សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង បានទទួលមូលនិធិពីកម្មវិធីជំនួយខ្នាតតូច នៃមូលនិធិបរិស្ថានពិភពលោក នៃកម្មវិធីសហប្រជាជាតិ (SGP GEF UNDP) លេខគម្រោង KHM/COMDEK-4/2025/04 ឈ្មោះគម្រោង “លើកកម្ពស់សមត្ថភាពការគ្រប់គ្រង និងអភិរក្សជីវៈចម្រុះតំបន់ទេសចរណ៍វប្បធម៌បឹងពារាំងប្រកបដោយនិរន្តរភាព” ដែលមានទីតាំងស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
គម្រោងមានគោលបំណងលើកកម្ពស់សមត្ថភាពគណៈកម្មការគ្រប់គ្រងរបស់សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង និងពង្រឹងយន្តការគាំពារបរិស្ថាន ការការពារតំបន់ជីវចម្រុះបឹងពារាំងប្រកបដោយ ចីរភាព និងបង្កើនជីវភាពរស់នៅរបស់ប្រជាជនជុំវិញតំបន់នេះ។ នៅក្នុងគោលបំណងជាក់លាក់ទី២នៃគម្រោង យើងចង់បានស្ថានីយ៍ផលិតពិសារបរិសុទ្ធមួយ ដែលមានសមត្ថភាពផលិតទឹកបានប្រមាណ៣០០០លីត្រក្នុង ១ម៉ោង សម្រាប់ប្រើប្រាស់ និងលក់ជូនទៅភ្ញៀវទេសចរណ៍ ព្រមទាំងប្រជាពលរដ្ឋ ដោយទទួលបានប្រាក់ចំណូល សម្រាប់ការផ្គត់ផ្គង់សកម្មភាពល្បាត និងផែនការសកម្មភាពផ្សេងទៀតនៅក្នុងសហគមន៍។ ដើម្បីសម្រេចបាន នូវគោលបំណងនេះ យើងត្រូវការក្រុមហ៊ុន/អ្នកម៉ៅការដែលមានជំនាញ និងបទពិសោធន៍ក្នុងការសាងសង់ ស្ថានីយ៍សម្រាប់ដាក់ម៉ាស៊ីនចម្រោះទឹកស្អាតមួយ នៅទីតាំងស្នាក់ការរបស់សមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង ដែលស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។