សមាហគអភិវឌ្ឍសហគមន៍កសិក្មកម្ពុជា (A.C.C.D.A) គឺជាក្រុមការងារមិនយកកំរ៉ៃ ដែលធ្វើការជាមួយប្រជាកសិករនៅក្នុងសហគមន៏ ដើម្បីផលិតស្រូវ-អង្ករសរីរាង្គធម្មជាតិ អោយទទួលបរិមាណ និង គុណភាពខ្ពស់ ។ លើសពីនេះទៅទៀត ក្រុមការងារបានផ្តល់ចំណេះដឹង និងបទសោធន៏ តាមរយៈធ្វើស្រែបង្ហាញផ្ទាល់ និងជួយតាមដានការដាំដុះ ដើម្បីធានាអោយបាននូវសង្វាក់នៃការផលិតស្រូវ-អង្ករ ដោយប្រើពូជស្រូវដែលសំរាំងទុកបានល្អ ប្រើប្រាស់ជីសរីរាង្គធម្មជាតិ ជំរុញការលូតលាស់ដល់ស្រូវ និងមិនប្រើប្រាស់សារធាតុគីមីគ្រប់ប្រភេទ។