Jinkwoayuan Jian Ai Agricultural Technology (Cambodia) Co., Ltd.

 

Employer Description

Jinkwoayuan Jian Ai Agricultural Technology(Cambodia) Co.,Ltd.គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ក្រុមហ៊ុន​ China Jinkwoayuan Group។ ក្រុមហ៊ុន​ Jinkwoayuan បង្កើត​ឡើងក្នុ​ងឆ្នាំ​ 1982 ជាស​ហគ្រាស​ ល្បីឈ្មោះ​មួយ​ដែល​មាន​បទពិសោធន៍​ 40ឆ្នាំ​ជាង​ ក្នុង​វិស័យ​ឧស្សាហកម្ម​ផ្លែឈើ​ ដែល​ផ្តោត​លើការ ទិញ​ លក់​ ការនាំចេញ​ និង​នាំចូល​ផ្លែឈើ​គុណភាព​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​ ជាពិសេស​ផ្លែ​មៀន​ នឹងជា​ ក្រុមហ៊ុន​នាំចេញ​នាំចូល​ឈាន​មុខ​គេ​មួយ​ក្នុង​ពិភពលោក​។ 

បច្ចុប្បន្ន​ ក្រុមហ៊ុន​មាន​មូលដ្ឋាន​ផលិតកម្ម​ផ្លែឈើ​នៅ​ក្នុង​ប្រទេស​ជាច្រើន​ និង​មាន​បទពិសោធន៍​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជិត​ 20 ឆ្នាំ​ ដោយមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ចិន​ ថៃ​ ហុងកុង​ និង​កម្ពុជា​។ អាជីវកម្ម​របស់យើង​គ្រប​ដណ្តប់​លើការបោះ​ដុំ​ ការ​លក់​ក្នុង​ផ្សារ​ទំនើប​ ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក និង​ទី​ផ្សារ​ក្រៅ​ប្រទេស​ដូចជា​ អឺរ៉ុប​ និង​មជ្ឈិមបូព៌ា​ជាដើម​។ 

ក្រុមហ៊ុន​យើងខ្ញុំ​ផ្តល់សារៈសំខាន់​ខ្ពស់​លើ​ពាណិជ្ជកម្ម​អន្តរជាតិ​ ការ​កសាង​ប្រព័ន្ធ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ និង​ការ​បណ្តុះ​បណ្តាល​ធនធានមនុស្ស​។ នា​ពេល​បច្ចុប្បន្ននេះ​ យើងខ្ញុំ​កំពុង​ស្វែងរក​ និង​ផ្តល់ឱកាស​កម្មសិក្សា​និង​ការងារ​សម្រាប់​សាធារណជន​ និង​និស្សិត​ដែល​កំពុង​សិក្សា​តាម​សកលវិទ្យាល័យ​នានា​។ យើងខ្ញុំ​សូម​អញ្ជើញ​យ៉ាង​កក់​ក្តៅ​ចំពោះ​បុគ្គល​ដែល​មាន​សមត្ថភាព​ និង​មាន​ឆន្ទៈ​ក្នុង​វិស័យ​កសិកម្ម​ ពាណិជ្ជកម្ម​អន្តរជាតិ​ ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ និង​ការ​អភិវឌ្ឍ​អាជីវកម្ម​ក្រៅ​ប្រទេស​ ឱ្យ​មក​ចូលរួម​ជាមួយ​ក្រុម​ការងារ​របស់យើង​ខ្ញុំ​។

 

Work Conditions

Not applicable
 
Not applicable