អង្គការដៃកម្ពុជា (ARM Cambodia Organization) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលមានមូលដ្ឋានលើជំនឿសាសនាគ្រឹស្ទ បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ និងបានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MOSAVY) នៃព្រះរាជាណាចក្រកម្ពុជា។
អង្គការដៃកម្ពុជា មានបេសកកម្មបញ្ឈប់អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទទៅលើកុមារ ដោយចាប់ផ្តើមពី កុមារមួយ គ្រួសារមួយ និងសហគមន៍មួយ។