សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ សម្រាប់កិច្ចសន្យាសាងសង់អាគារសម្រាប់ស្ថានីយម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធ
- Career Category: Invitation for Bids
- Location: Siemreap Province
ទីតាំងដំឡើង៖ នៅស្នាក់ការសមាគម សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំង ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ពិពណ៌នាអំពីលទ្ធផលរំពឹងទុក នៃកិច្ចសន្យាសាងសង់ស្ថានីយ៍សម្រាប់ដាក់ម៉ាស៊ីនចម្រោះទឹកស្អាត ដែលមានប ណ្ដោយ ១២ម៉ែត្រ ទទឹង៦ម៉ែត្រ និងកំពស់៤ម៉ែត្រ (កំពស់សរុប៦.២៧ម៉ែត្រ)។
ការពិពណ៌នាអំពីការងារសាងសង់
- សាងសង់អាគារ ដែលមានបណ្ដោយ ១២ម៉ែត្រ ទទឹង៦ម៉ែត្រ។
- ផ្ទៃខាងក្រោម៖ ចាក់សាបកំពស់៣៥សង់ទីម៉ែត្រពីដី និងមានរាងចតុកោណកែង១២ម៉ែត្រ x ៦ម៉ែត្រ
- ដំបូលស័ង្កសីព៌ណខៀវ កំរាស់៣.៥ស៊ី ប្រវែង៤១៨.៥ សង់ទីម៉ែត្រ ពីកំពូលនៃដំបូលទៅជើងដំបូលម្ខាងៗ កំពស់២២៧សង់ទីម៉ែត្រ និងប្រវែងពីមុខទៅក្រោយ ១៣២៨សង់ទីម៉ែត្រ។
- ជញ្ជាំងស័ង្កសីព៌ណខៀវ កំរាស់៣.៥ស៊ី កំពស់៣៦៥សង់ទីម៉ែត្រពីផ្ទៃសាបទៅជើងដំបូល។
- ទ្វារដែកបត់៦សន្លឹក
(សូមពិនិត្យមើលរូបគំនូរបច្ចេកទេសខាងក្រោម)