារក្រុម និងសហការជាមួយអ្នកពាក់ព័ន្ធគម្រោង
- ការងារផ្សេងទៀតដែលត្រូវការពីនាយកប្រតិបត្តិ
- លក្ខណៈសម្បត្តិ
- មានភាពស្មោះត្រង់ អត់ធ្មត់នឹងការងារ ចេះអត់អោន និងអធ្យាស្រ័យ
- ចេះប្រាស្រ័យទាក់ទងល្អនិងប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមកិច្ចការសង្គម
- ចំណេះដឹង និងបទពិសោធន៍៖
- មានកំរិតវប្បធម៌ (បរិញ្ញាបត្រផ្នែកគ្រប់គ្រង កសិកម្ម ឬសញ្ញាបត្រមានតម្លៃស្មើ)
- មានចំណេះដឹងភាសាអង់គ្លេស
- មានចំណេះដឹង និងបទពិសោធន៍គ្រប់គ្រងគម្រោងយ៉ាងតិច២ឆ្នាំឡើងទៅ
- មានបទពិសោធន៍ធ្វើការលើអភិបាលកិច្ចធនធានធានធម្មជាតិ។
អ្នកទំនាក់ទំនង និងព័ត៌មានវិទ្យា (1 Position)
- សហការជាមួយអ្នកគ្រប់គ្រងដើម្បីអនុវត្តយុទ្ធសាស្ត្រទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
- សរសេរ កែសម្រួល និងចែកចាយខ្លឹមសារ រួមទាំងការបោះពុម្ពផ្សាយ សេចក្តីប្រកាសព័ត៌មាន ខ្លឹមសារតាមគេហទំព័ររបស់អង្គការពន្លកខ្មែរ របាយការណ៍ប្រចាំឆ្នាំ សុន្ទរកថា និងព័ត៌មានទិន្នន័យផ្សេងទៀតដែលទាក់ទងសកម្មភាព ផលិតផល និង/ឬសេវាកម្មរបស់អង្គការ។
- ឆ្លើយតបទៅនឹងប្រព័ន្ធផ្សព្វផ្សាយ រៀបចំការសម្ភាសន៍ ឃ្លីប និងដើរតួជាអ្នកនាំពាក្យរបស់អង្គការ។
- បង្កើត និងរក្សាទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកសារព័ត៌មាន និងរក្សាមូលដ្ឋានទិន្នន័យប្រព័ន្ធផ្សព្វផ្សាយ។
- ស្វែងរកទិន្នន័យ និង សម្របសម្រួលព្រឹត្តិការណ៍ផ្សព្វផ្សាយតាមតម្រូវការ។
- ជំនាញក្នុងការរចនា និងបោះពុម្ពកម្មវិធី។
- បរិញ្ញាបត្រផ្នែកទំនាក់ទំនង ព័ត៌មានវិទ្យា ឬជំនាញដែលពាក់ព័ន្ធ។
- បទពិសោធន៍ពាក់ព័ន្ធយ៉ាងតិច 2ឆ្នាំក្នុងតួនាទីទំនាក់ទំនង។
- ចំណេះដឹងអំពីកម្មវិធីបោះពុម្ព (Design/Photoshop)។
- ចេះប្រើប្រាស់ពាក្យសំដី ការសរសេរ និងទំនាក់ទំនងបុគ្គល ។
- ជំនាញគ្រប់គ្រងពេលវេលា និងការរៀបចំបានល្អ។
- មានជំនាញក្នុង Microsoft Office ប្រព័ន្ធគ្រប់គ្រងមាតិកា និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
គណនេយ្យករ (1 Position)
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទៅប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុ។
- រៀបចំចុះបញ្ជីការ (Posting) ប្រព័ន្ធគណនេយ្យ(Account/Quick Books System)
- សង្ខេបស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នភាពដោយប្រមូលព័ត៌មានពីតារាងតុល្យការពីធនាគារ
- រក្សាការគ្រប់គ្រងគណនេយ្យដោយរៀបចំនិងណែនាំគោលនយោបាយនិងនីតិវិធីដល់បុគ្គលិក
- ផ្ទៀងផ្ទាត់របាយការណ៍ធនាគារ និងរបាយការណ៍ហិរញ្ញវត្ថុ
- គ្រប់គ្រងលំហូរសាច់ប្រាក់ប្រចាំខែ
- រៀបចំ និងត្រួតពិនិត្យរាល់ការស្នើសុំ និងការទូទាត់ចំណាយរបស់បុគ្គលិក
- ត្រួតពិនិត្យ និងរៀបចំរបាយការណ៍រាប់សាច់ប្រាក់ប្រចាំខែ
- ការអនុវត្តតាតព្វកិច្ចតាមការចាត់ចែងរបស់ប្រធាន
- លក្ខណៈសម្បត្តិ
- មានចំណេះដឹងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
- មានចំណេះដឹងភាសាអង់គ្លេស
- មានចំណេះដឹងផ្នែកកុំព្យូទ័រ
- មានភាពស្មោះត្រង់ និងអត់ធ្មត់នឹងការងារ
- មានការប្រាស្រ័យទាក់ទងល្អនិងការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការយូរអង្វែងជាមួយអង្គការ
- ចំណេះដឹង និងបទពិសោធន៍៖
- បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ
- មានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំឡើងទៅផ្នែកគណនេយ្យ ហិរញ្ញវត្ថុ
- មានពិសោធន៍ប្រើសប្រាស់ប្រព័ន្ធគណនេយ្យតាមកុំព្យូទ័រ(Quick Books)