Job Announcement

គ្រូបន្ទុកថ្នាក់

with Bright Community Cambodia Organization

BTDC-ID: 37190
Closing Date:

Announcement Positions

Announcement Description

អង្គការ​ពន្លឺ​សហគមន៍​កម្ពុជា​ (BCCO) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ដែល​មាន​គោលបំណង​បណ្តុះ​បណ្តាល​អ្នក​ជំនាន់​ក្រោយ​តាមរយៈ​ការអប់រំ​ដែល​មានគុណ​ភាព​។ ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​ យើង​មាន​មោទនភាព​ក្នុង​ការ​បង្កើត​ សាលា​ពន្លឺ​ប៉ៃលិន​ (Bright Pailin School) និង​ សាលា​ អេ ជី​ អេស បរ​ហ៊ុយ​(Bahuy AGS School) ដែល​សាលា​ទាំងពីរ​នេះ​ស្ថិតនៅ​ក្នុង​ខេត្ត​ប៉ៃលិន​ និង​ដំណើរការ​យ៉ាង​ពេញលេញ​តាម​ស្តង់​ដារ​របស់ក្រ​សួង​អប់រំ​ យុវជន​ និង​កីឡា​។

Announcement Positions

គ្រូបន្ទុកថ្នាក់

Position Circumstances
  • Career Category: Educate/Train/Teaching
  • Schedule:Full-time
  • Salary: Negotiable
Position Summary

មុខតំណែង​នេះ​សម្រាប់​ថ្នាក់​បឋមសិក្សា​

សាលា​៖ សាលា​ អេ ជី​ អេស បរ​ហ៊ុយ​(ខេត្ត​ប៉ៃលិន​)

ឆ្នាំ​សិក្សា​៖ ២០២៥–២០២៦

ព័ត៌មាន​សង្ខេប​អំពី​មុខតំណែង​

សាលា​ អេ ជី​ អេស បរ​ហ៊ុយ​ កំពុង​ប្រកាស​ជ្រើសរើស​គ្រូបង្រៀន​បន្ទុក​ថ្នាក់​(ថ្នាក់ទី​១ ដល់​ ថ្នាក់ទី​៦) ពេញ​ម៉ោង​ សម្រាប់​ឆ្នាំ​សិក្សា​ ២០២៥–២០២៦។ គ្រូបង្រៀន​នឹង​ទទួលខុសត្រូវ​លើការបង្រៀន​ ការ​អភិវឌ្ឍន៍​សិស្ស​ និង​ការ​គ្រប់គ្រង​សកម្មភាព​ប្រចាំថ្ងៃ​ ដោយ​អនុវត្ត​តាម​គោលការណ៍​ និង​ស្តង់​ដារ​អប់រំ​របស់​សាលា​។

Duties & Responsibilities:
  • ត្រូវមានវិន័យ និងមកដល់ទាន់ពេលវេលាដែលកំណត់។
  • គ្រប់គ្រងសកម្មភាពប្រចាំថ្ងៃក្នុងថ្នាក់ និងកម្មវិធីសាលា ហើយរាយការណ៍ជាប្រចាំទៅកាន់នាយកសាលា។
  • បង្រៀនមេរៀនតាមមុខវិជ្ជា និងផ្តល់ការទទួលខុសត្រូវចំពោះសិស្សដោយយកចិត្តទុកដាក់។
  • រៀបចំកិច្ចតែងការ និងរៀបចំសម្ភារឧបទ្ទេស រួមទាំងដាក់កិច្ចតែងការប្រចាំថ្ងៃជូនទីចាត់ការរដ្ឋបាល។
  • វាយតម្លៃសិស្សយ៉ាងយុត្តិធម៌ និងរាយការណ៍លទ្ធផលបានត្រឹមត្រូវ។
  • ចូលរួមកិច្ចប្រជុំបុគ្គលិក កម្មវិធីបណ្តុះបណ្តាល និងសន្និសីទតាមការណែនាំរបស់ BCCO។
  • គាំទ្រការអភិវឌ្ឍន៍ផ្នែកសិក្សា សីលធម៌ និងអារម្មណ៍របស់សិស្ស។
  • ជួយដល់សិស្សឱ្យដឹកនាំដំណើរការជីវិតប្រកបដោយក្រមសីលធម៌ និងសុជីវធម៌។
  • រក្សាថ្នាក់ឲ្យមានភាពស្អាត សុវត្ថិភាព និងរៀបរយ។
  • បង្កើតទំនាក់ទំនងល្អជាមួយសិស្ស បុគ្គលិក និងមាតាបិតា។
  • បំពេញភារកិច្ចផ្សេងៗទៀតដែលទាក់ទងនឹងការងារ តាមការរៀបចំដោយ BCCO។
Expected Profile of Candidates
Qualifications:
  • High School Diploma
Skills & Knowledge:
General & Technical Skills
  • បញ្ចប់ការសិក្សាថ្នាក់ទី១២ ជាមួយវិញ្ញាបនបត្របណ្តុះបណ្តាលគ្រូ ឬសញ្ញាបត្រសមស្របផ្សេងទៀត។
  • មានបទពិសោធន៍បង្រៀនថ្នាក់បឋមសិក្សា នឹងទទួលបានអាទិភាព។
  • មានទំនួលខុសត្រូវ ចេះថែរក្សា និងមានចំណង់ចំណូលចិត្តក្នុងការបង្រៀន និងការអភិវឌ្ឍកុមារ។
  • មានជំនាញកុំព្យូទ័របឋម (MS Word, Excel និងឧបករណ៍បង្រៀនតាមឌីជីថល)។
Soft Skills
  • មានជំនាញទំនាក់ទំនង និងអន្តរបុគ្គលភាពល្អ ជាមួយមិត្តរួមការងារ និងសិស្ស។
  • អាចធ្វើការជាក្រុម និងសហការជាមួយក្រុមដឹកនាំសាលាបានល្អ។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​

  • ប្រវត្តិរូប​ (CV) និង​
  • លិខិត​ស្នើសុំ​ការងារ​ (Cover Letter)

មកកាន់​អ៊ី​មែ​ល ឬ តេលេក្រាម​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

 

Contact Details

Office Address
  • Bar Huy Khmer Tboung Village, Bar Yakha Sangkat, Pailin Municipality, Pailin Province, Cambodia
 
Contact Name
 
Phone
 
Email
 
Socials