សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស ទីប្រឹក្សាឯករាជ្យសិក្សាអំពីស្ថានភាពនៃការគ្រប់គ្រង និងទុកដាក់សម្រាម
- Career Category: Invitation for Bids
- Location: Siemreap Province
គោលបំណងនៃការសិក្សា
- វិភាគស្ថានភាពបច្ចុប្បន្ននៃការគ្រប់គ្រងសំណល់នៅតំបន់គម្រោង
- កំណត់ប្រភេទ និងបរិមាណសំណល់ (សំណល់រឹង សំណល់អាហារ សំណល់ប្លាស្ទិក ។ល។)
- វាយតម្លៃលទ្ធភាពបច្ចេកទេស ហិរញ្ញវត្ថុ និងសង្គម សម្រាប់ប្រព័ន្ធគ្រប់គ្រងសំណល់សមស្រប
- ផ្តល់អនុសាសន៍ជាក់លាក់ សម្រាប់ការអនុវត្តគម្រោងគ្រប់គ្រងសំណល់ប្រកបដោយចីរភាព
វិសាលភាពការងារ
ទីប្រឹក្សាត្រូវ៖
- រៀបចំផែនការសិក្សា និងវិធីសាស្ត្រស្រាវជ្រាវ
- ប្រមូលទិន្នន័យតាមរយៈការសម្ភាសន៍ ការពិភាក្សាក្រុម និងការសង្កេតផ្ទាល់
- វិភាគទិន្នន័យ និងវាយតម្លៃជម្រើសបច្ចេកទេស
- រៀបចំរបាយការណ៍សិក្សាលទ្ធភាព (របាយការណ៍អង្កេតដើមគ្រា និងរបាយការណ៍អង្កេតចុងក្រោយ)
- បង្ហាញលទ្ធផលជូនសមាគម ម្ចាស់ជំនួយ និងភាគីពាក់ព័ន្ធ
ថវិកា៖ ថវិកា ៧០០.០០(ប្រាំពីររយដុល្លារអាមេរិក) បូកទាំងពន្ធកាត់ទុក។
Eligibility
- បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកបរិស្ថាន វិស្វកម្មបរិស្ថាន ការគ្រប់គ្រងសំណល់ ឬវិស័យពាក់ព័ន្ធ
- បទពិសោធន៍យ៉ាងតិច ៥ ឆ្នាំ ក្នុងការសិក្សា ឬគម្រោងពាក់ព័ន្ធនឹងការគ្រប់គ្រងសំណល់
- បទពិសោធន៍ក្នុងការធ្វើការសិក្សាអង្កេត
- ជំនាញសរសេររបាយការណ៍ និងវិភាគទិន្នន័យល្អ
- អាចធ្វើការជាមួយសហគមន៍ និងភាគីពាក់ព័ន្ធបានល្អ