អង្គការភូមិកិត្តិសព្ទកុមារកម្ពុជា(HVC) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងចុះកិច្ចព្រមព្រៀងគម្រោង (MOU) ជាមួយក្រសួងអប់រំ យុវជន និងកីឡា។ អង្គការភូមិកិត្តិសព្ទកុមារកម្ពុជា បាននិងកំពុងផ្តល់ការអប់រំ ផ្នែកមត្តេយ្យសិក្សាភាសាខ្មែរ, មត្តេយ្យសិក្សាភាសាអង់គ្លេស ភាសាអង់គ្លេសទូទៅ និងថ្នាក់កុំព្យូទ័រសម្រាប់កុមារ និងយុវជន។