ក្រុមហ៊ុន Firemax (Cambodia) Tires Co., Ltd. ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តអន្តរជាតិដ៏ធំ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្នួល ខេត្តក្រចេះ មានផ្ទៃដីប្រមាណ ៤០ ហិកតា និងបានវិនិយោគថវិកាប្រមាណ ២ ពាន់លានយន់។ បានចនាសមត្ថភាពផលិត 40,000 សំបកកង់ក្នុងមួយថ្ងៃ ដែលមានបំណងនាំចេញទៅកាន់អតិថិជននៅអឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី និងប្រទេសដទៃទៀត។ ក្រុមហ៊ុនយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកបន្ទាន់ច្រើននាក់ មាន អ្នកបកប្រែភាសាចិន-ខ្មែរ អ្នកគ្រប់គ្រង ជំនួយការអ្នក គ្រប់គ្រង និងអ្នកគ្រប់គ្រងបម្រុង សម្រាប់ផ្នែកផលិតកម្ម ធនធានមនុស្ស រដ្ឋបាល និងហិរញ្ញវត្ថុ។