សេចក្តីជូនដំណឹងស្តីពីការប្រកាសជ្រើសរើសក្រុមហ៊ុន ឬសហគ្រាសឯកជនផលិតខ្សែវីដេអូខ្លី
- Career Category: Invitation for Bids
- Location: Siemreap Province
ការពិពណ៌នាអំពីលទ្ធផលនៃកិច្ចសន្យា៖ ខ្សែវីដេអូឯកសារ ១ខ្សែដែលមានរយៈពេលមិនលើសពី ៥ទៅ៧នាទី ចំនួន ១ខ្សែត្រូវបានផលិតស្ដីពីបទពិសោធន៍ល្អៗ និងមេរៀននានាដែលទទួលបានពីការអនុវត្តគម្រោង ការចូលរួមសកម្មភាពផ្សេងៗ និងការបង្ហាញពីសមិទ្ធផល ដែលគម្រោងបានអនុវត្តសកម្មភាពខ្លះៗកន្លងមក ដើម្បីជាមេរៀនសម្រាប់ចែកចាយទៅដល់សហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ការផលិតខ្សែវីដេអូនេះនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃឆក់បាស។ សកម្មភាពសំខាន់ៗ ទាំងនេះត្រូវចុះថតដោយក្រុមហ៊ុនដែលបានជ្រើសរើស ដើម្បីផលិតជាខ្សែវីដេអូខ្លី អំពីសកម្មភាពរបស់គម្រោង ដែលអង្គការ FIDAC បានអនុវត្តនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃឆក់បាស ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
លេខកូដគម្រោង៖ KHM/COMDEK-4/2025/02