Procurement Ads

សេចក្តីជូនដំណឹងស្តីពីប្រកាសជ្រើសរើសអ្នកជំនាញផែនការអាជីវកម្ម និងការចងក្រងឯកសារករណីសិក្សាគម្រោង

with Federation for Integrated Development of Agriculture in Cambodia Organization

BTDC-ID: 39180
Closing Date:

Expected Outputs

Announcement Description

បរិយាយ​ពី​គម្រោង​៖ អង្គការ​សហ​ព័ន្ធ​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​កម្ពុជា​ (FIDAC) បាន​នឹង​កំពុង​អនុវត្តន៍​គម្រោង​ “អភិរក្ស​ជីវៈ​ចម្រុះ​ និង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ីសហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃ​ឆក់​បាស​ ប្រកបដោយ​និរន្តរភាព​” ។ គម្រោង​នេះ​គាំទ្រ​មូលនិធិ​ដោយ​GEF SGP UNDP ប្រចាំ​ប្រទេសកម្ពុជា​ ដែល​មាន​រយៈពេល​ ១១ខែ​ ចាប់ពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា​  ឆ្នាំ​២០២៥  រហូតដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០២៦។ សកម្មភាព​សំខាន់​ផ្តោត​លើការកា​រពារ​ធនធានធម្មជាតិ​ បរិស្ថាន​ទី​ជម្រាល​ស្ទឹង​សៀមរាប​ និង​ច្នៃ​តំបន់​អភិរក្ស​ឱ្យ​ទៅជា​តំបន់​អេកូទេសចរណ៍​ប្រកបដោយ​សក្តានុពល​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​ការ​បង្កើត​ឱកាស​ការងារ​រក​ប្រាក់ចំណូល​ ដើម្បី​ជួយ​លើក​កម្ពស់​ជីវៈ​ភាព​រស់នៅ​របស់​សហគមន៍​ ប្រកបដោយ​ចីរភាព​។ គម្រោង​ត្រូវការ​សរសេរ​ផែនការ​អាជីវកម្ម​ និង​ការ​ចងក្រង​ករណី​សិក្សា​សម្រាប់​ផលិត​ចែកចាយ​ដល់ក្រុមផលិត​ទាំង​៣ក្រុម​ និង​អ្នក​ពាក់ព័ន្ធ​នានា​របស់​គម្រោង​។ 

ដូច្នេះ​អ្នកជំនាញ​សរសេរ​ផែនការ​អាជីវកម្ម​ និង​ចងក្រង​ឯកសារ​ករណី​សិក្សា​ដែល​បាន​ជ្រើសរើស​ ត្រូវ​ចុះ​សិក្សា​អំពី​សកម្មភាព​សំ​

ខាន់​ៗ សម្រាប់​សរសេរ​ផែនការ​អាជីវកម្ម​ និង​ករណី​សិក្សា​នៅ​ក្នុង​តំបន់​គោលដៅ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​។

Expected Outputs

សេចក្តីជូនដំណឹងស្តីពីប្រកាសជ្រើសរើសអ្នកជំនាញផែនការអាជីវកម្ម និងការចងក្រងឯកសារករណីសិក្សាគម្រោង

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

ការ​ពិពណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖  អង្គការ​ FIDAC មាន​សកម្មភាព​ធ្វើ​កសិរុក្ខក​ម្មនៅក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃ​ឆក់​បាស​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​។  ការ​ធ្វើ​កសិរុក្ខក​ម្មក្នុ​ងព្រៃ​សហគមន៍​ឆក់​បាស់មាន​ ការ​ដាំ​ម្ទេស​ ការ​ដាំ​ត្រប់​ពុត​លំ​ញង​ ការ​ដាំ​ល្ហុង​ហូឡង់​ ដែល​នឹង​ចាប់​ផ្តើ​មដាំ​នៅ​ក្នុង​ ខែ​ឧសភា​ ឆ្នាំ​២០២៦ ខាងមុខនេះ​។ សកម្មភាព​ដូច​បាន​រៀបរាប់​និង​សកម្មភាព​ដែល​បាន​អនុវត្ត​កន្លងមក​ អង្គការ​ FIDAC ត្រូវការ​ជ្រើសរើស​អ្នកជំនាញ​ម្នាក់​ ដែល​មាន​បទពិសោធន៍​ក្នុង​ការ​សរសេរ​ផែនការ​អាជីវកម្ម​ និង​ចងក្រង​ឯកសារ​ករណី​សិក្សា​សម្រាប់​គម្រោង​ ដែល​បាន​នឹង​កំពុង​អនុវត្ត​កន្លងមក​នៅ​ក្នុង​តំបន់​គោលដៅ​ភូមិ​ខ្នារ​ក្រៅ​ និង​ភូមិ​អន្លង់​ត្បាល់​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​។

លេខ​កូដគម្រោង​៖ KHM/COMDEK-4/2025/02

ភូមិ​ខ្នារ​ក្រៅ​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ ខេត្ត​សៀមរាប​

តម្លៃ​ប៉ាន់ស្មាន​ការ​សរសេរ​ផែនការ​អាជីវកម្ម​ និង​ទី​ផ្សារ​៖ ទឹកប្រាក់​សរុប​  1,500.00 USD (មួយពាន់​ប្រាំ​រយ​ដុល្លារ​អាមេរិក​គត់​)

តម្លៃ​ប៉ាន់ស្មាន​ការ​ចងក្រង​ឯកសារ​ករណី​សិក្សា​គម្រោង​៖ ទឹកប្រាក់​សរុប​ 500.00 USD (ប្រាំ​រយ​ដុល្លារ​អាមេរិក​គត់​)

តម្លៃ​ប៉ាន់ស្មាន​ទាំងពីរ​ខាងលើ​៖ ទឹកប្រាក់​សរុប​ 2,000.00 USD (ពីរ​ពាន់​ដុល្លារ​អាមេរិក​គត់​)

អ្នក​ដែល​មាន​ជំនាញ​ទាំងពីរ​ខាងលើ​ អាច​ដាក់ពាក្យ​បាន​៖ មាន​បទពិសោធន៍​យ៉ា​តិច​ ២ឆ្នាំ​ (ជា​នីតិបុគ្គល​ ឬ រូបវន្តបុគ្គល​)

កិច្ចសន្យា​ផែនការ​អាជីវកម្ម​ និង​ចងក្រង​ឯកសារ​ករណី​សិក្សា​៖ ចំនួន​ ៣ច្បាប់​

ឈ្មោះ​ជា​បុគ្គល​៖ ធ្លាប់​បាន​សរសេរ​ផែនការ​អាជីវកម្ម​ និង​ចងក្រង​ករណី​សិក្សា​កន្លងមក​

Submission Requirements

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​៖ អង្គការ​សហ​ព័ន្ធ​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​កម្ពុជា​ (FIDAC)

កាលបរិច្ឆេទ​ចាប់​ផ្តើ​មទទួលពាក្យ​៖ ២៣ មីនា​ ២០២៦ រៀងរាល់​ម៉ោង​ធ្វើការ​ ពី​ថ្ងៃ​ច័ន្ទ ដល់​ ថ្ងៃសុក្រ​

កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​៖ ៩ មេសា​ ២០២៦ វេលា​ម៉ោង​ ១៧:០០ នាទី​ល្ងាច​

កាលបរិច្ឆេទ​នៃ​ការប្រជុំ​សម្រេច​ជ្រើសរើស​៖ ១៣ មេសា​ ២០២៦ 

ពេលវេលា​ប្រជុំ​សម្រេច​ជ្រើសរើស​៖ វេលា​ម៉ោង​ ៩:០០ នាទី​ព្រឹក​ ដល់ម៉ោង​១០:០០នាទី​ព្រឹក​

អង្គការ​សហ​ព័ន្ធ​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​កម្ពុជា​ (FIDAC) សូម​គោរព​អញ្ជើញ​អ្នកមាន​ជំនាញ​សរសេរ​ផែនការ​អាជីវកម្ម​ និង​ចងក្រង​ឯកសារ​ករណី​សិក្សា​ ដែល​មាន​បទពិសោធន៍​ដូច​ការ​រៀបរាប់​ខាងលើ​ សូម​អញ្ជើញ​មក​ដាក់ពាក្យ​នៅ​ការិយាល័យ​អង្គការ​ FIDAC តាម​អាស័យ​ដ្ឋាន​ដូច​បាន​ជម្រាប​ជូន​ខាងលើ​។

(មាន​ជូន​ភ្ជាប់​នូវ​ល័ក្ខខ័ណ្ឌ​នៃ​ការងារ​ ចំនួន​ ០១ ច្បាប់​)

Attachment:
  • សេចក្តីប្រកាសរជ្រើសរើសអ្នកជំនាញផែនការអាជីវកម្ម និងករណីសិក្សាគម្រោង
 

Contact Details

Office Address
  • Treang, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia
  • Khnar Krau, Kantuot Commune, Svay Leu District, Siemreap Province, Cambodia
 
Contact Name
  • អង្គការសហព័ន្ធអភិវឌ្ឍន៍កសិកម្មចម្រុះកម្ពុជា
 
Phone
 
Email