Procurement Ads

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ ជ្រើសរើសក្រុមហ៊ុនដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធជប៉ុន-អាមេរិកខ្នាត១,៥០០លីត្រ ក្នុង១ម៉ោង

with Culture Natural Community-Based Tourism Association of Pearaing (CNCBTAP)
This job has already passed the closing date

Announcement Description

សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ បាន​ទទួល​មូលនិធិ​ពី​កម្មវិធី​ជំនួយ​ខ្នាត​តូច​នៃ​មូល​និ ធិបរិស្ថាន​ពិភពលោក​ នៃ​កម្មវិធី​សហប្រជាជាតិ​ (SGP GEF UNDP) លេខ​គម្រោង​ KHM/COMDEK-4/2025/04ឈ្មោះ​គម្រោង​ “លើក​កម្ពស់​សមត្ថភាព​ការ​គ្រប់គ្រង​ និង​អភិរក្ស​ជីវៈ​ចម្រុះ​តំបន់​ទេសចរណ៍​វប្បធម៌​បឹង​ពារាំង​ប្រកបដោយ​និរន្តរភាព​” ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។ គម្រោង​មាន​គោលបំណង​លើក​កម្ពស់​សមត្ថភាព​គណៈកម្មការ​គ្រប់គ្រង​របស់​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ និង​ពង្រឹង​យន្ត​ការ​គាំពារ​បរិស្ថាន​ ការ​ការពារ​តំបន់​ជី​វចម្រុះ​បឹង​ពារាំង​ប្រកបដោយ​ចីរ​ភា ព និង​បង្កើន​ជីវភាពរស់នៅ​របស់​ប្រជាជន​ជុំវិញ​តំបន់​នេះ​។ នៅ​ក្នុង​គោលបំណង​ជាក់លាក់​ទី​២នៃ​គម្រោង​ យើង​ច ង់បាន​ស្ថានីយ៍ផលិត​ទឹក​ពិសា​របរិសុទ្ធ​ ជប៉ុន​-អាមេរិក​ មួយ​ដែល​មាន​សមត្ថភាព​ផលិត​ទឹកបាន​ប្រមាណ​១៥០០ លីត្រ​ក្នុង​១ម៉ោង​ សម្រាប់​ប្រើប្រាស់​ និង​លក់​ជូន​ទៅ​ភ្ញៀវ​ទេសចរណ៍​ ព្រមទាំង​ប្រជាពលរដ្ឋ​ ដោយ​ទទួល​បាន​ប្រាក់​ ចំណូល​សម្រាប់​ការ​ផ្គត់ផ្គង់​សកម្មភាព​ល្បាត​ និង​ផែនការ​សកម្មភាព​ផ្សេងទៀត​នៅ​ក្នុង​សហគមន៍​។ អាស្រ័យ​ ហេ​ តុ​នេះ​ សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ សូម​ប្រកាស​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់សេវា​ក ម្មដំឡើងម៉ាស៊ីន​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ជប៉ុន​-អាមេរិក​ដែល​មាន​សមត្ថភាព​ផលិត​ទឹកបាន​ ១,៥០០លីត្រ​ ក្នុង​១ ម៉ោង​សម្រាប់​ដាក់​នៅ​ទីតាំង​ស្នាក់ការ​ សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ ស្ថិតនៅ​ភូមិ​ ជ្រាវ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

Expected Outputs

សេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ ជ្រើសរើសក្រុមហ៊ុនដំឡើងម៉ាស៊ីនផលិតទឹកពិសារបរិសុទ្ធជប៉ុន-អាមេរិកខ្នាត១,៥០០លីត្រ ក្នុង១ម៉ោង

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

ទីតាំង​ដំឡើង​៖ នៅ​ស្នាក់ការ​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ ស្ថិតនៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

រាជធានី​/ខេត្ត​:សៀមរាប​ ស្រុក​/ខណ្ឌ​: សៀមរាប​ ឃុំ​/សង្កាត់​: ជ្រាវ​

ពិពណ៌នា​អំពី​លទ្ធផល​រំពឹង​ទុក​ នៃ​កិច្ចសន្យា​ផ្ដល់​សេវាកម្ម​ដំឡើងម៉ាស៊ីន​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ដែល​មាន​សមត្ថ​ ភាព​ផលិត​ទឹក​ស្អាត​បាន​១,៥០០លីត្រ​ ក្នុង​១ម៉ោង​។

ការ​ពិពណ៌នា​អំពី​ការងារ​

  1. ដំឡើងម៉ាស៊ីន​ផលិត​ទឹក​ពិសា​របរិសុទ្ធ​ជប៉ុន​-អាមេរិក​ ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​បាន​១,៥០០លី​ ត្រ​ ក្នុង​១ម៉ោង​ ចំនួន​១ឈុត​ សម្រាប់​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​ ដែល​មាន​ទី​ តាំងនៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

Submission Requirements

តម្លៃ​ប៉ាន់ស្មាន​សរុប​(គិត​រួម​ទាំង​សម្ភារៈ​ និង​កំលាំង​ពលកម្ម​ ដែល​បាន​រៀបរាប់​ខាងលើ​)៖ តម្លៃ​៨,៥០០ដុល្លា​អាមេរិក​ (ប្រាំបី​ពាន់​ ប្រាំ​រយ​ដុល្លារ​អាមេរិក​គ ត់)

អ្នក​ដែល​អាច​ដេញថ្លៃ​បាន​៖ ក្រុមហ៊ុន​ផ្គត់ផ្គង់​ ដែល​បាន​ចុះបញ្ជី​ស្រប​ច្បាប់​ ទាំងឡាយ​ណា​ដែ លមានលទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​សេវាកម្ម​ដំឡើងម៉ាស៊ីន​ផលិត​ទឹក​ ពិសា​របរិសុទ្ធ​ដូចដែល​បាន​កំណត់​ខាងលើ​

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​ដេញថ្លៃ​

  • ទីស្នាក់ការ​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្ម​ជា​ តិ​បឹង​ពារាំង​
  • ឯកសារ​សំណើ​ដេញថ្លៃ​ត្រូវ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ផ្ញើ​មកកាន់​ទីតាំង​ខាងលើ​។

កាលបរិច្ឆេទ​ទទួល​បាន​ពាក្យ​ និង​ការ​ដេញថ្លៃ​

  • ជូនដំណឹង​ និង​ទទួល​ឯកសារ​ដេញថ្លៃ​រៀងរាល់ថ្ងៃ​ធ្វើការ​(ចាប់ពី​ថ្ងៃចន្ទ​ ដល់​ថ្ងៃសុក្រ​)៖ចាប់ពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ​ ឆ្នាំ​២០២៦
  • ពី​ម៉ោង​ ៨.០០នាទី​ ដល់ម៉ោង​ ៥.០០នាទី​ល្ងាច​

ទីកន្លែង​នៃ​ការប្រជុំ​បើក​សំណើ​ដេញថ្លៃ​(ផ្ទាល់​និង​អន​ឡាញ)

  • ទីស្នាក់ការ​សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្ម​ជា​ តិ​បឹង​ពារាំង​
  • Join Zoom Meeting
  • Meeting ID: 839 6198 6478
  • Passcode: 2h5D4j

កាលបរិច្ឆេទ​នៃ​ការ​បើក​សំណើ​ដេញថ្លៃ​៖ ថ្ងៃ​ទី​៣ ខែ​មីនា​ ឆ្នាំ​២០២៦

ពេលវេលា​បើក​សំណើ​ដេញថ្លៃ​៖ ម៉ោង​ ៩៖៣០ នាទី​ព្រឹក​

រយៈពេល​សុពលភាព​នៃ​សំណើ​ដេញថ្លៃ​៖ ចំនួន​៣០(សាមសិប​)ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​បើក​សំណើ​ដេញថ្លៃ​

កំណត់​សម្គាល់​

  • ក្រុមហ៊ុន​/អ្នក​ដេញថ្លៃ​ត្រូវ​ភ្ជាប់​មក​ជាមួយនឹង​សំណើ​ដេញថ្លៃ​របស់​ខ្លួន​ ប័ណ្ណ​ប៉ាត​ង់ដែល​មាន​សុពលភាព​ ឬបង្កាន់ដៃ​បញ្ជាក់​ការ​បង់​ប៉ាត​ង់ចំនួន​មួយ​ច្បាប់​ (ច្បាប់​ថត​ចម្លង​ដែល​មាន​នីត្យានុកូល​កម្ម​) និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថត​ចម្លង​ចំនួន​១ច្បាប់​។
  • អ្នកទទួលការ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការដំឡើង​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​ប្រកបដោយ​គុណភាព​ល្អ​ និង​ស្របតាម​បទដ្ឋាន​ដែល​បាន​កំណត់​ខាងលើ​។
  • អ្នក​ដេញថ្លៃ​ត្រូវ​ចូលរួម​ដេញថ្លៃ​ ប្រកបដោយ​ការប្រកួតប្រជែង​ ដោយ​គ្មាន​ឃុបឃិត​ ស៊ុម​គ្រ​លំ​គ្នា​ ឬពាក់ព័ន្ធ​ក្នុង​ការ​ក្លែង​បន្លំ​ ឬអំពើពុករលួយ​ជាមួយ​អ្នក​ដេញថ្លៃ​ទទៃ​ទៀត​។ បើ​រក​ឃើញ​ថា​អ្នកទទួលការ​ណា​បាន​ប្រព្រឹត្ត​ខុស​នឹង​លក្ខខណ្ឌ​នេះ​ គណកម្មការ​លទ្ធកម្ម​នឹង​លុបឈ្មោះ​ចេញពី​ការ​ដេញថ្លៃ​ ហើយ​ប្រាក់​កក់​ធានា​ដេញថ្លៃ​របស់​អ្នក​ទាំងនោះ​នឹង​ត្រូវ​បាន​រឹបអូស​ ផ្ទេរ​បង្វែរ​ចូល​ថវិកា​ សមាគម​ សហគមន៍​ ទេសចរណ៍​ វប្បធម៌​ ធម្មជាតិ​បឹង​ពារាំង​។
Attachment:
  • Bidding announcement - Clean Water System
 

Contact Details

Office Address
  • Chreav, Chreav Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • លោក សុខ សេដ្ឋា
 
Phone