អ្នកអភិវឌ្ឍន៍សហគមន៍ NAS គឺជាអង្គការក្នុងស្រុក មិនមែនរដ្ឋាភិបាលមិនស្វែងរកប្រាក់ចំណេញ និងមិនបំរើសកម្មភាពរបស់គណៈបក្សនយោបាយណាមួយឡើយ។ អង្គការ NAS បានបង្កើតឡើង នៅថៃ្ងទី០១ ខែឧសភា ឆ្នាំ១៩៩៧ បានចុះបញ្ជី ជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នាថៃ្ងទី០២ ខែកញ្ញា ឆ្នាំ១៩៩៩ ជាសមាគម និងបានចុះបញ្ជីនាថៃ្ងទី១២ ខែតុលា ឆ្នាំ២០១០ ជាអង្គការវិញ។ គោលដៅរបស់អង្គការ NAS គឺការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅសម្រាប់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ តាមរយៈជម្រើសជីវភាពប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព វិធីសាស្រ្តផ្អែកលើសិទ្ធិមនុស្សចំពោះកម្មវិធី និងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ។ NAS កំពុងស្វែងរក បេក្ខជន/បេក្ខនារី ដែលមានបទពិសោធន៍សម្រាប់មុខតំណែងក្នុងគម្រោង៖ លើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកានៅថ្នាក់ក្រោមជាតិ៖
មុខតំណែងនេះសម្រាប់៖
របាយការណ៍៖ អ្នកសម្របសម្រួលគម្រោង
បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៏ សូមផ្ញើ CV& Cover Letter (មិនចាំមបាច់ភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រ) មកកាន់ការិយាល័យ NAS ដោយប្រើព័ត៌មានលម្អិតទំនាក់ទំនង។ មានតែបេក្ខជន/បេក្ខនារីដែលមានឈ្មោះក្នុងបញ្ជីខ្លីប៉ុណ្ណោះនឹងត្រូវបានទាក់ទងសម្រាប់សម្ភាសន៍។ CV ដែលបានបញ្ជូនមកនឹងមិនត្រូវបានប្រគល់ជូនវិញទេ។ ស្ត្រី អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ និងជនពិការភាពត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។