សេចក្តីជូនដំណឹងស្តីពីការជ្រើសរើស អ្នកជំនាញការឯករាជ្យរៀបចំផែនការអាជីវកម្ម និងទីផ្សារទេសចរណ៍ធម្មជាតិ
- Career Category: Invitation for Bids
- Location: Siemreap Province
គោលបំណង
គោលដៅចម្បងនៃការជ្រើសរើសទីប្រឹក្សាឯករាជ្យ គឺដើម្បីរៀបចំសៀវភៅយុទ្ធសាស្ត្រទីផ្សារសម្រាប់ទាក់ទា ញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាតំបន់ជីវចម្រុះបឹងពារាំង និងផែនការអាជីវកម្ម និងដាក់ឲ្យប្រើ ប្រាស់ ដែលធ្វើឲ្យប្រជាសហគមន៍រស់នៅតំបន់បឹងពារាំងមានប្រាក់ចំណូលកើនឡើង តាមរយៈទទួលបាន ភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនា និងរៀនសូត្រពីការងារអភិរក្សជីវៈចម្រុះ និងទេសចរណ៍ដែលទទួ លខុសត្រូវដល់បរិស្ថានធម្មជាតិកាន់តែច្រើន។ ផែនការយុទ្ធសាស្រ្តទីផ្សារនេះ នឹងប្រែក្លាយតំបន់បឹងពារាំង ឱ្យ ទៅជា គោលដៅទេសចរណ៍ធម្មជាតិកម្រិតស្ដង់ដារស្របតាមគោលការណ៍ "ទេសចរណ៍បៃតង" និង ការគ្រប់គ្រ ងកាកសំណល់ប្រកបដោយនិរន្តរភាព ដែលមានតុល្យភាពរវាងការរកចំណូល និងការអភិរក្សជីវ ចម្រុះ។
- កំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ រយៈពេល ៥ ឆ្នាំ (២០២៦-២០៣១)។
- រៀបចំគំរូអាជីវកម្មដែលផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងធានានូវការការពារបរិស្ថាន។
- កំណត់យុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរដែលមានគុណភាព។
វិសាលភាពការងារ
ទីប្រឹក្សាដែលត្រូវបានជ្រើសរើស នឹងត្រូវបំពេញភារកិច្ចដូចខាងក្រោម៖
- ចុះសិក្សា និងវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃវិស័យទេសចរណ៍ និងសក្តានុពលសេដ្ឋកិច្ចនៅតំបន់បឹង ពារាំង។
- រៀបចំផែនការអាជីវកម្ម៥ឆ្នាំ (២០២៦-២០៣១) ដែលរួមមាន៖ យុទ្ធសាស្ត្រប្រតិបត្តិការ សេវាកម្មទេស ចរណ៍ និងរចនាសម្ព័ន្ធគ្រប់គ្រងសហគមន៍។
- រៀបចំផែនការហិរញ្ញវត្ថុ រួមមានការព្យាករណ៍ចំណូល-ចំណាយ និងចំណុចរួចខ្លួន។
- រៀបចំយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
- បញ្ចូលយន្តការគ្រប់គ្រងកាកសំណល់ផ្លាស្ទិក ទៅក្នុងប្រតិបត្តិការអាជីវកម្ម។
ថវិកា៖ ថវិកា ៥០០.០០(ប្រាំពីររយដុល្លារអាមេរិក) បូកទាំងពន្ធ។
Eligibility
- បរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ សេដ្ឋកិច្ច ឬវិស័យពាក់ព័ន្ធ
- បទពិសោធន៍យ៉ាងតិច ៥ ឆ្នាំ ក្នុងការរៀបចំផែនការអាជីវកម្ម ឬយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍
- មានការយល់ដឹងស៊ីជម្រៅអំពី "សហគមន៍ទេសចរណ៍ ឬ សហគមន៍ទេសចរណ៍ធម្មជាតិ" និងការអភិ រក្សជីវចម្រុះក្នុងប្រទេសកម្ពុជា។
- មានសមត្ថភាពវិភាគទិន្នន័យ និងសរសេររបាយការណ៍ជាភាសាអង់គ្លេសនិងខ្មែរបានយ៉ាងស្ទាត់ជំនាញ។