Procurement Ads

ការដេញថ្លៃគម្រោងស្តារផ្ទៃរងទឹកភ្លៀង និងជីកស្រះទឹក

with Federation for Integrated Development of Agriculture in Cambodia Organization
This job has already passed the closing date

BTDC-ID: 37998
Closing Date:

Expected Outputs

Announcement Description

យើងខ្ញុំ​កំពុង​ស្វែងរក​សំណើ​រសុំការ​ដេញថ្លៃ​ដូច​ខាងក្រោម​។

Expected Outputs

ការដេញថ្លៃគម្រោងស្តារផ្ទៃរងទឹកភ្លៀង និងជីកស្រះទឹក

  • Career Category: Invitation for Bids
  • Location: Siemreap Province
Summary

ការ​ពិពណ៌នា​អំពី​លទ្ធផល​នៃ​កិច្ចសន្យា​៖ ការ​ស្តារ​ផ្ទៃ​រង​ទឹកភ្លៀង​ចំនួន​ ១កន្លែង​ ទំហំ​ (៦០ម៉ែត្រ​x១០០ម៉ែត្រ​x៣ម៉ែត្រ​)ត្រូវ​បាន​ស្តារ​ឡើងវិញ​ និង​បិទ​ទំនាប​ទឹកហូរ​ប្រវែង​ (៦ម៉ែត្រ​x១៥ម៉ែត្រ​x៥ម៉ែត្រ​) រួមបញ្ចូល​គ្នា​តែមួយ​។   ជីកស្រះ​ទឹក​ចំនួន​ ១កន្លែង​ ទំហំ​ (២៥ម៉ែត្រ​x៥០ម៉ែត្រ​x៣ម៉ែត្រ​) នៅ​ក្នុង​ព្រៃ​សហគមន៍​ឆក់​បាស​ ប្រកបដោយ​គុណភាព​ និង​ការថែទាំ​ដំណើរការ​ស្តុ​កទឹក​ប្រើប្រាស់​សម្រាប់​កសិដ្ឋាន​ កសិ-រុក្ខ​កម្ម​ និង​សម្រាប់​សត្វ​ផឹក​ក្នុង​រដូវប្រាំង​។

លេខ​កូដគម្រោង​៖ KHM/COMDEK-4/2025/02

បរិយាយ​ពី​គម្រោង​៖ “អភិរក្ស​ជីវៈ​ចម្រុះ​ និង​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ីព្រៃ​សហគមន៍​ឆក់​បាស​ ប្រកបដោយ​និរន្តរភាព​” ។ 

សកម្មភាព​សំខាន់​ផ្តោត​លើការកា​រពារ​ធនធានធម្មជាតិ​ បរិស្ថាន​ទី​ជម្រាល​ស្ទឹង​សៀមរាប​ និង​ច្នៃ​តំបន់​អភិរក្ស​ឱ្យ​ទៅជា​តំបន់​អេកូទេសចរណ៍​ប្រកបដោយ​សក្តានុពល​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ក៏ដូចជា​ការ​បង្កើត​ឱកាស​ការងារ​រក​ប្រាក់ចំណូល​ ដើម្បី​ជួយ​លើក​កម្ពស់​ជីវៈ​ភាព​រស់នៅ​របស់​សហគមន៍​ ប្រកបដោយ​ចីរភាព​។ គម្រោង​នឹង​ស្តារ​ប្រព័ន្ធ​ទឹក​នៅ​ក្នុង​ព្រៃ​សហគមន៍​ឆក់​បាស​មាន​ដូចជា​ ការ​ស្តារ​ផ្ទៃ​រង​ទឹកភ្លៀង​ចំនួន​ ១កន្លែង​ និង​ការ​ជីកស្រះ​ទឹក​ចំនួន​ ១កន្លែង​។

សហគមន៍​ព្រៃ​ឆក់​បាស​មាន​ទំហំ​ ៨០៤ហិកតា​ដែល​មាន​សត្វ​រស់នៅ​ដូចជា​ ទន្សោង​ ក្ងោក​ សំ​ពោ​ច ជ្រូកព្រៃ​ ។ល។

តម្លៃ​ប៉ាន់ស្មាន​ការ​ស្តារ​ផ្ទៃ​រង​ទឹកភ្លៀង​៖ ទឹកប្រាក់​សរុប​  10,800.00 USD (មួយម៉ឺន​ប្រាំបី​រយ​ដុល្លារ​អាមេរិក​គត់​)

តម្លៃ​ប៉ាន់ស្មាន​ការ​ជីកស្រះ​ទឹក​៖ ទឹកប្រាក់​សរុប​ 2,800.00 USD (ពីរ​ពាន់​ប្រាំបី​រយ​ដុល្លារ​អាមេរិក​គត់​)

អ្នក​ដែល​អាច​ដេញថ្លៃ​៖ អ្នកទទួល​ម៉ៅការ​ប្រភេទ​ទី​១ និង​ទី​២ (ជា​នីតិបុគ្គល​ ឬ រូបវន្តបុគ្គល​)

ប្រាក់​កក់​ធានា​ការ​ដេញថ្លៃ​៖ យ៉ាងតិច​ចំនួន​២% នៃ​តម្លៃ​ដាក់​ដេញថ្លៃ​

ឈ្មោះ​ធនាគារ​ពាណិជ្ជ​ដែល​តម្រូវ​តម្កល់​ប្រាក់​កក់​៖ ឈ្មោះ​ធនាគារ​៖ (ប្រាក់​កក់​តម្កល់​ត្រូវ​បាន​កាត់ចេញ​ពី​ធនាគារ​ពាណិជ្ជ​របស់ក្រុមហ៊ុន​ម៉ៅការ​ដែល​ចាប់អារម្មណ៍​ចូលរួម​ដេញថ្លៃ​)

កាលបរិច្ឆេទ​ចាប់​ផ្តើ​មទទួល​សំណើ​រដេញថ្លៃ​៖ ២៧ ធ្នូ​ ២០២៥ រៀងរាល់​ម៉ោង​ធ្វើការ​ ពី​ថ្ងៃចន្ទ​ ដល់​ ថ្ងៃសុក្រ​

កាលបរិច្ឆេទ​ឈប់​ទទួល​សំណើ​រដេញថ្លៃ​៖ ២៣ មករា​ ២០២៦ វេលា​ម៉ោង​ ១៧:០០ នាទី​ល្ងាច​

កាលបរិច្ឆេទ​នៃ​ការប្រជុំ​បើក​សំណើ​រដេញថ្លៃ​៖ ២៧  មករា​ ២០២៦

ពេលវេលា​បើក​សំណើ​រដេញថ្លៃ​៖ ម៉ោង​ ៩:០០ នាទី​ព្រឹក​ ដល់ម៉ោង​ ១២:០០ នាទី​ថ្ងៃត្រង់​

Eligibility

  • លក្ខណៈសម្បត្តិ
  • មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំក្នុងវិស័យការជីកកាយ ការស្តារ ឬ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។
  • មានបទពិសោធន៍ធ្លាប់បានទទួលជោគជ័យក្នុងគម្រោងណាមួយពីមុនមក។
  • មានសម្ភារៈគ្រប់គ្រាន់ក្នុងការប្រើប្រាស់ដើម្បីអនុវត្តសកម្មភាព
  • មានចំណេះដឹងទាក់ទងការងារអភិវឌ្ឍន៍សហគមន៍ ការអភិរក្សជីវៈចម្រុះ។
  • មានចំណេះដឹងទាក់ទងនឹងការអភិរក្សធនធានធម្មជាតិ និងបរិស្ថាន។

Submission Requirements

ទីកន្លែង​ដែល​អាច​ទទួល​ឯកសារ​ដេញថ្លៃ​៖ អង្គការ​សហ​ព័ន្ធ​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​កម្ពុជា​ដែល​មាន​អាស័យ​ដ្ឋាន​ការិយាល័យ​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

ទីតាំង​ប្រជុំ​បើក​ស្រោម​សំបុត្រ​ដេញថ្លៃ​ផ្ទាល់​៖ សាលាឃុំ​កន្ទួត​។

អង្គការ​សហ​ព័ន្ធ​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​កម្ពុជា​ (FIDAC) សូម​គោរព​អញ្ជើញ​បណ្តាក្រុមហ៊ុន​ អ្នក​ម៉ៅការ​ក្នុងស្រុក​ ដើម្បី​

ដេញថ្លៃ​ ត្រូវ​ដាក់​សំណើ​រដេញថ្លៃ​ស្តារ​ផ្ទៃ​រង​ទឹកភ្លៀង​ ១កន្លែង​ និង​ជីកស្រះ​ទឹក​ ១កន្លែង​ ទំហំ​ដូច​ការ​រៀបរាប់​ខាងលើ​។

តម្រូវ​ការ​ឯកសារ​

  • លិខិត​ចំណាប់អារម្មណ៍​ចំនួន​ ១ច្បាប់​
  • ប្រវត្តិរូប​សង្ខេប​ចំនួន​ ១ច្បាប់​ និង​ឯកសារ​ចុះបញ្ជី​ចំនួន​ ១ច្បាប់​
  • សម្រង់​តម្លៃ​ការ​ស្តារ​ផ្ទៃ​រង​ទឹកភ្លៀង​ចំនួន​ ១ច្បាប់​ និង​សម្រង់​តម្លៃ​ការ​ជីកស្រះ​ទឹក​ចំនួន​ ១ច្បាប់​
  • លក្ខខណ្ឌ​នៃ​ការ​ដេញថ្លៃ​គឺ​ ដេញថ្លៃ​ចុះ​។
  • ក្រុមហ៊ុន​ដែល​ឈ្នះ​ការ​ដេញថ្លៃ​ ត្រូវ​តម្កល់​ប្រាក់​កក់​ធានា​ការ​អនុវត្ត​ចំនួន​ ១០% នៃ​តម្លៃ​កិច្ចសន្យា​ក្នុង​គណនី​ម្ចាស់​គម្រោង​។ ប្រាក់​កក់​នេះ​មាន​សុពលភាព​រហូតដល់​ចប់​រយៈពេល​ថែទាំ​ទៅលើ​ការ​ស្តារ​ផ្ទៃ​រង​ទឹកភ្លៀង​ និង​ការ​ជីកស្រះ​ទឹក​ ១ខែ​ និង​ធានា​គុណភាព​ ៣ខែ​។
  • ក្រុមហ៊ុន​ដែល​ឈ្នះ​ក្នុង​ការ​ដេញថ្លៃ​ ត្រូវ​សាងសង់​ស្លាក​សំគាល់​ធ្វើពី​ថ្ម​ម៉ា​ប ដើម្បី​សរសេរ​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​សាងសង់​ ឈ្មោះ​គម្រោង​ រយៈពេល​សាងសង់​ ប្រភព​ថវិកា​ អ្នក​អនុវត្ត​គម្រោង​ និង​ម្ចាស់​ជំនួយ​ ។
  • អ្នក​ដេញថ្លៃ​ត្រូវ​មានឈ្មោះ​ និង​ចុះបញ្ជី​ទទួលស្គាល់​នៅ​ក្នុង​បញ្ជី​សាលាស្រុក​ ឬ សាលាឃុំ​កន្ទួត​។
  • សេចក្តីប្រកាស​ពី​ក្រម​សីលធម៌​ ប័ណ្ណ​ប៉ាត​ង់ និង​លិខិត​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួង​ពាណិជ្ជកម្ម​ ឬ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ភ្ជាប់​មក​ជាមួយ​។

កំណត់​សំគាល់​

  • អ្នក​ម៉ៅការ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ក្នុង​ការថែទាំ​លទ្ធផល​កិច្ចសន្យា​ និង​ជួសជុល​រាល់​ការខូចខាត​ទាំងអស់​ក្នុង​កំឡុង​ពេល​ ៣ខែ​ បន្ទាប់ពី​ការ​ស្តារ​ផ្ទៃ​រង​ទឹកភ្លៀង​ និង​ការ​ជីកស្រះ​ទឹក​រួចរាល់​ជាស្ថាពរ​។
  • អ្នក​ម៉ៅការ​ត្រូវ​ចូលរួម​ការ​ដេញថ្លៃ​ប្រកបដោយ​ការប្រកួតប្រជែង​ ដែល​គ្មាន​ការ​ឃុបឃិត​គ្នា​ ពាក់ព័ន្ធ​ទៅនឹង​អំពើ​ក្លៃ​ងបន្លំ​ ឬ ពុករលួយ​។ 
  • ប្រសិនបើ​អ្នក​ម៉ៅការ​ណាមួយ​បាន​ឃុបឃិត​ស៊ុំគ្រ​លុំគ្នា​ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​កេង​បន្លំ​ជាមួយ​អ្នក​ម៉ៅការ​ដ៏​ទៃ​ទៀត​ អ្នក​ម៉ៅការ​ទាំងនោះ​ត្រូវ​លុបឈ្មោះ​ចេញពី​ការ​ទទួល​ម៉ៅការ​ជា​រៀង​រហូត​ និង​មិន​អនុញ្ញាត​ឱ្យ​ដាក់​សំណើ​រដេញថ្លៃ​គម្រោង​ ឃុំ​ សង្កាត់​ ទូទាំង​ប្រទេសកម្ពុជា​ ហើយ​ប្រាក់​កក់​ធានា​ដេញថ្លៃ​ទាំងនោះ​ និង​ត្រូវ​បាន​រឹបអូស​ផ្ទេរ​បង្វែរ​ចូល​ថវិកា​គម្រោង​ដោយស្វ័យប្រវត្តិ​។

សូ​ចចុច​ឯកសារ​ភ្ចាប់​ខាងក្រោម​សម្រាប់​ព័ត​មាន​បន្ថែម​។

Attachment:
  • សេចក្តីប្រកាសរកក្រុមហ៊ុនម៉ៅការស្តារផ្ទៃរងទឹកភ្លៀង និងជីកស្រះទឹក
 

Contact Details

Office Address
  • Treang, Sla Kram Sangkat, Siem Reap Municipality, Siemreap Province, Cambodia
  • Khnar Krau, Kantuot Commune, Svay Leu District, Siemreap Province, Cambodia
 
Contact Name
  • អង្គការសហព័ន្ធអភិវឌ្ឍន៍កសិកម្មចម្រុះកម្ពុជា
 
Phone