Ministry of Economy and Finance

 

Employer Description

ចាប់តាំងពី​ចុង​ឆ្នាំ​២០០៤ មក​ រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាសេនា​ធិការ​ បាន​ចាប់​អនុវត្ត​កម្មវិធី​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ជា​ជំហាន​ៗ មាន​រយៈពេល​វែង​ដែល​មាន​គោលបំណង​កែ​លម្អ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​ឆ្ពោះទៅ​រក​ស្តង់​ដារ​អន្តរជាតិ​។ ការ​អនុវត្ត​កម្មវិធី​នោះ​បាន​ទទួលជោគជ័យ​ជាបន្តបន្ទាប់​ ហើយ​កំពុង​បន្ត​អនុវត្ត​ ជំហាន​បន្ទាប់​ទៀត​។ អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ (អ.គ.ហ) គឺជា​សេនាធិការ​របស់​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មានមុខ​ងារ​និង​ភារកិច្ច​សម្របសម្រួល​ការរៀបចំ​ និង​ការ​អនុវត្ត​ការងារ​គោល​នយោបាយសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ព្រមទាំង​សម្របសម្រួល​ការរៀបចំ​ និង​ការ​អនុវត្ត​កម្មវិធី​កែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​។

 

Work Conditions

Not applicable