ក្រុមហ៊ុន TH F & B យើងខ្ញុំជាក្រុមហ៊ុនដែលទទួលសិទ្ធិផ្តាច់មុខនាំចូល និងចែកចាយសេវាកម្មម្ហូបអាហារនិងភោជនីយដ្ឋាន ម៉ាកល្បីលើពិភពលោក ដូចជា Carl’s Jr., Cold Stone, Wetzel’s Pretzel’s មកពីអាមេរិច Gyu Kaku, On Ya Sai មកពី ជប៉ុន និង Pappa Rich មកពីប្រទេសម៉ាឡេស៊ី ។ គោលដៅរបស់យើងគឺផ្តល់ជូនអតិថិជននូវអាហារដែលមានគុណភាពខ្ពស់ប្រកបដោយសេវាកម្មល្អបំផុត ហើយក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ខ្លួនជាក្រុមហ៊ុនធំជាងគេក្នុងវិស័យសេវាកម្មម្ហូបអាហារ និងភោជនីយដ្ឋានក្នុងប្រទេសកម្ពុជា។