គ្រូបង្រៀនមត្តេយ្យភាសាខ្មែរ

with Honour Village Cambodia
This job has already passed the closing date
Job Announcement

BTDC-ID: 31050
Closing Date:

Announcement Positions

Announcement Description

អង្គការ​ភូមិ​កិត្តិសព្ទ​កុមារ​កម្ពុជា​(HVC) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ និង​ចុះ​កិច្ចព្រមព្រៀង​គម្រោង​ (MOU) ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។ អង្គការ​ភូមិ​កិត្តិសព្ទ​កុមារ​កម្ពុជា​ បាន​និង​កំពុង​ផ្តល់ការអប់រំ​ផ្នែក​មត្តេយ្យសិក្សា​ភាសាខ្មែរ​, មត្តេយ្យសិក្សា​ភាសា​អង់គ្លេស​ ភាសា​អង់គ្លេស​ទូទៅ​ និង​ថ្នាក់​កុំព្យូទ័រ​សម្រាប់​កុមារ​ និង​យុវជន​។ អង្គការ​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ដែល​មាន​សមត្ថភាព​ចំនួន​០៣នាក់​ សម្រាប់​បម្រើ​ការ​ក្នុង​អង្គការ​ដូច​ខាងក្រោម​៖

Announcement Positions

គ្រូបង្រៀនមត្តេយ្យភាសាខ្មែរ

Position Summary

ថ្ងៃធ្វើការ​៖ ចន្ទ​-សុក្រ​

ប្រាក់ខែ​អាច​ចរចា​បាន​អាស្រ័យ​លើស​មត្ថភាព​ និង​បទពិសោធន៍​ហើយនិង​ទទួល​បាន​ថ្ងៃបុណ្យ​ជាតិ​ ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ច្បាប់​ឈឺ​ និង​ច្បាប់​ផ្សេង​ៗទៀត​។

Expectations - Duties, Responsibilities
  • ភារកិច្ចសំខាន់ៗ
  • រៀបចំផែនការបង្រៀនដោយយកមេរៀនតាមមុខវិជ្ជានីមួយៗទៅបែងជាខែ រយៈពេល ១០ខែ
  • ធ្វើកិច្ចតែងការបង្រៀន និងផលិតសម្ភារៈឧបទេសរៀងរាល់ថ្ងៃ
  • បង្រៀនសិស្ស ចិត្ដចលភាព ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ដ សិក្សាសង្គម (ចម្រៀង រឿងនិទាន គំនូរ) សីលធម៌ និង ភាសាអង់គ្លេស (សម្រាប់មត្តេយ្យកម្រិតមធ្យម និងកម្រិតខ្ពស់)
  • បំពេញរាល់សៀវភៅរដ្ឋបាលថ្នាក់រៀនដែលបានកំណត់
  • រៀបចំតេស្ដវាយតំលៃកុមារមត្ដេយ្យ៥ដង ក្នុងមួយឆ្នាំសិក្សា
  • គ្រប់គ្រងសៀវភៅតាមដានការសិក្សារបស់សិស្ស
  • ចូលរួមប្រជុំ ឬការបណ្តុះបណ្តាលផ្សេងៗ
  • កត់ត្រាវត្ដមានប្រចាំថ្ងៃ និងរាយការណ៍ពីអវត្តមានទៅមន្ត្រីទទួលពាក្យតាមការកំណត់
  • ចូលរួមចុះផ្សព្វផ្សាយក្នុងសហគមពីការជ្រើសរើសសិ្ស និងការចុះឈ្មោះសិស្សចូលរៀនដើមឆ្នាំសិក្សា។
  • ការទំនាក់ទំនង
  • ពិភាក្សាអំពីភាពខ្លាំង និងបញ្ហាប្រឈមនៃការបង្រៀនក្នុងថ្នាក់ជាមួយក្រុមការងារ
  • ធ្វើការងារជាមួយអ្នកស្ម័គ្រចិត្តជនជាតិបរទេសម្តងម្កាលលើការបង្រៀនក្នុងថ្នាក់
  • ធ្វើការជាមួយគ្រូភាសាអង់គ្លេសសម្រាប់មត្តេយ្យកម្រិតមធ្យម និងកម្រិតខ្ពស់
  • ជួយសហការណ៍បន្ថែមពេលមានព្រឹត្តិការណ៍សំខាន់ៗរបស់អង្គការ
  • ត្រូវអនុវត្តការងារ ឬកិច្ចការផ្សេងៗទៀត ដែលរៀបចំដោយអ្នកគ្រប់គ្រងកម្មវិធីអប់រំ។
Requirements - Skills, Qualifications, Experience
  • ជាគ្រូមត្ដេយ្យរដ្ឋ ឬគ្រូឯកជនដែលកំពុងបម្រើការតាមសាលារដ្ឋ ឬសាលាឯកជនក្នុងខេត្តសៀមរាប ដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬជានិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យឯកទេសបង្រៀន
  • ស្រឡាញ់ការបង្រៀន និងចង់រៀនពីអ្នកដទៃកាន់តែប្រសើរ
  • ចូលចិត្ដកុមារ និងមានចំណេះដឹងពីគោលការការពារកុមារកាន់តែប្រសើរ
  • មានចំណេះដឹងខាងកម្មវិធីសិក្សាលម្អិតមត្ដេយ្យសិក្សារដ្ឋ ឬសហគមន៍
  • មានពិសោធធ្វើកិច្ចតែងការបង្រៀន
  • មានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំកិច្ចតែងការបង្រៀន និងការផលិតសម្ភារៈឧបទេស
  • ត្រូវចេះនិយាយ និងសរសេរភាសាអង់គ្លេសបានគួរសម ឬអាចបង្រៀនមត្តេយ្យភាសាអង់គ្លេសកាន់តែប្រសើរ
  • ត្រូវចេះប្រើប្រាស់ Microsoft Office: Word, Excel, PowerPoint, internet, និង email ។
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ Cover Letter និង​ CV មកកាន់​ការិយាល័យ​រដ្ឋបាល​ ឬតាមរយៈ​ Email និង​តាម​ Telegram: ០១២ ៦៨ ៣៥ ៩៤

 

Contact Details

Contact Name
  • Honour Village Cambodia
 
Phone
 
Email