អ្នកបើកបរ (3 Positions)
- ប្រភេទការងារ: ផ្នែកបើកបរ/ដឹកជញ្ចូន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ជាជនជាតិខ្មែរ
មានអាយុចាប់ពី១៨ឆ្នាំ ដល់៥៥ឆ្នាំ
ទីកន្លែង : ក្រសួងមហាផ្ទៃ
រយៈពេល : ១២ខែ (អាចបន្តផ្អែកតាមការវាយតម្លៃលើលទ្ធផលនៃការអនុវត្តការងារប្រចាំឆ្នាំ)
- ត្រូវធានាឱ្យបាននូវសុវត្ថិភាពក្នុងការបើកបរ និងថែទាំរថយន្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស
- ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត និងសម្អាតរថយន្តរៀងរាល់មុនពេលចេញដំណើរចុះបំពេញបេសកកម្ម និងត្រឡប់មកវិញ
- ត្រូវកត់ត្រាសកម្មភាពបើកបរ និងការងារប្រចាំថ្ងៃចូលក្នុងសៀវភៅតាមដានការប្រើប្រាស់រថយន្ត
- ត្រូវរាយការណ៍ដោយស្មោះត្រង់ និងឆាប់បំផុតនូវរាល់បញ្ហា ឬបាតុភាពផ្សេងៗក្នុងពេលបើកបរ
- ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាននូវរាល់កំហុសឆ្គង និងការបង្កគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងពីការធ្វេសប្រហែស ឬការរំលោភបំពានច្បាប់ចរាចរណ៍
- ត្រូវបំពេញភារកិច្ចចាំបាច់ផ្សេងៗទៀត។
- មានបទពិសោធន៍បើកបររថយន្ត(លេខដៃ និងលេខអូតូ)យ៉ាងតិចមានបណ្ណបើកបរដែលមានសុពលភាព និងស្របច្បាប់រយៈពេល 5 ឆ្នាំ
- មានកម្រិតសិក្សាចាប់ពីថ្នាក់ទី១២
- យល់ដឹងពីច្បាប់ចរាចរណ៍ និងចេះថែទាំជួសជុលរថយន្តខ្លះៗ
- អាចអាន និងសរសេរភាសាអង់គ្លេសបានកាន់តែប្រសើរ។
- មានកាយសម្បទា និងសុខភាពល្អ និងអាចចុះធ្វើការតាមខេត្ដនានាបាន
- មានភាពស្មោះត្រង់ សុភាពរាបសារ គោរពវិន័យ វិជ្ជាជីវៈ និងមិនធ្លាប់មានទោស ឬជាប់ក្នុងបទឧក្រិដ្ឋ
- ឧស្សាហ៍ព្យាយាម និងអំណត់ក្នុងការងារ