អង្គការសិល្បៈខ្មែរអមតៈបានង្កើតឡើងនៅឆ្នាំ១៩៩៨បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ដោយអតីតជនរងគ្រោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាតន្រ្តីករម្នាក់ លោក អាន ចនផន។ ក្នុងរយៈពេលមួយទសវត្សរ៍ យើងផ្ដោតយកចិត្តទុកដាក់លើពិធីបុណ្យនិងទម្រង់សិល្បៈទស្សនីយភាពនានាដែលកំពុងឈានទៅរកការបាត់បង់។ដោយសារ៩០%នៃសិល្បករកម្ពុជាបានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម បេតិកភណ្ឌសិល្បៈកម្ពុជាបានប្រឈមមុខនឹងការបាត់បង់ជារៀងរហូត។
ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ទាំងប្រទេសកម្ពុជា និងទស្សនីយភាពសិល្បៈរបស់ខ្លួនបានរីកចម្រើន គួរឲ្យកត់សម្គាល់ ហើយយើងក៏បានវិវត្តការងាររបស់យើងដើម្បីឲ្យដើរទន្ទឹមគ្នានឹងការរីកចម្រើននេះផងដែរ។យើងបានផ្តោតការយកចិត្តទុកដាក់លើការជួយជ្រោមជ្រែងអ្នកមានទេពកោសល្យដើម្បីកសាងនិងអភិវឌ្ឍអាជីពការងាររបស់ខ្លួននៅក្នុងវិស័យសិល្បៈនេះតាមរយៈការផ្តល់អាហារូបកណ៍និងជំនួយគាំទ្រដល់ក្រុមសិល្បករ និងបុគ្គលនានា។
ចក្ខុវិស័យវែងឆ្ងាយរបស់យើងគឺលើកកម្ពស់ភាពច្នៃប្រឌិតនិងគំនិតបង្កើតថ្មីនៅក្នុងវិស័យសិល្បៈនិងបង្កើនទំនាក់ទំនងជាមួយប្រទេសជិតខាងរបស់យើងនៅក្នុងមហាតំបន់មេគង្គនិងប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាស៊ី។ស្របពេលជាមួយគ្នានេះយើងកំពុងខិតខំប្រឹងប្រែងបញ្ចូលការអប់រំសិល្បៈនិងវប្បធម៌ទៅក្នុងកម្មវិធីសិក្សានៅតាមសាលារដ្ឋ និងបង្កើនឱកាសសម្តែងសម្រាប់សិល្បករខ្មែរទៀតផង។
ចំណាត់ថ្នាក់ការងារ៖ 1(អ្នកសម្របសម្រួល)
រាយការទៅកាន់៖ អ្នកសំរបសំរួលជាន់ខ្ពស់ការងារប្រតិ្តបត្តិការ
ក្រុមការងារ៖ ប្រត្តិបត្តការ
ប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេង
បរិយាយទូទៅនៃមុខតំណែង
សិល្បៈខ្មែរអមតៈ កំពុងស្វែងរកមុខតំណែងសន្តិសុខម្នាក់ ដើម្បីទទួលស្វាគមន៍អតិថិជន និងការងារ សុវត្តិភាពរបស់ការិយាល័យរបស់យើង។ សន្តិសុខនឹងទទួលខុសត្រូវ ក្នុងការផ្តល់ការណែនាំ ដល់ភ្ញៀវ កន្លែងចតម៉ូតឡានណែនាំភ្ងៀវអោយទៅ ផ្នែកទទួលភ្ងៀវ។ លើសពីនេះ សន្តិសុខត្រូវទទួលខុស កិច្ចការនានាពេលត្រូវការពីអ្នកគ្រប់គ្រង់របស់អ្នក។
ដើម្បីទទួលបានជោគជ័យក្នុងតួនាទីនេះ អ្នកនឹងត្រូវការសមត្ថភាពដូចជា ភាពឧស្សាហ៍ព្យាយាម រហ័សរហួន មានទំនាក់ទំនងល្អ និងមានភាពស្មោះត្រង់ ។ មានអាទិភាពសម្រាប់អ្នក ធ្លាប់មានបទពិសោធន៍ ជាសន្តិសុខពីមុន។
សូមផ្ញើរ លិខិតដែលពន្យល់ ហេតុអ្វីបានជាអ្នកចង់ធ្វើការងារនេះ និងហេតុអ្វីអ្នកជាបេសក្ខជនល្អ ព្រមទាំងប្រវត្តិរូបសង្ខេបរួមទាំងអ្នកធានា២នាក់ និងផ្ញើរទៅការិយាល័យអង្គការ រឺ email ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។
មានតែបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះដែលនឹងត្រូវទាក់ទងទៅសំរាប់ការសម្ភាសន៍។