ប្រភេទសម្ភារៈសម្រាប់ការដាក់ដេញថ្លៃ៖
អ្នកម៉ៅការ ត្រូវភ្ជាប់មកជាមួយឯកសារដេញថ្លៃ តារាងតម្លៃ អោយស្របទៅតាមបចេ្ចកទេសដូចខាងក្រោមៈ
ការប្រកាសដេញថ្លៃត្រូវធ្វើឡើងដោយការប្រកួតប្រជែងហើយតម្លៃដេញថ្លៃត្រូវបូកបញ្ចូលទាំងការធ្វើដំណើរដឹកជញ្ជូន ដល់គោលដៅដែលគម្រោងបានអនុវត្តន៍ និងពន្ធអាករផ្សេងៗ។
តំណាងអង្គការ ចុះពិនិត្យសកម្មភាពគុណភាពនៃការតអ៊ុតទុយោ និងការកាយដី ទំលាក់ទុយោនិងលុបដីកប់ទុយោ ។
ការដាក់ឯកសាដេញថ្លៃ៖
អ្នកម៉ៅការដែលចាប់អារម្មណ៍ចង់ចូលរួមការដាក់ពាក្យដេញថ្លៃចំពោះការងារតទុយោប្រព័ន្ធចែកចាយទឹកដោយថាមពលពន្លឺព្រះអាទិត្យនេះត្រូវៈ
- ផ្ញើរឯកសាដេញថ្លៃជាប្រភេទស្រោមសំបុត្របិទជិតមកកាន់ការិយាល័យអង្គការទឹកភ្លៀងកម្ពុជា
- ក្រុមហ៊ុនឬសហគ្រាសត្រូវផ្តល់តារាងតម្លៃ (Quotation) ដើម្បីដាក់ក្នុងស្រោមសំបុត្របិទជិតដែលមានបិទព័ត៌តមានលំអិតរបស់ក្រុមហ៊ុន/សហគ្រាស ដើម្បីងាយស្រួលធ្វើការទំនាក់ទំនង
- ឯកសារដេញថ្លៃអាចផ្ញើរតាមអ៊ីម៉ែល
អ្នកដេញថ្លៃត្រូវដាក់ឯកសារដូចខាងក្រោម៖
បំពេញព័ត៌មានដាក់ដេញថ្លៃនៅក្នុងតារាង ដោយប្រើ letterhead របស់អ្នកដេញថ្លៃមាន ស្លាកសញ្ញា logo ឈ្មោះអាស័យដ្ឋាន និងលេខទំនាក់ទំនងរបស់អ្នកដេញថ្លៃ។
លក្ខខណ្ឌក្នុងការចូលរួមដេញថ្លៃៈ/Criteria for join bidding
ក្រុមហ៊ុនដែលចាប់អារម្មណចង់ចូលរួមការដេញថ្លៃនេះត្រូវគោរពតាមលក្ខខណ្ឌខាងក្រោមៈ
- ក្រុមហ៊ុនដែលមាន វិញ្ញាបនប័ត្របញ្ជាក់ពីការចុះបញ្ជីខេត្ត/ក្រុងនិងមានប័ណ្ណប៉ាតង់សំរាប់ការប្រកបអាជីវកម្ម និងឯកសាថតចម្លងដែលបញ្ជាក់ពីភាពស្របច្បាប់របស់ក្រុមហ៊ុន.
- សាវតាក្រុមហ៊ុនបទពិសោធន៍និងជំនាញដែលពាក់ព័ន្ធក្នុងការតទុយោទឹកPHD PE
- អង្គការទឹកភ្លៀងនិងមិនទទួលយករាល់ការដាក់ពាក្យយឺតយ៉ាវ រឺស្រោមសំបុត្របិទមិនជិតរឺមិនមានវាយត្រារបស់ក្រុមហ៊ុនឡើយ។
- ការធានាលើគុណភាពផ្នែកមុខតណត្រូវមានសុពលភាពយ៉ាងតិច ១២ ខែ
៥. ការទទួលនិងដាក់ពាក្យសុំចូលរួម/ឯកសារដេញថ្លៃៈ
ក្រុមហ៊ុនដែលចាប់អារម្មណ៍សូមពិនិត្យមើលកាលវិភាគដូចខាងក្រោម៖
ការប្រគល់និងទទួលពាក្យដេញថ្លៃ: ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង ៥.០០ ល្ងាច។
ផុតកំណត់ឈប់ទទួលពាក្យនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥.០០ល្ងាច
បញ្ជាក់៖ សំណើដេញថ្លៃណាមួយដែលដាក់ក្រោយពេលវេលា និងកាលបរិច្ឆេទឈប់ទទួលពាក្យ សំណើដេញថ្លៃនោះនឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។