សេចក្តីប្រកាសជ្រើសរើសអ្នកជំនាញផលិតវីដេអូ
- Career Category: Invitation for Bids
- Location: Prey Veng Province, Svay Rieng Province
គោលបំណង៖
គោលបំណងនៃការថតវីដេអូខ្លីរៀបចំចងក្រងនូវបទពិសោធន៍ល្អៗនិងមេរៀនដែលទទួលបានពីការអនុវត្តន៍គម្រោងការចូលរួមរបស់អ្នកពាក់ព័ន្ធនិងសហគមន៍កសិកម្មខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីជាឯកសារនិងផ្សព្វផ្សាយទៅដល់ដៃគូទាំងអស់ព្រមទាំងសាធារណៈជននិងម្ចាស់ជំនួយ។
ខ្លឹមសារនៃវីដេអូ ៖
ទំហំការផលិតវីដេអូក្រុមហ៊ុនផលិតវីដេអូ/នីតិបុគ្គលត្រូវប្រមូលព័ត៌មានពីឯកសារដែលមានស្រាប់មួយចំនួនទាក់ទងនឹងគម្រោងដើម្បីថតវីដេអូនេះ។ ក្រុមហ៊ុន ផលិតវីដេអូឬនីតិបុគ្គលត្រូវតែប្រឹក្សាជាមួយបុគ្គលិកគ្រប់គ្រងគម្រោងក្នុងការរៀបចំកិច្ចការមួយចំនួនរួមមាន៖ កំណត់ភាគីពាក់ព័ន្ធត្រូវត្រូវចូលរួមសម្ភារៈ ឬឯកសារជំនួយដំណើរការថតវីដេអូរួមបញ្ចូល ( សំភាសន៍
គណៈកម្មកាសហគមន៍អ្នកទទួលផល អាជ្ញាធរមូលដ្ឋានឬតំណាងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ/ខណ្ឌរដ្ឋបាលជលផលខេត្តដែលពាក់ព័ន្ឋ។ក្រុមហ៊ុន ឬរូបវ័ន្តបុគ្គល ដែលជាអ្នកផលិតវីដេអូត្រូវតែរៀបចំថតវីដេអូ និងសនឹ្លកដល់ក្រុមគោលដៅ ជាមួយនឹងមាត្រដ្ឋានខី្ល មិនត្រូវឲ្យលើសពី០៥ទៅ០៧នាទី ដោយមាន ជាសំឡេង ជាភាសាខ្មែរ និងអក្សរជាភាសាអង់គ្លេស។
Eligibility
- ជាក្រុមហ៊ុន/ នីតិបុគ្គលដែលបានចុះបញ្ជីនៅប្រទេសកម្ពុជា ឬរូបវន្ត័បុគ្គល ដែលមានការបញ្ជាក់មុខរបរពី អាជ្ញាធរមូលដ្ឋានដែលរស់នៅ។
- មានបទពិសោធន៍យ៉ាងតិច ២ ឆ្នាំក្នុងវិស័យចងក្រង និងផលិតវីដេអូ
- មានបទពិសោធន៍ក្នុងការផលិតវីដេអូ និងការចងក្រង ជាពិសេសជាមួយគម្រោងដែលទាក់ទងនឹង ការងារ អភិវឌ្ឍន៍នាពេលកន្លងមក។
- អាចរៀបចំឈុតខ្លីៗតាមតម្រូវការរបស់គម្រោង។
- ក្រមហ៊ុន/បុគ្គលិកអ្នកផលិតវីដេអូត្រូវរៀបចំសេចកី្តព្រាងសាច់រឿង(Project video story Script) ជាភាសាខ្មែរ