អង្គការទឹកភ្លៀងកម្ពុជា ជាអង្គការខ្មែរមិនមែនរដ្ឋាភិបាលក្នុងស្រុក អព្យាក្រឹត្យ មិនប្រកាន់ពូជសាសន៍ មិនប្រកាន់សាសនា មិនបំរើគោលនយោបាយគណៈបក្ស និងបង្កើតឡើងដោយយោងទៅតាមស្ថានភាពតម្រូវការចាំបាច់របស់ ប្រជាជននៅតាមជនបទក៍ដូចជាស្របទៅតាមផែនការយុទ្ធសាស្រ្ត និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាកម្ពុជា។អង្គការទឹកភ្លៀងកម្ពុជាត្រូវបានចុះក្នុងបញ្ជីនិងទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៤ ដើម្បីចាប់ផ្តើមអនុវត្តសកម្មភាពអោយសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន “ប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសេវាទឹកស្អាត និងអនាម័យប្រកបដោយសមធម៌”។
បច្ចុប្បន្នអង្គការទឹកភ្លៀងកម្ពុជា បានកំពុងអនុវត្តគម្រោង ” លើកកម្ពស់ការអនុវត្តគំនិតថ្មី ក្នុងការទទួលបានទឹកកែលម្អ និងមានសុវត្ថិភាព ដោយផ្តោតលើការជំរុញប្រើប្រាស់ថាមពលស្អាត ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់” ក្នុងគោលដៅចូលរួម ការធ្វើឲ្យប្រសើរឡើងក្នុងការទទួលបានប្រភពទឹកស្អាត និងហូបទឹកមានសុវត្ថិភាពនៅក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដោយផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋនៅក្នុងសហគមន៍ សិស្សានុសិស្សនៅតាមសាលារៀន និងគ្រួសារក្រីក្រនៅជនបទ ដែលគាំទ្រថវិកាដោយអង្គការ UNDP ក្នុងឆ្នាំ ២០២២-២០២៣ នេះ អង្គការទឹកភ្លៀងកម្ពុជា និងជួយជម្រុញផ្សព្វផ្សាយអនាម័យនៅក្នុងភូមិគោលដៅនៅក្នុងខេត្តពោធិ៍សាត់តាម រយៈការសាងសង់អណ្តូងខួងប្រភេទខ្នាតធំ ការទាញយកទឹកមកប្រើប្រាស់តាមរយៈប្រពន្ធ័បូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ។
អង្គការទឹកភ្លៀងកម្ពុជាមានកិត្តិយសជម្រាបជូនដំណឹងដល់បណ្ដាក្រុមហ៊ុន/សហគ្រាសអ្នកម៉ៅការទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមលើការងារសាងសង់ និង ផ្គត់ផ្គង់នៅសកម្មភាពខាងក្រោម៖
ទីតាំង៖ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង
ដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើស ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទុយោទឹកPHD PE ក្នុងព្រះរាជាណាចក្រកម្ពុជា ដាក់ពាក្យស្នើរសុំផ្គត់ផ្គង់សម្ភារៈទុយោទឹកPHD PE មានប្រវែង១៨ ០០ម
ឯកសារមាននៅ ការិល័យអង្គការទឹកភ្លៀងកម្ពុជា ចំពោះការទទួលពាក្យដេញថ្លៃ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥.០០ ល្ងាច។
ការប្រកាសដេញថ្លៃត្រូវធ្វើឡើងដោយការប្រកួតប្រជែងហើយតម្លៃដេញថ្លៃត្រូវបូកបញ្ចូលទាំងការវេចខ្ចប់ដឹកជញ្ជូន និងការលើកដាក់ដល់គោលដៅដែលគម្រោងបានអនុវត្តន៍ និងពន្ធអាករផ្សេងៗ។
តំណាងអង្គការ និងរាប់បរិមាណទំនិញ ពិនិត្យគុណភាពទំនិញមុន និងចុះហត្ថលេខាទទួលយកទំនិញដែលបានដឹកមកដល់។រាល់ភាពមិនប្រក្រតីនិងត្រូវរាយការណ៍ជាបន្ទាន់ទៅភាគីអ្នកផ្គត់ផ្គង់ដើម្បីផ្លាស់ប្តូរថ្មី។
ការដាក់ឯកសាដេញថ្លៃ៖
ក្រុមហ៊ុនឬសហគ្រាសដែលចាប់អារម្មណ៍ចង់ចូលរួមការដាក់ពាក្យដេញថ្លៃចំពោះការងារសាងសង់ប្រព័ន្ធចែកចាយទឹកដោយថាមពលពន្លឺព្រះអាទិត្យនេះត្រូវៈ
អ្នកដេញថ្លៃត្រូវដាក់ឯកសារដូចខាងក្រោម៖
បំពេញព័ត៌មានដាក់ដេញថ្លៃនៅក្នុងតារាង ដោយប្រើ letterhead របស់អ្នកដេញថ្លៃមាន ស្លាកសញ្ញា logo ឈ្មោះអាស័យដ្ឋាន និងលេខទំនាក់ទំនងរបស់អ្នកដេញថ្លៃ។
លក្ខខណ្ឌក្នុងការចូលរួមដេញថ្លៃៈ/Criteria for join bidding
ក្រុមហ៊ុនដែលចាប់អារម្មណចង់ចូលរួមការដេញថ្លៃនេះត្រូវគោរពតាមលក្ខខណ្ឌខាងក្រោមៈ
៥. ការទទួលនិងដាក់ពាក្យសុំចូលរួម/ឯកសារដេញថ្លៃៈ
ក្រុមហ៊ុនដែលចាប់អារម្មណ៍សូមពិនិត្យមើលកាលវិភាគដូចខាងក្រោម៖
ការប្រគល់និងទទួលពាក្យដេញថ្លៃ: ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣វេលាម៉ោង ៥.០០ ល្ងាច។