សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃគម្រោងស្តារផ្ទៃរងទឹកភ្លៀង និងជីកស្រះទឹកលើកទី ២
- Career Category: Invitation for Bids
- Location: Siemreap Province
ការពិពណ៌នាអំពីលទ្ធផលនៃកិច្ចសន្យា៖ ការស្តារផ្ទៃរងទឹកភ្លៀងចំនួន ១កន្លែង ទំហំ (៦០ម៉ែត្រx១០០ម៉ែត្រx៣ម៉ែត្រ)ត្រូវបានស្តារឡើងវិញ និងបិទទំនាបទឹកហូរប្រវែង (៦ម៉ែត្រx១៥ម៉ែត្រx៥ម៉ែត្រ) រួមបញ្ចូលគ្នាតែមួយ។ ជីកស្រះទឹកចំនួន ១កន្លែង ទំហំ (២៥ម៉ែត្រx៥០ម៉ែត្រx៣ម៉ែត្រ) នៅក្នុងព្រៃសហគមន៍ឆក់បាស ប្រកបដោយគុណភាព និងការថែទាំដំណើរការស្តុកទឹកប្រើប្រាស់សម្រាប់កសិដ្ឋាន កសិ-រុក្ខកម្ម និងសម្រាប់សត្វផឹកក្នុងរដូវប្រាំង។
លេខកូដគម្រោង៖ KHM/COMDEK-4/2025/02
ភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប
តម្លៃប៉ាន់ស្មានការស្តារផ្ទៃរងទឹកភ្លៀង និងបិទទំនាបទឹកហូរ៖ ទឹកប្រាក់សរុប 10,800.00 USD (មួយម៉ឺនប្រាំបីរយដុល្លារអាមេរិកគត់)
តម្លៃប៉ាន់ស្មានការជីកស្រះទឹក និងដាក់ស្លាកសញ្ញាគម្រោងចំនួន ១៖ ទឹកប្រាក់សរុប 2,800.00 USD (ពីរពាន់ប្រាំបីរយដុល្លារអាមេរិកគត់)
អ្នកដែលអាចដេញថ្លៃ៖ អ្នកទទួលម៉ៅការប្រភេទទី១ និងទី២ (ជានីតិបុគ្គល ឬ រូបវន្តបុគ្គល)
ប្រាក់កក់ធានាការដេញថ្លៃ៖ យ៉ាងតិចចំនួន២% នៃតម្លៃដាក់ដេញថ្លៃ
ឈ្មោះធនាគារពាណិជ្ជដែលតម្រូវតម្កល់ប្រាក់កក់៖ ឈ្មោះធនាគារ៖ (ប្រាក់កក់តម្កល់ត្រូវបានកាត់ចេញពីធនាគារពាណិជ្ជរបស់ក្រុមហ៊ុនម៉ៅការដែលចាប់អារម្មណ៍ចូលរួមដេញថ្លៃ)
Eligibility
- មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំក្នុងវិស័យការជីកកាយ ការស្តារ ឬ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
- មានបទពិសោធន៍ធ្លាប់បានទទួលជោគជ័យក្នុងគម្រោងណាមួយពីមុនមក។
- មានសម្ភារៈគ្រប់គ្រាន់ក្នុងការប្រើប្រាស់ដើម្បីអនុវត្តសកម្មភាព
- មានចំណេះដឹងទាក់ទងការងារអភិវឌ្ឍន៍សហគមន៍ ការអភិរក្សជីវៈចម្រុះ។
- មានចំណេះដឹងទាក់ទងនឹងការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។