Procurement Ads

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ សម្រាប់កិច្ចសន្យាសាងសង់អាគារស្ថានីយ៍មួយខ្នង ក្រាលបេតុង ប្រក់ និងហ៊ុំសង្ក័សី បណ្ដោយ ១២ម៉ែត្រ ទទឹង៦ម៉ែត្រ និងកំពស់៦.២៧ម៉ែត្រ (ដេញថ្លៃជាលើកទី២)

with Culture Natural Community-Based Tourism Association of Pearaing (CNCBTAP)

Announcement Description

សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ បាន​ទទួល​មូលនិធិ​ពី​កម្មវិធី​ជំនួយ​ខ្នាត​តូច​ នៃ​មូលនិធិ​បរិស្ថាន​ពិភពលោក​ នៃ​កម្មវិធី​សហប្រជាជាតិ​ (SGP GEF UNDP) លេខ​គម្រោង​ KHM/COMDEK-4/2025/04 ឈ្មោះ​គម្រោង​ “លើក​កម្ពស់​សមត្ថភាព​ការ​គ្រប់គ្រង​ និង​អភិរក្ស​ជីវៈ​ចម្រុះ​តំបន់​ទេសចរណ៍​វប្បធម៌​បឹង​ពារាំង​ប្រកបដោយ​និរន្តរភាព​” ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

គម្រោង​មាន​គោលបំណង​លើក​កម្ពស់​សមត្ថភាព​គណៈកម្មការ​គ្រប់គ្រង​របស់​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ និង​ពង្រឹង​យន្ត​ការ​គាំពារ​បរិស្ថាន​ ការ​ការពារ​តំបន់​ជី​វចម្រុះ​បឹង​ពារាំង​ប្រកបដោយ​ ចីរភាព​ និង​បង្កើន​ជីវភាពរស់នៅ​របស់​ប្រជាជន​ជុំវិញ​តំបន់​នេះ​។ នៅ​ក្នុង​គោលបំណង​ជាក់លាក់​ទី​២នៃ​គម្រោង​ យើង​ចង់បាន​ស្ថានីយ៍ផលិត​ពិសា​របរិសុទ្ធ​មួយ​ ដែល​មាន​សមត្ថភាព​ផលិត​ទឹកបាន​ប្រមាណ​៣០០០លីត្រ​ក្នុង​ ១ម៉ោង​ សម្រាប់​ប្រើប្រាស់​ និង​លក់​ជូន​ទៅ​ភ្ញៀវ​ទេសចរណ៍​ ព្រមទាំង​ប្រជាពលរដ្ឋ​ ដោយ​ទទួល​បាន​ប្រាក់ចំណូល​ សម្រាប់​ការ​ផ្គត់ផ្គង់​សកម្មភាព​ល្បាត​ និង​ផែនការ​សកម្មភាព​ផ្សេងទៀត​នៅ​ក្នុង​សហគមន៍​។ ដើម្បី​សម្រេច​បាន​ នូវ​គោលបំណង​នេះ​ យើង​ត្រូវការ​ក្រុមហ៊ុន​/អ្នក​ម៉ៅការ​ដែល​មាន​ជំនាញ​ និង​បទពិសោធន៍​ក្នុង​ការ​សាងសង់​ ស្ថានីយ៍សម្រាប់​ដាក់​ម៉ាស៊ីន​ចម្រោះ​ទឹក​ស្អាត​មួយ​ នៅ​ទីតាំង​ស្នាក់ការ​របស់​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ ដែល​ស្ថិតនៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

អាស្រ័យហេតុនេះ​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ សូម​ប្រកាស​ជ្រើសរើស​ក្រុមហ៊ុន​ /អ្នក​ម៉ៅការ​សំណង់​ ដើម្បី​ដេញថ្លៃ​ ដូច​ខាងក្រោម​៖

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ សម្រាប់កិច្ចសន្យាសាងសង់អាគារស្ថានីយ៍មួយខ្នង ក្រាលបេតុង ប្រក់ និងហ៊ុំសង្ក័សី បណ្ដោយ ១២ម៉ែត្រ ទទឹង៦ម៉ែត្រ និងកំពស់៦.២៧ម៉ែត្រ (ដេញថ្លៃជាលើកទី២)

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

ទីតាំង​ដំឡើង​៖ នៅ​ស្នាក់ការ​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ ស្ថិតនៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

ពិពណ៌នា​អំពី​លទ្ធផល​រំពឹង​ទុក​ នៃ​កិច្ចសន្យា​សាងសង់​អាគារ​ស្ថានីយ៍មួយ​ខ្នង​ ក្រាល​បេតុង​ ប្រក់​ និង​ហ៊ុំ​សង្ក័សី​ បណ្ដោយ​ ១២ម៉ែត្រ​ ទទឹង​៦ម៉ែត្រ​ និង​កំពស់​៦.២៧ម៉ែត្រ​។

ការ​ពិពណ៌នា​អំពី​ការងារ​សាងសង់​

  1. សាងសង់​អាគារ​ ដែល​មាន​បណ្ដោយ​ ១២ម៉ែត្រ​ ទទឹង​៦ម៉ែត្រ​។
  2. ផ្ទៃ​ខាងក្រោម​៖ ចាក់​សាប​កំពស់​៣៥សង់ទីម៉ែត្រ​ពី​ដី​ (ក្រាល​ឬស្សី​បេតុង​) និង​មាន​រាង​ចតុ​កោណ​កែង​ ១២ម៉ែត្រ​ x ៦ម៉ែត្រ​
  3. ដំបូល​ស័ង្កសី​ព៌ណខៀវ​ កំរាស់​៣.៥ស៊ី​ ប្រវែង​ ៤១៨.៥ សង់ទីម៉ែត្រ​ ពី​កំពូល​នៃ​ដំបូល​ទៅ​ជើង​ដំបូល​ម្ខាង​ៗ កំពស់​២២៧សង់ទីម៉ែត្រ​ និង​ប្រវែង​ពីមុខ​ទៅ​ក្រោយ​ ១៣២៨សង់ទីម៉ែត្រ​។
  4. ជញ្ជាំង​ស័ង្កសី​ព៌ណខៀវ​ កំរាស់​៣.៥ស៊ី​ កំពស់​៣៦៥សង់ទីម៉ែត្រ​ពី​ផ្ទៃ​សាប​ទៅ​ជើង​ដំបូល​។
  5. ទ្វារ​ដែក​បត់​៦សន្លឹក​

(សូម​ពិនិត្យមើល​រូបគំនូរ​បច្ចេកទេស​ខាងក្រោម​)

តម្លៃ​ប៉ាន់ស្មាន​សរុប​(គិត​រួម​ទាំង​សម្ភារៈ​ និង​កំលាំង​ពលកម្ម​ ដែល​បាន​រៀបរាប់​ខាងលើ​): តម្លៃ​ ៤,៦០០ដុល្លា​អាមេរិក​ (បួន​ពាន់​ ប្រាំមួយ​រយ​ដុល្លារ​ អាមេរិក​គត់​) (បូករួម​ទាំង​ពន្ធ​)

Eligibility

  • អ្នកដែលអាចដេញថ្លៃបាន
  • ក្រុមហ៊ុនសាងសង់/អ្នកម៉ៅការសាងសង់ដែលបានចុះបញ្ជីស្របច្បាប់ មានប័ណ្ណប៉ាតង់ដែលមានសុពលភាព ឬ មានការទទួល ស្គាល់ដោយអាជ្ញាធរមូលដ្ឋាន ទាំងឡាយណាដែលមានលទ្ធភាពក្នុងការសាងសង់ អាគារស្ថានីយសម្រាប់ ដាក់ម៉ាស៊ីន ផលិតទឹកពិសារបរិសុទ្ធ ដូចដែលបានកំណត់ខាងលើ។

Submission Requirements

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​ដេញថ្លៃ​

  • ទីស្នាក់ការ​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ ដែល​មាន​អាសយដ្ឋាន​ ដូច​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​។
  • ឯកសារ​សំណើ​ដេញថ្លៃ​ត្រូវ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ផ្ញើ​មកកាន់​ទីតាំង​ខាងលើ​។

កាលបរិច្ឆេទ​ចាប់ផ្ដើម​ទទួល​បាន​ពាក្យ​

  • ចាប់ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា​ ឆ្នាំ​២០២៦ ពី​ម៉ោង​ ៨.០០នាទី​ ដល់ម៉ោង​ ៥.០០នាទី​ល្ងាច​

កាលបរិច្ឆេទ​ឈប់​ទទួល​បាន​ពាក្យ​

  • ថ្ងៃ​ទី​១៧ ខែ​មិថុនា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​៥.០០នាទី​ល្ងាច​

កាលបរិច្ឆេទ​ និង​ពេលវេលា​បើក​សំណើ​ដេញថ្លៃ​

  • ថ្ងៃ​ទី​១៩ ខែ​មិថុនា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ៨៖៣០ នាទី​ព្រឹក​

ទីកន្លែង​នៃ​ការប្រជុំ​បើក​សំណើ​ដេញថ្លៃ​

  • ទីស្នាក់ការ​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ ដែល​មាន​អាសយដ្ឋាន​ ដូច​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​លម្អិត​។
  • Zoom link
  • Meeting ID: 831 9965 1719
  • Passcode: 0NBAJa

រយៈពេល​សុពលភាព​នៃ​សំណើ​ដេញថ្លៃ​

  • ចំនួន​៦០(ហុកសិប​)ថ្ងៃ​ គិត​ចាប់ពី​ថ្ងៃ​បើក​សំណើ​ដេញថ្លៃ​

កំណត់​សម្គាល់​

  • ក្រុមហ៊ុន​/អ្នក​ដេញថ្លៃ​ត្រូវ​ភ្ជាប់​មក​ជាមួយនឹង​សំណើ​ដេញថ្លៃ​របស់​ខ្លួន​ ប័ណ្ណ​ប៉ាត​ង់ដែល​មាន​សុពលភាព​ ឬបង្កាន់ដៃ​បញ្ជាក់​ការ​បង់​ប៉ាត​ង់ចំនួន​មួយ​ច្បាប់​ (ច្បាប់​ថត​ចម្លង​ដែល​មាន​នីត្យានុកូល​កម្ម​) ឬលិខិត​ បញ្ជាក់​អំពី​អាជីវកម្ម​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ​/សង្កាត់​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថត​ចម្លង​ចំនួន​១ច្បាប់​។
  • អ្នកទទួលការ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការ​សាងសង់​សំណង់​ដែល​មានគុណ​ភាព​ល្អ​ និង​ស្រប​ តាម​បទដ្ឋាន​ដែល​បាន​កំណត់​ខាងលើ​។
  • អ្នក​ដេញថ្លៃ​ត្រូវ​ចូលរួម​ដេញថ្លៃ​ ប្រកបដោយ​ការប្រកួតប្រជែង​ ដោយ​គ្មាន​ឃុបឃិត​ ស៊ុម​គ្រ​លំ​គ្នា​ ឬពាក់ព័ន្ធ​ក្នុង​ការ​ក្លែង​បន្លំ​ ឬអំពើពុករលួយ​ជាមួយ​អ្នក​ដេញថ្លៃ​ទទៃ​ទៀត​។ បើ​រក​ឃើញ​ថា​អ្នកទទួលការ​ណា​បាន​ប្រព្រឹត្ត​ខុស​នឹង​លក្ខខណ្ឌ​នេះ​ គណកម្មការ​លទ្ធកម្ម​នឹង​លុបឈ្មោះ​ចេញពី​ការ​ដេញថ្លៃ​។
Attachment:
  • Bidding announcement_Building_
 

Contact Details

Office Address
  • Chreav, Chreav Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • Culture Natural Community-Based Tourism Association of Pearaing
  • កញ្ញា ពាង សុខា
 
Phone