Procurement Ads

អ្នកម៉ៅការសាងសងឃ្លាំ ទីកន្លែងបណ្តុះបណ្តាល ជិកអណ្តូងនិង ផ្គត់ផ្គងសូឡស

with Nak Akphivath Sahakum

BTDC-ID: 41051
Closing Date:

Expected Outputs

Announcement Description

អង្គការ​ អ្នក​អភិវឌ្ឍន៍​សហគមន៍​(..) បាន​បង្កើត​ឡើង​នាថ្ងៃទី​០១ខែ​ឧសភា​ឆ្នាំ​១៩៩៧ និង​ ប្ដេជ្ញាចិត្ត​ចូលរួម​អភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​ ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ជីវិត​បស់អ្នកក្រ​ជាងគេ​ ស្រ្តីមេ​គ្រួសារ​/គ្រួសារ​ អ្នក​រស់នៅ​ដោយ​អស់សង្ឃឹម​ អ្នក​រស់នៅ​រង​ផល​ប៉ះពាល់​នឹង​មេរោគ​អេដស៍/ ជម្ងឺ​អេដស៍និង​កុមារ​កំព្រា​ក្រីក្រ​ងាយ​រងគ្រោះ​ទាំងអស់​តាម​រយះ​ការ​គាំទ្រ​ផ្នែក​ចំណេះ​ដឹង​និង​ធន់​ធាន​សំ​ភារះ លើ​វិស័យ​សុខាភិបាល​ អភិបាល​កិច្ច​និង​ យេ​នឌ័រ និង​លើក​ម្ពស់​ប្រាក់ចំណូល​/វិស័យ​កសិកម្ម​។ បច្ចុប្បន្ន​អង្គការ​ អ្នក​អភិវឌ្ឍន៍​សហគមន៍​(..)បាន​ទទួល​ថវិកា​គាំទ្រ​ពី​អង្គការ​ UNDPសំរាប់​អនុវត្ត​ន៏​គម្រោង​បង្កើន​ប្រាក់ចំណូល​ប្រកបដោយ​ចីរភាព​សម្រាប់​កសិករ​ខ្នាត​តូច​ នៅ​ក្នុង​ខេត្ត​ព្រៃវែង​ និង​ខេត្ត​តាកែវ​។

Expected Outputs

អ្នកម៉ៅការសាងសងឃ្លាំ ទីកន្លែងបណ្តុះបណ្តាល ជិកអណ្តូងនិង ផ្គត់ផ្គងសូឡស

  • Career Category: Invitation for Bids
  • Location: Prey Veng Province, Takeo Province
Summary

អំពី​សកម្មភាព​ជ្រើសរើស​អ្នក​ទទូល​ម៉ៅការ​៖

ដើម្បី​ឆ្លើយតបទៅនឹង​យុទ្ឋសាស្រ្តនិង​សកម្មភាព​របស់​គម្រោង​អង្គការ​ អ្នក​អភិវឌ្ឍន៍​សហគមន៍​ សូម​ប្រកាស​ជ្រើសរើស​ ក្រុមហ៊ុន​ម៉ៅ​ផ្តល់សេវា​ដូច​ខាងក្រោម​៖

  1. សាង​សង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​របស់​សហ​គម​ន៏​ ដែល​មាន​ទីតាំងនៅ​ភូមិ​តា​សូ​ ឃុំ​ធា​យ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​(សហ​គម​ន៏​មានជ័យ​) ដែល​មាន​ទំ​ហ៊ំ (6m × 7m x 3.20mស្លាប​អញ្ជាំ​ង ) រៀប​ឥដ្ឋ​២០ ដំបូល​សង្សី​ជ័រ​ បង្អួច​០៤ ទ្វា​ក្រោមួយ(ឈើ​) ទ្វា​មុខ​ដែក​រ៉ូតដែល​មាន​ទទឹង​០៦ម៉ែ​ត បន្ទប់ទឹក​មួយ​អំពូល​បំផ្លឺ​ក្នុង​បន្ទប់ទឹក​មួយ​ និង​ក្នុង​អាគារ​០៦ រៀប​ឥដ្ឋ​ការ៉ូ​ និង​មាន​ពិដាន​ម្នាង​សិលា​។
  2. សាង​សង​ឃ្លាំង​ផលិត​ជីធម្មជាតិ​ ទំ​ហ៊ំ 8m × 15m កំពស់​៧ម៉ែ​ត នៅ​សហគមន៍​កសិកម្ម​ ឧត្ដម​សូរិយ៉ា​ភូមិ​តា​សូ​ ឃុំ​ឧត្តម​សូរិយា​ ស្រុក​ត្រាំ​ងកក់​ខេត្ត​តាកែវ​។សំណង​មាន​ដូចជា​៖ ដំបូល​សង្សី​ជ័រ​ សរ​សរ​បេតុង​ទំ​ហ៊ំ ២តឹក​ ក្រាល​សាប​លាយ​ឡប់​លែ​។
  3. អណ្តូង​ទឹក​ចំនួន​០២ ជំរៅ​ ៥០ ទៅ​៧០ម៉ែ​ត (មាន​ធា​ទឹក​អាច​ទទួលយក​បាន​ពី​សហ​គម​ន៏​) ទុយយោ​ទុទំ​ហ៊ំមុខ​កាត់​ 120 Cm x ប្រវែង​ 3m។
  4. ក្រុមហ៊ុន​ផ្គត់​ផ្គង​ សូលាបូ​បទឹក ចំនួន​០២ឈុត​ ដោយមាន​អាំង​វឺ​ទ័រ បំលែង​ភ្លើង​ 2.2 គីឡូវ៉ាត់​ ម៉ូទ័របូមទឹក​ កម្លាំង​ 1.5 សេស​ សំរាប់​បូ​បទឹកពី​អណ្តូង​ខាងលើ​ (សូ​ឡា ១៨០វ៉ា​ត ) នៅ​សហ​គម​ន៏​ ទំនើប​មាន​ស្រែ​បន្លែ​សុវត្តិភាព​ ភូមិ​ អូ​ផុត​ ឃុំ​អង្គ​តា​សោម​ ស្រុក​ត្រាំកក់​ខេត្ត​តាកែវ​។

Submission Requirements

ក្រុម​ហ៊ុឬអ្នក​ម៉ៅការ​ដែល​មាន​ចំណាប់​អារម្ភ​ សូម​ទំនាក់ទំនង​តាម​រយះ​លេខ​ទូរសព្ទ័និង​ អ៊ី​ម៉ែ​លខាងក្រោម​ដើម្បី​យកពាក្យ​ស្នើ​រសុំដាក់​សំណើ​រ។(ចំណាំ​៖ អ្នក​ដាក់ពាក្យ​ត្រូវជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​)

ឯកសារ​ដែល​តម្រូវ​ដាក់​មាន​៖() លិខិត​ចុះបញ្ជី​ក្រុមហ៊ុន​/បណ្ណ័ប៉ាត​ង់()អត្តសញ្ញាណប័ណ្ណ​ម្ចាស់ក្រុមហ៊ុន​ដែល​មាន​សុពលភាព​() ទំរង់​លិខិត​ស្នើ​រសុំដាក់​ដេញថ្លៃ​ (ផ្តល់ដោយ​អង្គការ​)និង​() ទំ​រង​ប៉ាន់ប្រមាណ​ថវិកា​(ផ្តល់ដោយ​អង្គការ​)ដោយមាន​ចុះហត្ថលេខា​និង​ត្រា​របស់​គ្រុម​ហ៊ុន​ តាម​រយះ​អ៊ី​ម៉ែ​លដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​លម្អិត​ទំនាក់ទំនង​ ។សូម​ផ្ញើ​រឯកសារ​ខាងលើ​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​មុនម៉ោង​០៥៖៣០ថ្ញៃទី​២៧ ខែ​សីហា​ឆ្នាំ​២០២៦ មក​ការិយាល័យ​របស់​អង្គការ​។

 

Contact Details

Office Address
  • #60 St160​​​​​​,Boeng Kok 2 Village , Boeng Kok Sangkat, Kampong Cham Municipality, Kampong Cham Province, Cambodia
 
Contact Name
  • Nak Akphivath Sahakum
 
Phone
 
Email