Procurement Ads

សេចក្តីប្រកាសជ្រើសរើសក្រុមហ៊ុន ឬក្រុមម៉ៅការសម្រាប់ការងារតំឡើងសូឡា

with RainWater Cambodia
This job has already passed the closing date

BTDC-ID: 27422
Closing Date:

Expected Outputs

Announcement Description

អង្គការ​ទឹកភ្លៀង​កម្ពុជា​ ជា​អង្គការ​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​  អព្យាក្រឹត្យ​ មិន​ប្រកាន់​ពូជសាសន៍​ មិន​ប្រកាន់​សាសនា​ មិន​បំរើ​គោល​នយោបាយ​គណៈបក្ស​ និង​បង្កើត​ឡើង​ដោយ​យោងទៅតាម​ស្ថានភាព​តម្រូវ​ការចាំបាច់​របស់​ប្រជាជន​នៅ​តាម​ជនបទ​ក៍ដូចជា​ស្របទៅតាម​ផែនការ​យុទ្ធ​សាស្រ្ត និង​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។អង្គការ​ទឹកភ្លៀង​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ​ ឆ្នាំ​២០០៤ ដើម្បី​ចាប់​ផ្តើ​មអនុវត្ត​សកម្មភាព​អោយ​សម្រេច​បាន​នូវ​ទស្សនវិស័យ​របស់​ខ្លួន​“ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​បាន​នូវ​សេវា​ទឹក​ស្អាត​ និង​អនាម័យ​ប្រកបដោយ​សម​ធម៏​”។

ការ​អនុវត្ត​គម្រោង​ ”លើក​កម្ពស់​ការ​អនុវត្ត​គំនិត​ថ្មី​ ក្នុង​ការ​ទទួល​បាន​ទឹក​កែ​លម្អ​ និង​មាន​សុវត្ថិភាព​ ដោយ​ផ្តោត​លើការជំរុញ​ប្រើប្រាស់​ថាមពល​ស្អាត​ ក្នុង​ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​” ក្នុង​គោលដៅ​ចូលរួម​ ការ​ធ្វើឲ្យ​ប្រសើរ​ឡើងក្នុ​ងការ​ទទួល​បាន​ប្រភព​ទឹក​ស្អាត​ និង​ហូប​ទឹក​មាន​សុវត្ថិភាព​នៅ​ក្នុងស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ និង​គ្រួសារ​ក្រីក្រ​នៅ​ជនបទ​ ដែល​គាំទ្រ​ថវិកា​ដោយ​ អង្គការ​ UNDP ក្នុង​ឆ្នាំ​ ២០២២-២០២៣នេះ​ អង្គការ​ទឹកភ្លៀង​កម្ពុជា​ និង​ជួយ​ជម្រុញ​ផ្សព្វផ្សាយ​អនាម័យ​នៅ​ក្នុង​ភូមិ​គោលដៅ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​តាមរយៈ​ការ​សាងសង់​អណ្តូង​ខួង​ប្រភេទ​ខ្នាត​ធំ​ ការ​ទាញ​យក​ទឹក​មក​ប្រើប្រាស់​តាមរយៈ​ប្រពន្ធ័បូម​ទឹក​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ ។

Expected Outputs

សេចក្តីប្រកាសជ្រើសរើសក្រុមហ៊ុន​ឬ​ក្រុមម៉ៅការ​សម្រាប់​ការងារតំ​ឡើងសូឡា

  • Career Category: Invitation for Bids
  • Location: Pursat Province
Summary

ទីតាំង​៖ ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​

យោង​ការ​អនុវត្ត​គម្រោង​ខាងលើ​អង្គការ​ទឹកភ្លៀង​កម្ពុជា​សូម​ជូនដំណឹង​ដល់​បណ្ដា​ក្រុមហ៊ុន​/សហគ្រាស​ទាំងអស់​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឲ្យបាន​ជ្រាប​ថា​ អង្គការ​ទឹកភ្លៀង​កម្ពុជា​នឹង​ដាក់​ឱ្យ​ដេញថ្លៃ​ជាសាធារ​ណៈ​ដើម្បី​ជ្រើសរើស​អ្នកទទួល​ ក្រុមហ៊ុន​ ឬក្រុម​ម៉ៅការ​សម្រាប់​ការងារ​តំឡើង​សូ​ឡា ១ កន្លែង​ ដាក់ពាក្យ​ស្នើ​រសុំផ្គត់​ផ្គង​ការងារ​តំឡើង​សូ​ឡា ដែល​ស្ថិតនៅ​ក្នុង​ក្នុង​ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​។ ឯកសារ​មាននៅ​ការិល័យអង្គការ​ទឹកភ្លៀង​កម្ពុជា​ ចំពោះ​ការ​ទទួលពាក្យ​ដេញថ្លៃ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២៣ ហូត​ដល់​ ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ៥.០០ ល្ងាច​។

Submission Requirements

ការប្រកាស​ដេញថ្លៃ​ត្រូវធ្វើ​ឡើង​ដោយ​ការប្រកួតប្រជែង​ហើយ​តម្លៃ​ដេញថ្លៃ​ត្រូវ​បូក​បញ្ចូល​ទាំង​ការ​វេច​ខ្ចប់​ដឹកជញ្ជូន​និង​ការ​លើកដាក់​ដល់​ទីដៅ​ដែល​គម្រោង​បាន​អនុវត្តន៍​និង​ពន្ធ​អាករ​ផ្សេង​ៗ។

ការ​ដាក់​ឯក​សា​ដេញថ្លៃ​៖

ក្រុមហ៊ុន​ឬសហគ្រាស​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ការ​ដាក់ពាក្យ​ដេញថ្លៃ​ចំពោះ​ការងារ​សាងសង់​ប្រព័ន្ធ​ចែកចាយ​ទឹក​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​ត្រូវៈ

  1. ផ្ញើ​រឯក​សា​ដេញថ្លៃ​ជា​ប្រភេទ​ស្រោម​សំបុត្រ​បិទ​ជិត​មកកាន់​ការិយាល័យ​អង្គការ​ទឹកភ្លៀង​កម្ពុជា​
  2. ក្រុមហ៊ុន​ឬសហគ្រាស​ត្រូវ​ផ្តល់តារាង​តម្លៃ​ (Quotation) ដើម្បី​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ដែល​មាន​ បិទ​ព័ត​៌តមានលំអិត​របស់ក្រុមហ៊ុន​/សហគ្រាស​ ដើម្បី​ងាយស្រួល​ធ្វើការ​ទំនាក់ទំនង​
  3. ឯកសារ​ដេញថ្លៃ​អាច​ផ្ញើ​រតាមអ៊ី​ម៉ែ​ល

អ្នក​ដេញថ្លៃ​ត្រូវ​ដាក់​ឯកសារ​ដូច​ខាងក្រោម​៖

បំពេញ​ពត័មាន​ដាក់​ដេញថ្លៃ​នៅ​ក្នុង​តារាង​ ដោយ​ប្រើ​ letterhead របស់​អ្នក​ដេញថ្លៃ​ (ស្លាក​សញ្ញា​ logo ឈ្មោះ​អាស័យ​ដ្ឋាន​ និង​លេខ​ទំនាក់ទំនង​របស់​អ្នក​ដេញថ្លៃ​)។

លក្ខខណ្ឌ​ក្នុង​ការចូលរួម​ដេញថ្លៃៈ/Criteria for join bidding

ក្រុមហ៊ុន​ដែល​ចាប់​អារ​ម្មណចង់​ចូលរួម​ការ​ដេញថ្លៃ​នេះ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ខាងក្រោមៈ

ក្រុមហ៊ុន​ដែល​មាន​ វិញ្ញាបនប័ត្រ​បញ្ជាក់​ពី​ការ​ចុះបញ្ជី​ខេត្ត​/ក្រុង​និង​មាន​ប័ណ្ណ​ប៉ាត​ង់សំរាប់​ការ​ប្រកប​អាជីវកម្ម​ និង​ឯក​សា​ថត​ចម្លង​ដែល​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​របស់ក្រុមហ៊ុន​.

  1. -ត្រូវ​មាន​ឧបករណ៍​សម្ភារៈ​ មេជាង​ និង​កម្មករ​ គ្រប់គ្រាន់​សម្រាប់​ការ​ដឹកជញ្ជូនិងតំឡើង​ផ្ទាល់ខ្លួន​។
  2. សាវ​ដា​ក្រុមហ៊ុន​បទពិសោធន៍​និង​ជំនាញការ​សាងសង់​ សូ​ឡា មាន​បទពិសោធន៍​ យ៉ាងតិច​ ៣ ឆ្នាំ​ ក្នុង​ការដំឡើង​និង​ជួសជុល​សូ​ឡា(រូបថត​គំរូ​ដំឡើង​សូ​ឡាដែល​ក្រុមហ៊ុន​ ឬក្រុម​ម៉ៅការ​ធ្លាប់​បាន​សាងសង់​ ១ ច្បាប់​)
  3. អង្គការ​ទឹកភ្លៀង​និង​មិន​ទទួលយក​រាល់​ការ​ដាក់ពាក្យ​យឺតយ៉ាវ​ រឺ​ស្រោម​សំបុត្រ​បិទ​មិន​ជិត​រឺ​មិនមាន​វាយ​ត្រា​របស់ក្រុមហ៊ុន​ឡើយ​។
  4. ការធានា​លើ​គុណភាព​សម្ភារៈ​ត្រូវ​មាន​សុពលភាព​យ៉ាងតិច​ ១២ ខែ​

ការ​ទទួល​និង​ដាក់ពាក្យសុំ​ចូលរួម​/ឯកសារ​ដេញថ្លៃៈ

ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​សូម​ពិនិត្យមើល​កាលវិភាគ​ដូច​ខាងក្រោម​៖

ការ​ប្រគល់​និង​ទទួលពាក្យ​ដេញថ្លៃ​: ថ្ងៃ​ទី​ ២៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០២៣

ផុត​កំណត់​ឈប់​ទទួលពាក្យ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ៥.០០ល្ងាច​

បញ្ជាក់​៖ សំណើ​ដេញថ្លៃ​ណាមួយ​ដែល​ដាក់​ក្រោយពេល​វេលា​ និង​កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ សំណើ​ដេញថ្លៃ​នោះ​នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

Attachment:
  • 2-Call_for_bidding_Sollar Pump _ RWC-UNDP_Final
 

Contact Details

Office Address
  • Rainwater Cambodia​, No. 304​, St. 2000,, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  • RainWater Cambodia
  • លោក សារឿន ភារ៉ា, មន្រ្តីកម្មវិធី
  • កញ្ញា តោញ ធារី, ជំនួយការរដ្ឋបាលនិងហិរញ្ញវត្ថុ
  • កញ្ញា ចាន់ ចន្ទ្រា, មន្ត្រីរដ្ឋាបាលនិងហិរញ្ញវត្ថុ
  • លោក តេង ភារម្យ មន្ត្រីគម្រោង
 
Phone
 
Email