អ្នកប្រមូលទិន្នន័យ (48 Positions)
- ប្រភេទការងារ: ផ្នែកស្រាវជ្រាវ/ការអភិវឌ្ឍន៍, ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងាររយៈពេលខ្លី
- ប្រាក់ខែ: អត់បញ្ជាក់
អង្គការកុមារកម្ពុជារីករាយ ត្រូវការជ្រើសរើសបេក្ខជនជាអ្នកចុះប្រមូលទិន្នន័យ (តេស្ដចុងគ្រា) ចំនួន ៤៨ នាក់ ដើម្បីចុះវាយតម្លៃលទ្ធផលសិក្សាផ្នែកអំណានរបស់សិស្សបឋមសិក្សា និងមត្តេយ្យសិក្សា នៅក្នុងសាលារៀនគោលដៅទាំងអស់របស់គម្រោងកុមារកម្ពុជារីករាយ ចាប់ពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
- ចុះធ្វើតេស្តសិស្សមត្តេយ្យនិងបឋមយ៉ាងតិចចំនួន ៤ ខេត្ត
- ធ្វើតេស្តសិស្សមត្តេយ្យខ្ពស់យ៉ាងតិច ២៥ នាក់ក្នុង១ថ្ងៃ
- ឬ ធ្វើតេស្តបឋមសិក្សាថ្នាក់ទី៦ យ៉ាងតិច ៤០នាក់ក្នុង១ថ្ងៃ
- ធ្វើរបាយការណ៍ប្រចាំថ្ងៃអំពីចំនួនសិស្សដែលបានធ្វើតេស្តក្នុង១ថ្ងៃ និង ចំនួនសិស្សដែលអវត្តមាន
- ទទួលខុសត្រូវ និងថែទាំថេប្លែត ព្រមទាំងសាកថ្ម
- អនុវត្តការងារចាំបាច់ផ្សេងទៀតដែលប្រធានក្រុមណែនាំ
- ការបណ្ដុះបណ្ដាល១ថ្ងៃ ពីនីតិវិធីនៃការប្រមូលទិន្នន័យ និងការប្រើប្រាស់កថេប្លេត
- ការធានារ៉ាប់រងគ្រោះថ្នាក់ ក្នុងពេលបំពេញការងារ
- ប្រាក់ឧបត្ថម១ថ្ងៃ ៣៥ ដុល្លារ និងមធ្យោបាយធ្វើដំណើរក្នុងពេលបំពេញការងារ (រថយន្ដ ជាក្រុម)
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ យ៉ាងតិច
- បេក្ខជនជាសញ្ជាតិខ្មែរ មានអាយុចាប់ពី១៨ ដល់២៥ ឆ្នាំ (បេក្ខជនជានារី ត្រូវបានលើកទឹកចិត្ត)
- បញ្ចប់ការសិក្សាថ្នាក់ទី១២ឡើងទៅ (និស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យត្រូវបានលើកទឹកចិត្ត)
- មានរូបសម្បត្តិសមរម្យ កាយសម្បទាមាំមួន មានសុខភាពល្អ
- មានបទពិសោធន៍ក្នុងការចុះប្រមូលទិន្នន័យ និងចេះប្រើប្រាស់ថេប្លេត
- មានទំនាក់ទំនងល្អ គោរពពេលវេលា មានស្មារតីក្រុម ស្មោះត្រង់ និងមានទំនួលខុសត្រូវខ្ពស់លើការងារ