Ministry of Rural Development

 

Employer Description

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ នស/រកម​/០១៩៦/១២ ចុះ​ថ្ងៃ​ទី​២៥ ខែ​មករា​ ឆ្នាំ​១៩៩៦។

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រគល់​បេសកកម្ម​ឲ្យ​ដឹកនាំ​ និង​គ្រប់គ្រង​វិស័យ​អភិវឌ្ឍន៍​ជនបទ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ដែល​មានមុខ​ងារ​និង​ភារកិច្ច​សំខាន់​ៗដូច​ខាងក្រោម​៖

  • កំណត់​នយោបាយ​និង​យុទ្ធ​សាស្រ្តនៃ​ការ​អភិវឌ្ឍន៍​ជនបទ​ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​។
  • លើក​ទិសដៅ​ផែនការ​យៈ​ពេល​ខ្លី​ មធ្យម​ និង​វែង​ លើការងា​រអភិវឌ្ឍន៍​ជនបទ​ដើម្បី​កែ​លម្អ​ស្ថានភាព​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​របស់​ប្រជា​រាស្រ្តជនបទ​ទូទៅ​ដោយ​រួមបញ្ចូល​ទាំង​ជនជាតិភាគតិច​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ កាត់បន្ថយ​ជា​បណ្តើ​រៗនូវ​ភាព​ក្រីក្រ​ និង​ភាព​ខុសគ្នា​រវាង​អ្នកជនបទ​និង​អ្នក​ទីក្រុង​។
  • ចូលរួម​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ​ ដោយ​កម្រិត​សកម្មភាព​ការងារ​ត្រឹម​ថ្នាក់​គ្រួសារ​ ភូមិ​ និង​ឃុំ​ ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។
  • សិក្សាស្រាវជ្រាវ​ ប្រមូល​ផ្តុំ និង​គ្រប់គ្រង​ទិន្នន័យ​ ព័ត៌មាន​ ស្ថិតិ​ អំពី​ស្ថានភាព​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ នៅ​តំបន់ជនបទ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ដោយ​គិត​ទាំង​តំបន់​ភ្នំ​ តំបន់​ខ្ពង់រាប​ និង​តំបន់​វាលរាប​។
  • អភិវឌ្ឍន៍​ធនធានមនុស្ស​តាមរយៈ​ការ​បណ្តុះ​បណ្តាល​បច្ចេកទេស​ជំនាញ​ និង​ចំណេះ​ដឹង​ដល់​មន្រ្តី បុគ្គលិក​រាជការ​របស់ក្រ​សួង​។
  • រៀបចំ​បើក​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ថ្នាក់​ភូមិភាគ​ដល់​ប្រជា​រាស្រ្តជនបទ​តាម​ការចាំបាច់​ និង​តាម​លទ្ធភាព​ជាក់​ស្តែង​។
  • អប់រំ​ ផ្សព្វផ្សាយ​ ដើម្បី​លើក​កម្ពស់​ផលិតភាព​ និង​ប្រាក់ចំណូល​ប្រចាំ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ ដោយ​ផ្អែកលើ​ការស្រាវជ្រាវ​បច្ចេកទេស​ជំនាញ​អភិវឌ្ឍន៍​ជនបទ​។
  • ធ្វើ​ទំនាក់ទំនង​ សម្របសម្រួល​ និង​សហប្រតិបត្តិការ​ជាមួយ​បរទេស​ អង្គការ​អន្តរជាតិ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ស្ថាប័នរដ្ឋ​ អាជ្ញាធរ​គ្រប់ជាន់ថ្នាក់​ និង​ផ្នែក​ឯកជន​ដែល​មានការ​ពាក់ព័ន្ធ​ ព្រមទាំង​ប្រជា​រាស្រ្តមូល​ដ្ឋាន​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ជនបទ​ប្រកបដោយ​ចីរភាព​។
  • គ្រប់គ្រង​ ដឹកនាំ​ និង​ទទួលខុសត្រូវ​ក្នុង​ការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជនបទ​ចម្រុះ​ថ្នាក់​គ្រួសារ​ភូមិ​ ឃុំ​ ដែល​រួម​មានផ្លូវ​លំ​ជនបទ​ ផ្គត់ផ្គង់​ទឹក​ជនបទ​ ថែទាំ​សុខភាព​បឋម​ អភិវឌ្ឍន៍​សហគមន៍​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​ ដោយ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។
  • ជំរុញ​ការរៀបចំ​ និង​ពង្រឹង​រចនា​សម្ព័ន្ធ​អភិវឌ្ឍន៍​ជនបទ​គ្រប់ជាន់ថ្នាក់​ ជាពិសេស​គណៈកម្មាធិការ​អភិវឌ្ឍន៍​ជនបទ​នៅ​ថ្នាក់​មូលដ្ឋាន​។
 

Work Conditions

Not applicable