Documentation Center of Cambodia

 

Employer Description

មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ គឺជា​អង្គការ​មិន​ស្វែងរក​ប្រាក់ចំណេញ​ និង​មិនមែន​រដ្ឋាភិបាល​ ឬនយោបាយ​ទេ​ ហើយក៏​មិនមែន​ជា​អង្គភាព​តុលាការ​ដែរ​។មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​គឺជា​កន្លែង​តម្កល់​ឯកសារ​អំពី​របប​កម្ពុជាប្រជាធិបតេយ្យ​ធំ​បង្អស់​នៅ​លើសាកល​លោក​។ គោលបំណង​របស់​មជ្ឈមណ្ឌល​ឯកសារ​គឺ​ធ្វើការ​កត់ត្រា​ និង​រក្សាទុក​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ និង​ដើម្បី​ ប្រមូល​ផ្តុំព័ត៌មាន​សម្រាប់​ប្រើប្រាស់​ជា​ភស្តុតាង​សក្តានុពល​ផ្នែក​ច្បាប់​អំពី​ឧក្រិដ្ឋកម្ម​របស់​ខ្មែរក្រហម​។ ក្រោម​ការដឹកនាំ​របស់​លោក​ ឆាំង​ យុ ជា​អ្នក​រស់រាន​មានជីវិត​ពីរ​បបខ្មែរក្រហម​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​ក្លាយ​ជាស្ថា​ប័នស្រាវជ្រាវ​ឯករាជ្យ​នៅ​ថ្ងៃ​ទី​០១ ខែ​មករា​ ឆ្នាំ​១៩៩៧។

 

Work Conditions

Not applicable