អ្នកបច្ចេកទេសត្រួតពិនិត្យ និងថែទាំ
អ្នកបច្ចេកទេសត្រួតពិនិត្យ និងថែទាំ មានតួនាទីក្នុងការធានាឲ្យស្ថាប័នដំណើរការបានប្រក្រតី និងជួសជុលបញ្ហាណាមួយដែលកើតឡើង មុនពេលវាអាចក្លាយជាបញ្ហាធ្ងន់ធ្ងរ។
- ការអនុវត្តដែលត្រូវថែទាំជាប្រចាំ៖
- បំពេញភារកិច្ចដូចជា ការសម្អាត ត្រួតពិនិត្យ និងលាបប្រេងឧបករណ៍ ដោយធ្វើតាមកាលវិភាគថែទាំដែលបានកំណត់។
- ថែទាំប្រចាំជុំវិញបរិវេណអគាររួមមាន ជួសជុលរចនាសម្ព័ន្ធអគារដែរខូចខាត ដូចជា ជួសជុលបង្អួច ទ្វារ ឬជញ្ជាំង។
- ដោះស្រាយបញ្ហា និងជួសជុល៖
- កំណត់ និងដោះស្រាយនូវបញ្ហា ដូចជា ប្រព័ន្ធអគារ ឧបករណ៍ប្រើប្រាស់ ម៉ាស៊ីន និងផ្សេងៗទៀត រួមមាន ប្រព័ន្ធទឹក ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធមេកានិច។
- ធ្វើការលាបពណ៌អាគារនៅពេលដែលថ្នាំលាបចាស់បានរសាត់ ឬប្រេះ។
- ការអនុវត្តន៍ការការពារ៖
- រៀបចំ និងអនុវត្តន៍ផែនការថែទាំ ដើម្បីកាត់បន្ថយការខូចខាត និងធានាឲ្យឧបករណ៍ប្រើប្រាស់ប្រើបានយូរ។
- ជួសជុលបញ្ហាដែលអាចបង្កគ្រោះថ្នាក់ ដើម្បីបញ្ជាសគ្រោះថ្នាក់កើតឡើងដោយយថាហេតុ ដែលអាចបង្កទៅជារបួសណាមួយ។
- រក្សាកំណត់ត្រា៖
- រក្សាកំណត់ត្រាឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ នៃសកម្មភាពថែទាំ ការជួសជុល និងសារពើភណ្ឌ។
- ឆ្លើយតបសំណើរសុំថែទាំ៖
- ឆ្លើយតប និងដោះស្រាយបញ្ហាថែទាំបានទាន់ពេល និងមានប្រសិទ្ធភាព ធានាថាបញ្ហាត្រូវបានដោះស្រាយទាន់ពេលវេលា។
- អនុវត្តន៍ការជួសជុលមូលដ្ឋាន៖
- ជួសជុលបញ្ហាសាមញ្ញ ដូចជា កូនសោខូច ទុយោលេចធ្លាយ ឬបង្អួចខូច។
- ជួសជុលបញ្ហាប្រព័ន្ធទឹកដើម្បីជៀសវាងការខូចខាតនិងស្តារការប្រើប្រាស់ឡើងវិញ។
- ជួសជុលខ្សែភ្លើងដែលខូច នៅពេលមានការដាច់ភ្លើងឬមានបញ្ហាខ្សែភ្លើងកើតឡើង។
- ថែទាំបរិវេណក្រៅអាគារ៖
- ធ្វើការថែទាំបរិវេណសាលាដូចជា សម្អាតស្មៅ កាត់គុម្ពោត និងប្ដូរអំពូលភ្លើងក្រៅ។
- ធានាសុវត្ថិភាព៖
- ពិនិត្យ និងថែទាំឧបករណ៍សុវត្ថិភាពដូចជាឧបករណ៍ប្រកាសអាសន្នពេលមានភ្លើងឆេះ និងឧបករណ៍ពន្លត់អគ្គិភ័យ។
- ថែទាំ យានយន្ត និងឧបករណ៍ប្រើប្រាស់៖
- ថែរក្សាយានយន្ត និងឧបករណ៍គ្រប់ប្រភេទ ឲ្យមានស្ថានភាពល្អ មានការរៀបចំទុកដាក់ត្រឹមត្រូវ និងអាចប្រើបានយូរ។
- ជំនាញបច្ចេកទេស៖ មានចំណេះដឹងអំពីប្រព័ន្ធអគារផ្សេងៗ ដូចជា ប្រព័ន្ធទឹក អគ្គិសនី ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធមេកានិច។
- ជំនាញដោះស្រាយបញ្ហា៖ មានសមត្ថភាពកំណត់បញ្ហា និងដោះស្រាយបច្ចេកទេស។
- ជំនាញការងារដៃ៖ សមត្ថភាពក្នុងការធ្វើការងារដោយដៃ និងជួសជុល។
- កម្លាំងរាងកាយ៖ អាចលើកវត្ថុធ្ងន់ៗបាន។
- ជំនាញទំនាក់ទំនង៖ សហការជាមួយមិត្តរួមការងារនិងមានទំនាក់ទំនងល្អ។
- ជំនាញរៀបចំការងារ៖ អាចគ្រប់គ្រងពេលវេលា និងកំណត់អាទិភាពការងារ។
- ចំណេះដឹងទូទៅអំពីប្រព័ន្ធអគ្គិសនី ធារាសាស្រ្ត និងប្រព័ន្ធផ្សេងៗ។
- មានចំណេះដឹងអំពីការប្រើប្រាស់ឧបករណ៍ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងឧបករណ៍អេឡិចត្រូនិក ទូទៅ។