ការអញ្ជើញចូលរួមដេញបង្ហាញចំណាប់អារម្មណ៍ ជំនួយវិនិយោគហេដ្ឋារចនាផ្ដត់ផ្ដង់ទឹកស្អាតតាមបំពង់ នៃកម្មវិធី CAP-RED (ជុំទី១)
- Career Category: Invitation for Bids
- Location: Kampong Chhnang Province, Kampong Thom Province, Takeo Province
កម្មវិធី CAP-RED កំពុងបើកជុំផ្តល់ជំនួយដំបូងរបស់ខ្លួនដល់ប្រតិបត្តិករទឹកស្អាតតាមបំពង់ឯកជន និងអ្នកវិនិយោគផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ក្នុងខេត្ត កំពង់ធំ កំពង់ឆ្នាំង និង ខេត្តតាកែវ។ ការផ្តល់ជំនួយនេះ រួមមាន ជំនួយហិរញ្ញវត្ថុសម្រាប់ការ វិនិយោគ និងជំនួយបច្ចេកទេស សម្រាប់ការសាងសង់និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ពួកគេ នៅក្នុងតំបន់ សេវាកម្មដែលមិនមានភាពទាក់ទាញគ្រប់គ្រាន់សម្រាប់ការវិនិយោគ។
ទាំងនេះ ជាជំនួយឥតសំណង ហើយត្រូវបានផ្តល់ជូនចំពោះ (១) ប្រតិបត្តករទឹកស្អាតតាមបំពង់ឯកជន ដែលបានទទួលបានប្រកាសអនុញ្ញាតរយៈពេល 20 ឆ្នាំ ពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ និង (២) អ្នកវិនិយោគផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ដែលទទួលបានគោលការណ៍អនុញ្ញាតក្នុងការសិក្សាសមិទ្ធិលទ្ធភាព ពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលស្ថិតនៅក្នុងខេត្ត កំពង់ធំ កំពង់ឆ្នាំង និង ខេត្តតាកែវ ។