គ្រូបង្រៀនភាសាខ្មែរ

with ARM Cambodia Organization Siem Reap
Job Announcement

BTDC-ID: 35088
Closing Date:

Announcement Positions

Announcement Description

អង្គការ​ដៃ​កម្ពុជា​ គឺជា​អង្គការ​គ្រីស្ទបរិស័ទ​ក្រៅ​រដ្ឋាភិបាល​ ជាម​ណ្ឌលផ្តល់ការ​ស្នាក់​នៅ​ដែល​មាន​សុវត្ថិភាព​ផ្តល់សេវា​ថែទាំ​ និង​ផ្តល់ការ​ប្រឹក្សា​ដល់កុមារ​ដែល​ជួបប្រទះ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ ដើម្បី​អោយ​ពួកគាត់​មាន​អនាគត​ល្អ​ប្រសើរ​ ។

អង្គការ​ដៃ​កម្ពុជា​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ ដើម្បី​បំពេញ​ការងារ​នៅ​អង្គការ​ ដៃ​កម្ពុជា​ ប្រចាំ​ខេត្ត​សៀមរាប​ ។

Announcement Positions

គ្រូបង្រៀនភាសាខ្មែរ

Expectations - Duties, Responsibilities
  • ធ្វើការបង្រៀន បំប៉នចំណេះទូទៅភាសាខ្មែរទៅដល់កុមារកំរិតថ្នាក់ទី ១ ដល់ទី ៦ ក្នុងអង្គការ។
  • ធ្វើផែនការបង្រៀនជារៀងរាល់ សប្តាហ៏ ជូនអ្នកសម្រប់សម្រួលផ្នែកអប់រំ
  • បង្កើតសម្ភារៈឧបទ្ទេស សម្រាប់បង្រៀនដល់កុមារ
  • ទទួលខុសត្រូវ និងដឹកនាំ គ្រប់គ្រងថ្នាក់រៀនជាទៀងទាត់
  • សម្របសម្រួលការងារផ្នែកអប់រំរបស់កុមារ ភ្ជាប់ទៅសាលារៀន
  • សម្របសម្រួលការប្រើប្រាស់កុំព្យួទ័រ របស់កុមារអោយបានត្រឹមត្រូវ
  • ទទួលខុសត្រូវក្នុងបណ្ណាល័យ អោយបានត្រឹមត្រូវ
  • ធ្វើរបាយការបង្រៀនប្រចាំខែជូនអ្នកសម្រប់សម្រួលផ្នែកអប់រំ
  • ធ្វើការសហការជាមួយផ្នែកដែលពាក់ព័ន្ទក្នុងអង្គការ
  • សម្របសម្រួលកម្មវិធីផ្សេងៗដែលមានក្នុងផ្នែកអប់រំ
Requirements - Skills, Qualifications, Experience
  • មានសញ្ញាបត្រគរុកោសល្យ ឬសញ្ញាបត្រជំនាញដែលពាក់ព័ន្ធនិងការអប់រំ
  • មានបទពិសោធន៏កាងារផ្នែកបង្រៀនចំណេះទូទៅភាសាខ្មែរយ៉ាងតិច ២ឆ្នាំ
  • អាយុពី ២៤ ទៅ ៣៥​ឆ្នាំ នឹងមានភាពចាស់ទុំក្នុងការអនុវត្តន៏ការងារ
  • ជំនាញកុំព្យូទ័រៈ Microsoft Word, Email, Excel, PowerPoint​ and social media, and AI
  • ចូលចិត្តធ្វើកិច្ចការងារជាមួយកុមារ
  • ចូលចិត្តធ្វើការងារជាក្រុម និងមានភាពឆ្នៃប្រឌិតក្នុងការបង្រៀន
  • ជាអ្នកឧស្សាហ៍ព្យាយាម បង្ហាញឥរិយាបថវិជ្ជមាន មានភាពបត់បែន និងមានភាពអត់ធ្មត់
  • មានចំនេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធរបស់ក្រសួងអប់រំ (PLP)
  • ឆន្ទៈដើម្បីរៀនសូត្រជំនាញ និងបច្ចេកទេសថ្មីៗដែលជាប់ទាក់ទងទៅនឹងភារកិច្ចការងារ
 

How to Apply

បេក្ខជន​/នារី​ដែល​មាន​ចំណាប់អារម្មណ៍​លើ​មុខតំណែង​នេះ​សូម​ផ្ញើ​CV សញ្ញាប័ត្រ​ Cover Letter និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗតាម​អ៊ី​មែ​លដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ *ស្រ្តីត្រូវ​បាន​លើកទឹកចិត្ត​!

 

Contact Details

Contact Name
  • លោក សុខភារម្យ
 
Phone
 
Email