Procurement Ads

សេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើសទីប្រឹក្សាឯករាជ្យវាយតម្លៃគម្រោង

with Federation for Integrated Development of Agriculture in Cambodia Organization

BTDC-ID: 39899
Closing Date:

Expected Outputs

Announcement Description

បរិយាយ​ពី​គម្រោង​៖ អង្គការ​សហ​ព័ន្ធ​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​កម្ពុជា​ (FIDAC) បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ “អភិរក្ស​ជីវៈ​ចម្រុះ​ និង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ីសហគមន៍​ព្រៃ​ឆក់​បាស​ ប្រកបដោយ​និរន្តរភាព​” ។ គម្រោង​នេះ​គាំទ្រ​មូលនិធិ​ដោយ​ GEF SGP UNDP ប្រចាំ​ប្រទេសកម្ពុជា​ ដែល​មាន​រយៈពេល​ ១១ខែ​ ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​  ឆ្នាំ​២០២៥  រហូតដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០២៦។ សកម្មភាព​សំខាន់​ផ្តោត​លើការកា​រពារ​ធនធានធម្មជាតិ​ បរិស្ថាន​ទី​ជម្រាល​ស្ទឹង​សៀមរាប​ និង​ច្នៃ​តំបន់​អភិរក្ស​ឱ្យ​ទៅជា​តំបន់​អេកូទេសចរណ៍​ប្រកបដោយ​សក្តានុពល​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​ការ​បង្កើត​ឱកាស​ការងារ​រក​ប្រាក់ចំណូល​ ដើម្បី​ជួយ​លើក​កម្ពស់​ជីវៈ​ភាព​រស់នៅ​របស់​សហគមន៍​ ប្រកបដោយ​ចីរភាព​។ អង្គការ​ FIDAC ត្រូវការ​ជ្រើសរើស​ទីប្រឹក្សា​ឯករាជ្យ​វាយ​តម្លៃ​គម្រោង​ ដើម្បី​ឆ្លុះបញ្ចាំង​ពី​ភាព​រីក​ចម្រើន​ និង​ភាព​ខ្វះ​ចន្លោះ​ដែល​បាន​អនុវត្ត​កន្លងមក​។ ដូច្នេះ​អ្នក​វាយ​តម្លៃ​គម្រោង​ដែល​បាន​ជ្រើសរើស​ ត្រូវ​ចុះ​វាយ​តម្លៃ​សកម្មភាព​សំខាន់​ៗ របស់​គម្រោង​ ដើម្បី​សរសេរ​របាយការណ៍​ភាសាខ្មែរ​ចំនួន​ ១ច្បាប់​ និង​ភាសា​អង់គ្លេស​ចំនួន​ ១ច្បាប់​ ក្នុងរយៈពេល​ ៣០ថ្ងៃ​ បញ្ចប់​ត្រឹម​ថ្ងៃ​ទី​៣១ ខែក​ក្កដា​ ឆ្នាំ​២០២៦ ជាស្ថាពរ​។

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើសទីប្រឹក្សាឯករាជ្យវាយតម្លៃគម្រោង

  • Career Category: Consultancies
  • Location: Siemreap Province
Summary

ការ​ពិពណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖  អង្គការ​ FIDAC បាន​អនុវត្ត​គម្រោង​នៅ​ភូមិ​ខ្នារ​ក្រៅ​ និង​ភូមិ​អន្លង់​ត្បាល់​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​។  គម្រោង​បាន​អនុវត្ត​សកម្មភាព​សំខាន់​ៗមាន​៖ ការ​សាងសង់​រោង​យាម​ល្បាត​ ការ​ធ្វើ​ផ្លូវ​ភ្លើង​ ការ​ស្តារ​ផ្ទៃ​រង​ទឹកភ្លៀង​ ការ​ជីកស្រះ​ ការ​ចងក្រង​ក្រុម​ផលិត​ និង​ការ​ដាំដំណាំ​ក្នុង​ព្រៃ​សហគមន៍​។ សកម្មភាព​ដែល​បាន​អនុវត្ត​កន្លងមក​

អង្គការ​ FIDAC ត្រូវការ​ជ្រើសរើស​អ្នក​វាយ​តម្លៃ​បញ្ចប់​គម្រោង​ ដែល​មាន​បទពិសោធន៍​យ៉ាងតិច​ ៥ឆ្នាំ​ និង​ធ្លាប់​វាយ​តម្លៃ​គម្រោង​ដោយ​ជោគជ័យ​។  ការ​វាយ​តម្លៃ​គម្រោង​ត្រូវ​មានការ​ចូលរួម​ពី​សមាជិក​សហគមន៍​ ក្រុម​ផលិត​ទាំង​៣ក្រុម​ អាជ្ញាធរ​មូលដ្ឋាន​ អង្គការ​ FIDAC និង​អ្នក​ពាក់ព័ន្ធ​នានា​ ដែល​បាន​អនុវត្ត​គម្រោង​កន្លងមក​នៅ​ក្នុង​តំបន់​គោលដៅ​ ដូច​បាន​រៀបរាប់​ខាងលើ​។

លេខ​កូដគម្រោង​៖ KHM/COMDEK-4/2025/02

តម្លៃ​ប៉ាន់ស្មាន​ការ​វាយ​តម្លៃ​គម្រោង​៖ ទឹកប្រាក់​សរុប​  1,500.00 USD (មួយពាន់​ប្រាំ​រយ​ដុល្លារ​អាមេរិក​គត់​)

អ្នក​ដែល​មាន​ជំនាញ​វាយ​តម្លៃ​គម្រោង​អាច​ដាក់ពាក្យ​បាន​៖ មាន​បទពិសោធន៍​យ៉ាងតិច​ ៥ឆ្នាំ​ (ជា​នីតិបុគ្គល​ ឬ រូបវន្តបុគ្គល​)

Submission Requirements

កិច្ចសន្យា​ការងារ​វាយ​តម្លៃ​គម្រោង​៖ ចំនួន​ ៣ច្បាប់​

ឈ្មោះ​ជា​បុគ្គល​៖ ធ្លាប់​បាន​វាយ​តម្លៃ​គម្រោង​កន្លងមក​ទទួល​បាន​ជោគជ័យ​

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​បាន​ តាមរយៈ​អ៊ី​មែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ និង​ការិយាល័យ​អង្គការ​ FIDAC

កាលបរិច្ឆេទ​ចាប់​ផ្តើ​មទទួលពាក្យ​៖ ២៥ ឧសភា​ ២០២៦ រៀងរាល់​ម៉ោង​ធ្វើការ​ ពី​ថ្ងៃ​ច័ន្ទ ដល់​ ថ្ងៃសុក្រ​

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​៖ ១៥ មិថុនា​ ២០២៦ វេលា​ម៉ោង​ ១៧:០០ នាទី​ល្ងាច​

កាលបរិច្ឆេទ​នៃ​ការប្រជុំ​សម្រេច​ជ្រើសរើស​៖ ១៧   មិថុនា​   ២០២៦ 

ពេលវេលា​ប្រជុំ​សម្រេច​ជ្រើសរើស​៖ វេលា​ម៉ោង​ ៩:០០ នាទី​ព្រឹក​ ដល់ម៉ោង​១០:០០នាទី​ព្រឹក​

អង្គការ​សហ​ព័ន្ធ​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​កម្ពុជា​ (FIDAC) សូម​គោរព​អញ្ជើញ​ទីប្រឹក្សា​ឯករាជ្យ​ ដែល​មាន​បទពិសោធន៍​ដូច​ការ​រៀបរាប់​ខាងលើ​ សូម​អញ្ជើញ​មក​ដាក់ពាក្យ​ផ្ទាល់​នៅ​ការិយាល័យ​អង្គការ​ FIDAC ឬតាម​សារ​អេឡិច​ត្រូនិច​ ដែល​មាន​អាស័យ​ដ្ឋាន​ដូច​បាន​ជម្រាប​ជូន​ខាងលើ​។

គំរូ​ឯកសារ​ខាងក្រោម​មាន​៖

  • ល័ក្ខខ័ណ្ឌ​ការងារ​ចំនួន​ ១ច្បាប់​
  • ប្រវត្តិរូប​សង្ខេប​ចំនួន​ ១ច្បាប់​
  • ពាក្យ​សម្រាប់​ដាក់​វាយ​តម្លៃ​គម្រោង​ចំនួន​ ១ច្បាប់​
Attachment:
  • សេចក្តីប្រកាសរជ្រើសរើសទីប្រឹក្សាឯករាជវាយតម្លៃគម្រោង
 

Contact Details

Office Address
  • Treang, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia
  • Khnar Krau, Kantuot Commune, Svay Leu District, Siemreap Province, Cambodia
 
Contact Name
  • អង្គការសហព័ន្ធអភិវឌ្ឍន៍កសិកម្មចម្រុះកម្ពុជា
 
Phone
 
Email