បុគ្គលិកផ្នែកពត៌មានវិទ្យា
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកកុំព្យូទ័រ - ទូទៅ, ផ្នែកកុំព្យូទ័រ - ការតបណ្តាញ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ភេទ៖ ប្រុស
ធ្វើការ ៖ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និង ៨ម៉ោង / ១ថ្ងៃ
ករណីកិច្ច និងការទទួលខុសត្រូវ:
- សម្រួលការតម្លើងឧបករណ៍បច្ចេកវិទ្យា ស្របតាមស្តង់ដាររបស់អង្គការ (ការធ្វើទំនាក់ទំនង ការចែករំលែកឯកសារ និងការស្នើសុំតាមរយៈទម្រង់ប្រព័ន្ធការស្នើសុំ)
- ជាអ្នកឆ្លើយតបដំបូងចំពោះអ្នកប្រើប្រាស់ និងតាមដានទៅលើប្រព័ន្ធការស្នើសុំ និងស្នើសុំជំនួយ ពីប្រធានផ្នែកបច្ចេកវិទ្យានៅពេលដែលមានតម្រូវការ
- ពិនិត្យប្រព័ន្ធសុវត្ថិភាពកាមេរ៉ាការមើលឃើញ និងការបម្រុងទុកទិន្នន័យ។
- ថែទាំ ជួសជុលកុំព្យូទ័រ និងតំលើង Hardware/software ព្រីនធ័រ កាមេរ៉ា ម៉ាស៊ីនស្កេនកាត និងធ្វើការតំលើងឧបករណ៍បណ្តាញផ្សេងៗ។
- ថែទាំបន្ទប់ server និងពិនិត្យប្រព័ន្ធអគ្គិសនីដោយធ្វើការសហការជាមួយផ្នែករដ្ឋបាល។
- ជួយដល់ប្រធានផ្នែកពត៌មានវិទ្យាក្នុងការរំលឹកគោលនយោយបាយទ្រព្យបច្ចេកវិទ្យា និងវគ្គបណ្តុះបណ្តាលប្រព័ន្ធសុវត្ថិភាពសាយប័រទៅដល់បុគ្គលិក។
- ស្នើសំភារៈការិយាល័យផ្នែកពត៌មានវិទ្យា ប្រចាំខែ។
- បង្រៀន និងធ្វើការជាមួយប្រធានផ្នែកអប់រំដើម្បីរៀបចំមេរៀនថ្នាក់កុំព្យួទ័រអោយសមស្របទៅតាមកម្មវិធីសិក្សាដល់អតិថិជន
- ធ្វើផែនការសកម្មភាព បង្រៀនកុំព្យួទ័រប្រចាំខែ និង បច្ចុប្បន្នភាពវត្តមានរបស់កុមារជូនប្រធានផ្នែកអប់រំ
- រៀបចំរបាយការណ៍ប្រចាំខែជូនប្រធានផ្នែកពត៌មានវិទ្យា
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក ពត៌មានវិទ្យា ឬសញ្ញាបត្រជំនាញដែលពាក់ព័ន្ធ
ប្រវត្តិការងារ:
- មានបទពិសោធន៏ធ្វើការងារ និងការបង្រៀនរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ជំនាញកុំព្យូទ័រៈ Microsoft Word, Email, Excel, PowerPoint and social media, Adopt Photoshop Adopt Premier, publisher and AI
- មានចំនេះដឹងមូលដ្ឋានក្នុងការជួយជុលកុំព្យួទ័រ ការចេះតភ្ជាប់បណ្តាញ Network និង កាមេរ៉ាសុវត្ថិភាព
ជំនាញទន់
- អាយុពី ២៤ ទៅ ៣៥ឆ្នាំ និងមានភាពចាស់ទុំក្នុងការអនុវត្តន៏ការងារ
- ចូលចិត្តធ្វើការងារជាក្រុម និងមានភាពឆ្នៃប្រឌិតក្នុងការងារទទួលខុសត្រូវ
- ជាអ្នកឧស្សាហ៍ព្យាយាម បង្ហាញឥរិយាបថវិជ្ជមាន មានភាពបត់បែន និងមានភាពអត់ធ្មត់
- ឆន្ទៈដើម្បីរៀនសូត្រជំនាញ និងបច្ចេកទេសថ្មីៗដែលជាប់ទាក់ទងទៅនឹងភារកិច្ចការងារ
បុគ្គលិកសហគមន៍
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកអភិវឌ្ឍន៍សង្គម, ផ្នែកច្បាប់, ផ្នែកការងារសង្គម, ផ្នែកអភិវឌ្ឍន៍ជនបទ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ធ្វើការ ៖ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និង ៨ម៉ោង / ១ថ្ងៃ
ករណីកិច្ច និងការទទួលខុសត្រូវ:
- ទទួលខុសត្រូវដំណើរការគ្រប់គ្រងករណី (ធ្វើការប៉ាន់ប្រមាណផែនការករណី បញ្ជូនទៅរកសេវា តាមដាន និងបិទករណី) របស់អតិថិជនក្នុងសហគមន៍។
- ធ្វើផែនការគ្រប់គ្រងករណី និង ត្រួតពិនិត្យករណីជាមួយបុគ្គលិកសង្គម មុនអតិថិជនត្រៀមសមាហរណកម្ម។
- សម្របសម្រួលអតិថិជន អោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្វែងរកការងារ ដោយយោងទៅតាមផែនការគ្រប់គ្រងករណីរបស់អតិថិជនម្នាក់ៗ។
- បង្រៀនមេរៀនបំណិនជីវិត ដល់គ្រួសារអតិថិជនតាមសហគមន៍ជាបុគ្គល ឬក្រុមតូច។
- ទំនាក់ទំនងជាមួយអង្គការដៃគូរ ស្វែងរកសេវាដើម្បីបំពេញតម្រូវការដល់អតិថិជន និងគ្រួសារ ។
- ចូលរួមជួយដោះស្រាយបញ្ហាអតិថិជននៅក្នុងសហគមន៍តាមរយៈការធ្វើសន្និសិទករណី ជាមួយផ្នែកពាក់ព័ន្ធ
- ទទួលខុសត្រូវ រៀបចំឯកសារពាក់ព័ន្ធ បញ្ជូលទិន័្នយ និងរក្សាឯកសាររបស់អតិថិជនឲ្យមានសុវត្ថិភាព។
- រៀបចំការឧបត្ថម្ភដល់អតិថិជន ទៅតាមផែនការករណី (ការស្នាក់នៅ អាហារ ការសិក្សា ...) ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក សង្គមកិច្ច សញ្ញាបត្រច្បាប់ សញ្ញាបត្រប្រឹក្សា ឬសញ្ញាបត្រជំនាញដែលពាក់ព័ន្ធ
ប្រវត្តិការងារ:
- មានបទពិសោធន៏ធ្វើការងារនៅក្នុងសហគមន៍ ព្រះវិហារ និងធ្វើការជាមួយយុវជនរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ជំនាញកុំព្យូទ័រៈ Microsoft Word, Email, Excel, PowerPoint and social media, and AI
- ចូលចិត្តធ្វើកិច្ចការងារជាមួយយុវតី
ជំនាញទន់
- អាយុពី ២៤ ទៅ ៣៥ឆ្នាំ និងមានភាពចាស់ទុំក្នុងការអនុវត្តន៏ការងារ
- ចូលចិត្តធ្វើការងារជាក្រុម និងមានភាពឆ្នៃប្រឌិតក្នុងការងារទទួលខុសត្រូវ
- ជាអ្នកឧស្សាហ៍ព្យាយាម បង្ហាញឥរិយាបថវិជ្ជមាន មានភាពបត់បែន និងមានភាពអត់ធ្មត់
- ឆន្ទៈដើម្បីរៀនសូត្រជំនាញ និងបច្ចេកទេសថ្មីៗដែលជាប់ទាក់ទងទៅនឹងភារកិច្ចការងារ