អង្គការសហព័ន្ធអភិវឌ្ឍន៍កសិកម្មចម្រុះកម្ពុជា (FIDAC) បាននឹងកំពុងអនុវត្តន៍គម្រោង “អភិរក្សជីវៈចម្រុះនិងស្តារប្រព័ន្ធអេកូឡូស៊ីសហគមន៍តំបន់ការពារធម្មជាតិព្រៃឆក់បាស ប្រកបដោយនិរន្តរភាព” ។ គម្រោងនេះគាំទ្រមូលនិធិដោយGEF SGP UNDP ប្រចាំប្រទេសកម្ពុជា ដែលមានរយៈពេល ១១ខែ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ សកម្មភាពសំខាន់ផ្តោតលើការការពារធនធានធម្មជាតិ បរិស្ថានទីជម្រាលស្ទឹងសៀមរាប និងច្នៃតំបន់អភិរក្សឱ្យទៅជាតំបន់អេកូទេសចរណ៍ប្រកបដោយសក្តានុពល ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាការបង្កើតឱកាសការងាររកប្រាក់ចំណូល ដើម្បីជួយលើកកម្ពស់ជីវៈភាពរស់នៅរបស់សហគមន៍ ប្រកបដោយចីរភាព។ គម្រោងនឹងថតសកម្មភាពនានាដែលបានអនុវត្តកន្លងទៅ និងកំពុងអនុវត្តបន្តរហូតដល់ចប់គម្រោង។