Procurement Ads

ការអញ្ជើញដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់អង្ករ និងគ្រឿងទេស

with Cambodian Women's Crisis Center
This job has already passed the closing date

BTDC-ID: 38049
Closing Date:

Expected Outputs

Announcement Description

អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​(CWCC)គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​មិន​រក​ប្រាក់ចំណេញ​ចាប់​ផ្តើ​មប្រតិបត្តិការ​តាំងពី​ឆ្នាំ​១៩៩៧ហើយ​នៅតែ​បន្ត​ពង្រីក​សេវាកម្ម​របស់​ខ្លួន​ដើម្បី​ជួយ​ស្រ្តីនិង​កុមារ​ដែលជា​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ការរំលោភ​បំពាន​ផ្លូវ​ភេទ​និង​អំពើ​ជួញ​ដូរ​មនុស្ស​។បេសកកម្ម​របស់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​គឺ​ ពង្រឹង​សិទ្ធិ​អំណាច​ដល់​ស្រ្តីនិង​កុមារី​ឱ្យ​ទាមទារ​សិទ្ធិ​ជាស​កល​របស់​ខ្លួន​ ដើម្បី​ទទួល​បាន​នូវ​សុវត្ថិភាព​ផ្ទាល់ខ្លួន​និង​អាច​ចូលរួម​ដោយ​ស្មើភាព​គ្នា​ក្នុង​ការងារ​សហគមន៍​សង្គម​ស៊ីវិល​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​សង្គម​ និង​វប្បធម៌​តាមរយៈ​ផែនការ​យុទ្ធ​សាស្រ្តនៃ​កម្មវិធី​ការ​ទប់​ស្កាត់​ការ​ការពារ​ ការ​តស៊ូ​មតិ​និង​ការ​អភិវឌ្ឍន៍​អង្គការ​។

Expected Outputs

ការអញ្ជើញដេញថ្លៃជ្រើសរើសអ្នកផ្គត់ផ្គង់អង្ករ និងគ្រឿងទេស

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

ការ​ពិព៌ណនាសេចក្តីប្រកាស​

អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​(CWCC) ក្រោម​ការ​គាំទ្រ​ពី​ UNFPA កំពុង​អនុវត្ត​គម្រោង​ “មូលនិធិ​សង្គ្រោះ​បន្ទាន់​” ជួយ​ដល់​ស្រ្តីពល​កទេសន្តរប្រវេសន៍​ នៅ​ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​ ។ អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​(CWCC) ត្រូវការ​ជ្រើសរើស​អ្នក​ផ្គត់ផ្គង់​អង្ករ​ និង​គ្រឿងទេស​ ដូច​មានរាយ​ឈ្មោះ​ក្នុង​បញ្ជី​ខាងក្រោម​៖

ឈ្មោះ​ទំនិញ​

  • អង្ករ​ផ្កា​រំដួល​ស្រូវ​ថ្ម​៖ ៤៨០បាវ​(១បាវ​ទម្ងន់​៥០គីឡូ​)
  • ច្រាស​ដុសធ្មេញ​៖ ២៤០ឡូ​
  • ថ្នាំដុសធ្មេញ​៖ ១៦០ឡូ​
  • សាប៊ូ​ដុស​ខ្លួន​ (ដុំ​ឬដប​)៖ ៨០ឡូ​
  • មី​កញ្ចប់​៖ ៤៨០ កេស​
  • ទឹក​ស៊ី​អី​វ៖ ២៤០ឡូ​
  • ទឹកត្រី​៖ ២៤០ឡូ​
  • អំបឹល៖ ៨០ឡូ​
  • ប្រេង​ឆា​៖ ៨០ឡូ​(ដប​១លី​ត)
  • ត្រីខ​កំប៉ុង​៖ ៤៨០ឡូ​

Submission Requirements

អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​(CWCC)តទៅ​ហៅថា​"ភាគី​បញ្ជាទិញ​" និង​អ្នក​ផ្គត់ផ្គង់​ ឬ រោងម៉ាស៊ីន​កិនស្រូវ​និង​ដេប៉ូល​ក់ដុំ​ទំនិញ​ទាំងឡាយ​ណា​ដែល​មាន​ចំណាប់អារម្មណ៍​ ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​តទៅ​ហៅថា​ "ភាគី​ដេញថ្លៃ​"ការ​ផ្គត់ផ្គង់​អង្ករ​ និង​គ្រឿងទេស​ តាម​ចំនួន​កំណត់​របស់​អង្គការ​។

ភាគី​ដេញថ្លៃ​ដែល​មាន​ចំណាប់អារម្មណ៍​ចូលរួម​ការ​ដេញថ្លៃ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូចតទៅ​៖ មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ស្រប​ច្បាប់​(អាជីវកម្ម​ស្រូវ​អង្ករ​ / ដេប៉ូល​ក់ដុំ​ទំនិញ​) ប័ណ្ណ​ប៉ាត​ង់ដែល​មាន​សុពលភាព​មាន​ទីតាំង​ប្រកប​អាជីវកម្ម​ច្បាស់លាស់​មាន​ប្រវត្តិ​ផ្គត់ផ្គង់​ល្អ​ទាន់ពេល​វេលា​មាន​ភាព​ស្មោះត្រង់​ និង​មិនមាន​ប្រវត្តិ​បៀតបៀន​និង​ប្រើ​ពលកម្ម​កុមារ​សូម​ដាក់​ឯកសារ​ និង​តម្លៃ​ដេញថ្លៃ​ក្នុង​ស្រោម​សំ​បិត្របិទជិត​នៅ​ការិយាល័យ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​ នៅ​ខេត្ត​សៀមរាប​ រៀងរាល់​ម៉ោង​ធ្វើការ​(ថ្ងៃ​ច័ន្ទ ដល់​ សុក្រ​ ម៉ោង​ ៧:៣0 ដល់​១២:00 ព្រឹក​និង​ ម៉ោង​១:៣0 ដល់​៥:00 ល្ងាច​)។ កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ដេញថ្លៃ​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​មករា​ ឆ្នាំ​២០២៦ វេលា​ម៉ោង​ ០៣ រសៀល​ តាម​អាសយដ្ឋាន​ខាងក្រោម​។ ការ​វាយ​តម្លៃ​ជ្រើសរើស​នឹង​ធ្វើឡើង​ដោយ​អនុលោម​តាម​គោលការណ៍​លទ្ធកម្ម​របស់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​ ។ ចំពោះ​ភាគី​ដេញថ្លៃ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​នឹង​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​រវាង​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​ និង​ភាគី​ដេញថ្លៃ​។ សម្រង់​តម្លៃ​មាន​សុពលភាព​ក្នុងរយៈពេល​៣០ថ្ងៃ​ បន្ទាប់ពី​ផុត​កាល​កំណត់​ដាក់​ឯកសារ​ដេញថ្លៃ​។

សូម​ដាក់​សំណើ​ដេញថ្លៃ​ដោយមាន​ភ្ជាប់​ច្បាប់​ចំ​លង​ឯកសារ​តាម​លក្ខណ្ឌខាងលើ​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ ផ្ញើ​មក​ការិយាល័យ​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្រ្តីមានវិបត្តិ​ នៅ​ខេត្ត​សៀមរាប​ រៀងរាល់ថ្ងៃ​ធ្វើការ​។ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​លេខ​ទូរ​ស័ព្ឬ អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

Attachment:
  • លិខិតអញ្ជើញដេញថ្លៃ
 

Contact Details

Office Address
  • Boeng Donpa, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia
 
Contact Name
  • Cambodian Women’s Crisis Center
 
Phone
 
Email
 
Website