បុគ្គលិកផ្នែកលក់ (1 Position)
ប្រភេទកិច្ចសន្យាការងារ: មិនមានថេរវេលាកំណត់។
ប្រាក់ខែនិងអត្ថប្រយោជន៍៖
- ប្រាក់លើកទឹកចិត្តលើការលក់ប្រចាំខែ
- មានប្រាក់ខែទី ១៣
- ប្រាក់សន្សំជូន (Provident Fund)
- ប្រាក់ឧបត្ថម្ភវេជ្ជសាស្ត្រប្រចាំខែ (Medical allowance)
- ប្រាក់ឧបត្ថម្ភសំរាប់ការសំរាលកូន
- ធានារ៉ាប់រងសុខភាព និងអាយុជីវិតសំរាប់និយោជិត
- ធានារ៉ាប់រងសុខភាពសម្រាប់ក្រុមគ្រួសារនិយោជិត
- បេឡាជាតិសន្តិសុខសង្គម NSSF (ទាំងសុខភាពនិងគ្រោះថ្នាក់)
- ប្រាក់អតីតភាពការងារ/ប្រាក់បំណាច់តាមច្បាប់ការងារនៅកម្ពុជា
- ទទួលបានការឈប់សម្រាកប្រចាំឆ្នាំ និងបុណ្យជាតិផ្សេងៗតាមច្បាប់ការងារ។
- បុគ្គលិកផ្នែកលក់ (Sales Representative) មានតួនាទីចែកចាយ និងផ្សព្វផ្សាយរាល់ ផលិតផលរបស់អង្គការ PSI/C ត្រូវតែមានគ្រប់ទីកន្លែងទៅតាម ច្រកបែងចែកដែលបានកំណត់ ដោយអង្គការ PSI /C។
- បុគ្គលិកផ្នែកលក់ (Sales Representative) នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែក ទីផ្សារ ហើយដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនប្រាក់ចំណូល និងចែកចាយផលិតផលរបស់អង្គការPSI/Cឱ្យកាន់តែទូលំទូលាយ ដោយបំពេញនូវចន្លោះខ្វះខាតទៅក្នុងតំបន់ដែលមិនទាន់មានផលិតផលរបស់អង្គការ PSI/C។
- បញ្ចប់ការសិក្សាបរិញ្ញបត្រផ្នែកជំនួញឬទីផ្សារកាន់តែប្រសើរ។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលមានកំរិតសិក្សាចាប់ពីមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅក៏អាចដាក់ពាក្យបាន។
- មានបទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំក្នុងការលក់ និងចែកចាយកាន់តែប្រសើរ។
- មានសមត្ថភាពសម្របសម្រួល និងដោះស្រាយបញ្ហាជាមួយ អតិថិជន។
- ចេះធ្វើផែនការលក់ និងគ្រប់គ្រងការងារដែលបានកំណត់អោយ ទៅតាមគោលដៅចែកចាយ និងធ្វើការចែកចាយឱ្យបានទាន់ពេល។
- អាចប្រើប្រាស់ភាសាអង់គ្លេសបានកាន់តែប្រសើរ។
- ស្គាល់ច្បាស់ពីទីតាំងភូមិសាស្ត្រ ទៅតាមតំបន់។
- ប្រសិនបើមានប័ណ្ណបើកបរត្រឹមត្រូវនិងអាចបើកបរយានយន្ត បានកាន់តែប្រសើរ។
- អាចធ្វើការ និងធ្វើដំណើរទៅតាមបណ្ដាខេត្តផ្សេងៗបាន។
- ចេះប្រើបាស់កម្មវិធី Ms. Office ហើយអាចប្រើបាស់អ៊ីម៉ែលបាន។
- រួសរាយរាក់ទាក់ ស្មោះត្រង់ និង អត់ធ្មត់នឹងការងារ។