Procurement Ads

ការប្រកាសដេញថ្លៃស្រះទឹកសហគមន៍

with Ministry of Rural Development
This job has already passed the closing date

BTDC-ID: 17483
Closing Date:

Expected Outputs

Announcement Description

សាវ​តា​

គម្រោង​ស្ដីពី​ «ការ​កសាង​ភាព​ធន់​នឹង​អាកាសធាតុ​សម្រាប់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក​ជនបទ​ នៅ​កម្ពុជា​» ជា​គម្រោង​មួយ​របស់ក្រ​សួង​អភិវឌ្ឍន៍​ជនបទ​ សម្រាប់​ឆ្លើយតបនឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ដែល​នឹង​អនុវត្តន៍​ក្នុង​ភូមិ​ចំនួន​ ០៩ នៃ​ឃុំ​ចំនួន​ ០៣ ក្នុងស្រុក​កំពង់​ស្វាយ​ និង​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​។ គម្រោង​នេះ​មាន​រយៈពេល​ ៣០ ខែ​ (២០២០-២០២៣) ទទួល​បានការ​គាំទ្រ​ពី​សហគមន៍​អឺរ៉ុប​ តាមរយៈ​សម្ព័ន្ធ​ភាព​ប្រែប្រួល​អាកាស​ ធាតុ​ (CCCA) នៃ​ក្រសួង​បរិស្ថាន​ និង​រៀបចំ​អនុវត្តន៍​ ដោយក្រុម​កាងារប​ម្រែបម្រួល​អាកាសធាតុ​ នៃ​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រោម​ការដឹកនាំ​ក្រុម​ការងារ​ប្រែប្រួល​អាកាសធាតុ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ដែល​មានការ​ចូលរួម​សហប្រតិបត្តិការ​អនុវត្តន៍​ពី​អង្គការ​ UNICEF និង​ អង្គការ​ទឹក​ស្អាត​១០០១ ផង​ដែរ​។

Expected Outputs

ការប្រកាសដេញថ្លៃស្រះទឹកសហគមន៍

  • Career Category: Invitation for Bids
  • Location: Kampong Thom Province
Summary

គោលបំណង​នៃ​ការ​ដេញថ្លៃ​

ដើម្បី​សម្រេច​គោលដៅ​ខាងលើ​ គម្រោង​សូម​ប្រកាស​ស្វែងរក​អ្នក​ដេញថ្លៃ​ សាងសង់​ស្រះ​ទឹក​សហគមន៍​ ដែល​មាន​ភាព​ធន់​នឹង​អាកាសធាតុ​ចំនួន​ ០៣ (Climate Resilience Community Ponds) នៅ​ក្នុង​ទីតាំង​ដូច​ខាងក្រោម​៖

  1. ស្រះ​ទឹក​សហគមន៍​ ក្នុង​ភូមិ​ ភូមិ​អណ្តា​ស ឃុំ​សាលា​វិស័យ​ ស្រុក​ ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​។
  2. ស្រះ​ទឹក​សហគមន៍​ ក្នុង​ភូមិ​ ស្លែង​ខ្ពស់​ ឃុំ​សាន​គរ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​។
  3. ស្រះ​ទឹក​សហគមន៍​ ក្នុង​ភូមិ​ ល្វា​ជោម ឃុំ​ត្រពាំង​ឬស្សី​ស្រុក​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​។

បទដ្ឋាន​បច្ចេកទេស​នៃ​ស្រះ​សហគមន៍​ ផ្គត់ផ្គង់​ទឹក​ជនបទ​មាន​ភាព​ធន់​នឹង​អាកាសធាតុ​ ក្រុមហ៊ុន​ត្រូវ​អនុវត្ត​ និង​គោរព​តាម​បទដ្ឋាន​ និង​មាឌ​ដ្ឋា​ បច្ចេកទេស​ដូច​មាន​ខាង​ភ្ជាប់​ជាមួយ​លំអិត​ទៅតាម​ទីតាំង​កំណត់​នីមួយ​ៗខាងលើ​។

Submission Requirements

លក្ខខណ្ឌ​ជ្រើសរើស​

  • ក្រុមហ៊ុន​ដែល​ដាក់​ដេញថ្លៃ​ត្រូវ​មាន​ឯកសារ​ចុះបញ្ជី​រពន្ធ​ដា​ត្រឹមត្រូវ​សម្រាប់​ធ្វើអាជីវកម្ម​ និង​នៅ​មាន​សុពលភាព​ ឬអាច​ជាសិប្បក​ម្មក្នុ​ងស្រុក​។
  • ផ្ញើ​ឯកសារ​ដែល​បំពេញ​រួច​តាមរយៈ​ Email ឬ ស្រោម​សំបុត្រ​បិទ​ជិត​។
  • ត្រូវ​ទទួលយក​ការ​ទូទាត់​សាច់ប្រាក់​តាម​ធនាគារ​ និង​ទទួលយក​ការ​ទូទាត់​ជា​ពី​ដំណាក់កាល​។

ឯកសារ​ភ្ជាប់​សម្រាប់​ដេញថ្លៃ​រួម​មាន​

  • គោល​ការណែនាំ​ស្តីពី​ការ​ដេញថ្លៃ​
  • ប័ណប៉ាត​ង់របស់ក្រុមហ៊ុន​អាជីវកម្ម​
  • លេខ​ទំនាក់ទំនង​ និង​ឈ្មោះ​ក្រុមហ៊ុន​
  • អត្តសញ្ញាណប័ណ្ណ​

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​អ្នក​ផ្គត់ផ្គង់​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដាក់​ពាក់​ពាក្យ​ដេញថ្លៃ​ផ្ញើ​មកកាន់​ទំនាក់ទំនង​ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ អ្នក​ដេញថ្លៃ​អាច​សម្រេច​ជ្រើសរើស​សេវា​ផ្គត់ផ្គង់​ទាំងអស់​ខាងលើ​ ឬផ្នែក​ណាមួយ​បាន​ដែល​ក្រុមហ៊ុន​របស់​ខ្លួន​អាច​ផ្គត់ផ្គង់​បាន​។

ផុត​កំណត់​នៃ​ការ​ទទួលពាក្យ​ដេញថ្លៃ​ត្រឹម​ថ្ងៃ​ទី​ ១៣ ខែ​ មិថុនា​ ឆ្នាំ​ ២០២២

Attachment:
  • ប្រកាសដេញថ្លៃសាងសង់ស្រះទឹកសហគមន៍
  • Cost Estimation_220525_Blank_Lvea Chom Village
  • Cost Estimation_220525_Blank_Slaeng Khpos Village
  • Cost Estimation_220525_Blank_Andas Village
  • 3Ponds-PRO
  • Technical specification_Andas village_220428
  • Technical specification_Slaeng Lvea Chôm village_220428
  • Technical specification_Slaeng Khpos village_220428
 

Contact Details

Office Address
  • N° 771-773, Preah Monivong Blvd, Sangkat Boeng Trabaek, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Ministry of Rural Development
 
Phone