សេចក្តីប្រកាសជ្រើសរើសអ្នកម៉ៅការដំឡើងប្រព័ន្ធទុយោទឹកស្អាត

with RainWater Cambodia
This job has already passed the closing date
Invitation for Bids

BTDC-ID: 27421
Closing Date:
 
Bid Components

Announcement Description

អង្គការ​ទឹកភ្លៀង​កម្ពុជា​ ជា​អង្គការ​ខ្មែរ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​  អព្យាក្រឹត្យ​ មិន​ប្រកាន់​ពូជសាសន៍​ មិន​ប្រកាន់​សាសនា​ មិន​បំរើ​គោល​នយោបាយ​គណៈបក្ស​ និង​បង្កើត​ឡើង​ដោយ​យោងទៅតាម​ស្ថានភាព​តម្រូវ​ការចាំបាច់​របស់​ ប្រជាជន​នៅ​តាម​ជនបទ​ក៍ដូចជា​ស្របទៅតាម​ផែនការ​យុទ្ធ​សាស្រ្ត និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជ​រដ្ឋាភិបា​កម្ពុជា​។អង្គការ​ទឹកភ្លៀង​កម្ពុជា​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​និង​ទទួលស្គាល់​ដោយ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ​ ឆ្នាំ​២០០៤ ដើម្បី​ចាប់​ផ្តើ​មអនុវត្ត​សកម្មភាព​អោយ​សម្រេច​បាន​នូវ​ទស្សនវិស័យ​របស់​ខ្លួន​ “ប្រជាពលរដ្ឋ​គ្រប់រូប​ទទួល​បាន​នូវ​សេវា​ទឹក​ស្អាត​ និង​អនាម័យ​ប្រកបដោយ​សមធម៌​”។

បច្ចុប្បន្ន​អង្គការ​ទឹកភ្លៀង​កម្ពុជា​ បាន​កំពុង​អនុវត្ត​គម្រោង​ ” លើក​កម្ពស់​ការ​អនុវត្ត​គំនិត​ថ្មី​ ក្នុង​ការ​ទទួល​បាន​ទឹក​កែ​លម្អ​ និង​មាន​សុវត្ថិភាព​ ដោយ​ផ្តោត​លើការជំរុញ​ប្រើប្រាស់​ថាមពល​ស្អាត​ ក្នុង​ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​” ក្នុង​គោលដៅ​ចូលរួម​ ការ​ធ្វើឲ្យ​ប្រសើរ​ឡើងក្នុ​ងការ​ទទួល​បាន​ប្រភព​ទឹក​ស្អាត​ និង​ហូប​ទឹក​មាន​សុវត្ថិភាព​នៅ​ក្នុងស្រុក​វាល​វែង​ខេត្ត​ពោធិ៍សាត់​ ដោយ​ផ្តោត​សំខាន់​ទៅលើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ សិស្សានុសិស្ស​នៅ​តាម​សាលារៀន​ និង​គ្រួសារ​ក្រីក្រ​នៅ​ជនបទ​ ដែល​គាំទ្រ​ថវិកា​ដោយ​អង្គការ​ UNDP ក្នុង​ឆ្នាំ​ ២០២២-២០២៣ នេះ​ អង្គការ​ទឹកភ្លៀង​កម្ពុជា​ និង​ជួយ​ជម្រុញ​ផ្សព្វផ្សាយ​អនាម័យ​នៅ​ក្នុង​ភូមិ​គោលដៅ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​តាម​ រយៈ​ការ​សាងសង់​អណ្តូង​ខួង​ប្រភេទ​ខ្នាត​ធំ​ ការ​ទាញ​យក​ទឹក​មក​ប្រើប្រាស់​តាមរយៈ​ប្រពន្ធ័បូម​ទឹក​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ ។

អង្គការ​ទឹកភ្លៀង​កម្ពុជា​មាន​កិត្តិយស​ជម្រាប​ជូនដំណឹង​ដល់​បណ្ដា​អ្នក​ម៉ៅការ​ទាំងអស់​ដែល​បាន​ធ្លាប់​មាន​បទ​ពិសោធ​ន៏​ក្នុង​ការ​តប​ណញតា​ញទុយោ​ទឹក​PHD PE ជា​ប្រ​ភទទុយោ​ខ្មៅ​ អ៊ុត​ ត និង​ បំបែក​ប្រព័ន្ធ​ចែកចាយ​ តាម​ខ្នង​ផ្ទះ​មាន​ដូច​នៅ​សកម្មភាព​ខាងក្រោម​៖

Bid Components

សេចក្តីប្រកាសជ្រើសរើសអ្នកម៉ៅការដំឡើងប្រព័ន្ធទុយោទឹកស្អាត

  • Category: Invitation for Bids
  • Location: Pursat Province

ទីតាំង​៖ ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ ប្រ​ម៉ោយ ស្រុក​វាល​វែង​

ដំឡើង​ប្រព័ន្ធ​តទុយោ​ទឹក​ PHD PE មាន​ប្រវែង​១៨០០ម បំបែក​ចូល​តាម​ខ្នង​ផ្ទះ​២០គ្រួសារ​ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រ​ម៉ោយ ស្រុក​វាល​វែង​ ខេត្ត​ពោធិ៍សាត់​។

ឯកសារ​មាននៅ​ ការិល័យអង្គការ​ទឹកភ្លៀង​កម្ពុជា​ ចំពោះ​ការ​ទទួលពាក្យ​ដេញថ្លៃ​ ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ៥.០០ ល្ងាច​។

Submission Requirements

ប្រភេទ​សម្ភារៈ​សម្រាប់​ការ​ដាក់​ដេញថ្លៃ​៖

អ្នក​ម៉ៅការ​ ត្រូវ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ដេញថ្លៃ​ តារាង​តម្លៃ​ អោយ​ស្របទៅតាម​បចេ្ចក​ទេស​ដូច​ខាងក្រោមៈ

ការប្រកាស​ដេញថ្លៃ​ត្រូវធ្វើ​ឡើង​ដោយ​ការប្រកួតប្រជែង​ហើយ​តម្លៃ​ដេញថ្លៃ​ត្រូវ​បូក​បញ្ចូល​ទាំង​ការធ្វើដំណើរ​ដឹកជញ្ជូន​ ដល់​គោលដៅ​ដែល​គម្រោង​បាន​អនុវត្តន៍​ និង​ពន្ធ​អាករ​ផ្សេង​ៗ។

តំណាង​អង្គការ​ ចុះ​ពិនិត្យ​សកម្មភាព​គុណភាព​នៃ​ការ​តអ៊ុត​ទុយោ​ និង​ការ​កាយ​ដី​ ទំលាក់​ទុយោនិងលុប​ដី​កប់​ទុយោ​ ។

ការ​ដាក់​ឯក​សា​ដេញថ្លៃ​៖

អ្នក​ម៉ៅការ​ដែល​ចាប់អារម្មណ៍​ចង់​ចូលរួម​ការ​ដាក់ពាក្យ​ដេញថ្លៃ​ចំពោះ​ការងារ​តទុយោ​ប្រព័ន្ធ​ចែកចាយ​ទឹក​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នេះ​ត្រូវៈ

  1. ផ្ញើ​រឯក​សា​ដេញថ្លៃ​ជា​ប្រភេទ​ស្រោម​សំបុត្រ​បិទ​ជិត​មកកាន់​ការិយាល័យ​អង្គការ​ទឹកភ្លៀង​កម្ពុជា​
  2. ក្រុមហ៊ុន​ឬសហគ្រាស​ត្រូវ​ផ្តល់តារាង​តម្លៃ​ (Quotation) ដើម្បី​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ដែល​មាន​បិទ​ព័ត​៌តមានលំអិត​របស់ក្រុមហ៊ុន​/សហគ្រាស​ ដើម្បី​ងាយស្រួល​ធ្វើការ​ទំនាក់ទំនង​
  3. ឯកសារ​ដេញថ្លៃ​អាច​ផ្ញើ​រតាមអ៊ី​ម៉ែ​ល

អ្នក​ដេញថ្លៃ​ត្រូវ​ដាក់​ឯកសារ​ដូច​ខាងក្រោម​៖

បំពេញ​ព័ត៌មាន​ដាក់​ដេញថ្លៃ​នៅ​ក្នុង​តារាង​ ដោយ​ប្រើ​ letterhead របស់​អ្នក​ដេញថ្លៃ​មាន​ ស្លាក​សញ្ញា​ logo ឈ្មោះ​អាស័យ​ដ្ឋាន​ និង​លេខ​ទំនាក់ទំនង​របស់​អ្នក​ដេញថ្លៃ​។

លក្ខខណ្ឌ​ក្នុង​ការចូលរួម​ដេញថ្លៃៈ/Criteria for join bidding

ក្រុមហ៊ុន​ដែល​ចាប់​អារ​ម្មណចង់​ចូលរួម​ការ​ដេញថ្លៃ​នេះ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ខាងក្រោមៈ

  1. ក្រុមហ៊ុន​ដែល​មាន​ វិញ្ញាបនប័ត្រ​បញ្ជាក់​ពី​ការ​ចុះបញ្ជី​ខេត្ត​/ក្រុង​និង​មាន​ប័ណ្ណ​ប៉ាត​ង់សំរាប់​ការ​ប្រកប​អាជីវកម្ម​ និង​ឯក​សា​ថត​ចម្លង​ដែល​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​របស់ក្រុមហ៊ុន​.
  2. សាវ​តាក្រុមហ៊ុន​បទពិសោធន៍​និង​ជំនាញ​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​តទុយោ​ទឹក​PHD PE
  3. អង្គការ​ទឹកភ្លៀង​និង​មិន​ទទួលយក​រាល់​ការ​ដាក់ពាក្យ​យឺតយ៉ាវ​ រឺ​ស្រោម​សំបុត្រ​បិទ​មិន​ជិត​រឺ​មិនមាន​វាយ​ត្រា​របស់ក្រុមហ៊ុន​ឡើយ​។
  4. ការធានា​លើ​គុណភាព​ផ្នែក​មុខ​តណត្រូវ​មាន​សុពលភាព​យ៉ាងតិច​ ១២ ខែ​

៥. ការ​ទទួល​និង​ដាក់ពាក្យសុំ​ចូលរួម​/ឯកសារ​ដេញថ្លៃៈ

ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍​សូម​ពិនិត្យមើល​កាលវិភាគ​ដូច​ខាងក្រោម​៖

ការ​ប្រគល់​និង​ទទួលពាក្យ​ដេញថ្លៃ​: ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​ ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០២៣វេលា​ម៉ោង​ ៥.០០ ល្ងាច​។

ផុត​កំណត់​ឈប់​ទទួលពាក្យ​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០២៣ វេលា​ម៉ោង​ ៥.០០ល្ងាច​

បញ្ជាក់​៖ សំណើ​ដេញថ្លៃ​ណាមួយ​ដែល​ដាក់​ក្រោយពេល​វេលា​ និង​កាលបរិច្ឆេទ​ឈប់​ទទួលពាក្យ​ សំណើ​ដេញថ្លៃ​នោះ​នឹង​ត្រូវ​បដិសេធ​ដោយស្វ័យប្រវត្តិ​។

 
Attachment
 

Contact Details

Office Address
  •  Office Address - Rainwater Cambodia​, No. 304​, St. 2000,, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia
 
Contact Name
  •  RainWater Cambodia
  •  លោក សារឿន ភារ៉ា, មន្រ្តីកម្មវិធី
  •  កញ្ញា តោញ ធារី, ជំនួយការរដ្ឋបាលនិងហិរញ្ញវត្ថុ
  •  កញ្ញា ចាន់ ចន្ទ្រា, មន្ត្រីរដ្ឋាបាលនិងហិរញ្ញវត្ថុ
  •  លោក តេង​ ភារម្យ មន្ត្រីបច្ចេកទេស
 
Phone
 
Email