អង្គការ ពន្លកខ្មែរ (ភីខេអេក, PKH) គឺជាអង្គការ មិនមែនរដ្ឋាភិបាលក្នុងស្រុក ផ្នែកមនុស្សធម៌ មិនរកប្រាក់ចំណេញ មិនមាននិន្នាការនយោបាយ និងមិនបម្រើ និងគាំទ្រគណបក្សនយោបាយណាមួយឡើយ។ភីខេអេក PKH បានបង្កើតឡើងតាំងពីឆ្នាំ ២០០៥ និងបានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃតាមលិខិតលេខ ៨១៨ ស.ជ.ណ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៨។ភីខេអេក PKH ធ្វើការងារផ្តោតទៅលើ កិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ព្រៃឈើ និងលើកកម្ពស់សិទ្ធិ និងជីវភាពសហគមន៍មូលដ្ឋាន ពិសេសសហគមន៍ជនជាតិដើមភាគតិច។
ភីខេអេក PKH បាននិងកំពុងអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២៥-២០២៩) ដោយផ្តោតទៅលើផ្នែកសំខាន់ៗ ៤គឺ៖ ១-ការអភិវឌ្ឍសមត្ថភាពសហគមន៍,២-អភិវឌ្ឍភាពជាអ្នកដឹកនាំរបស់ស្រ្តី និងបរិយាប័ន, ៣-អភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍មូលដ្ឋាន, ៤-ពង្រឹងការការពារ និងថែរក្សាបរិស្ថាន ព្រៃឈើ និងជីវចម្រុះ។
ដោយផ្អែកតាមយុទ្ធសាស្រ្តខាងលើ ភីខេអេក PKH មានគម្រោងមួយដែលមានឈ្មោះថា“ លើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច តាមរយៈការអនុវត្តកសិកម្ម អេកូឡូស៊ីនៅក្នុងខេត្តព្រះវិហារ។
តាមរយៈគម្រោង និងយុទ្ធសាស្រ្តខាងលើ ភីខេអេក PKH ត្រូវការជ្រើសរើសបេក្ខជនទាំងពីរភេទដែលមានសមត្ថភាពបម្រើការងារក្នុ្ងងនៅក្នុងខេត្តព្រះវិហារ ដែលមានតួនាទីដូចខាងក្រោម៖