with The Center of Excellence on Sustainable Agricultural Intensification and Nutrition (CE SAIN)
មជ្ឈមណ្ឌលឧត្តមភាព ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (CE SAIN) បានបង្កើតឡើងដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមជំនួយឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលគម្រោង ដែលកំពុងអនុវត្តដោយកម្មវិធីពិសោធន៍នវានុវត្តន៍ (Feed the Future Innovation Labs) ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការអនុវត្ត និងការចែករំលែកចំណេះដឹងស្ដីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហាររូបត្ថម្ភ (SAIN) តាមរយៈការដាក់បញ្ចូលនូវបច្ចេកវិទ្យា ការស្រាវជ្រាវកសិកម្ម និងការផ្សព្វផ្សាយគំរូប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ ដល់កសិករនិងអ្នកពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា។ មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន មានគោលដៅសំខាន់ៗ៣គឺ៖
មជ្ឈមណ្ឌលឧត្តមភាពស៊ីសេន បានផ្តល់ថវិកាដល់មហាវិទ្យាល័យវិទ្យាសាស្រ្តជលផលដើម្បីកែលម្អរស្រះចិញ្ចឹមត្រីនិងបង្កើនប្រភពទឹកដើម្បីផ្តល់ឳកាសអោយសិស្សនិស្សិតនិងសាស្ត្រាចារ្យរបស់មហាវិទ្យាល័យធ្វើការសិក្សារៀនសូត្រនិងស្រាវជ្រាវដើម្បីបង្កើនសមត្ថភាពលើការងារវារីវប្បកម្ម និងជលផលនេះ។
គោលបំណង៖
លទ្ធផលរំពឹងទុក៖
ការងារសំខាន់ៗ៖
លក្ខខ័ណ្ឌដាក់ពាក្យ
លោក លោកស្រីអាចចូលតាមតំណរខាងក្រោមដើម្បីទាញយកពាក្យស្នើរសុំ រឺ លោក លោកស្រី អាចមកទទួលពាក្យពីមជ្ឈមណ្ឌលឧត្តមភាពស៊ីសេនក្នុងបរិវេនសាកលវិទ្យាល័យភូមិន្ទកសិកម្មបាន។ ពាក្យដេញថ្លៃអាចផ្ញើរត្រលប់មកមជ្ឈមណ្ឌលឧត្តមភាពស៊ីសេនតាមរយះអ៊ីម៉ែល ដែលបានផ្តល់ជូននៅក្នុងពត៌មានទំនាក់ទំនង។ ឬលោក លោកស្រីអាចយកពាក្យមកដាក់ដោយផ្ទាល់នូវមជ្ឈមណ្ឌលឧត្តមភាពស៊ីសេន ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ឯកសារសំខាន់ៗដែលត្រូវភ្ជាប់មកជាមួយរួមមាន ប៉ាតង់របស់ក្រុមហ៊ុន ពត៌មានសង្ខេបរបស់ក្រុមហ៊ុន អត្តសញ្ញាណប័ណ្ណរបស់ម្ចាស់ក្រុមហ៊ុន សរុបថវិកាគម្រោងនិងការបរិយាយពីភាពចាំបាច់សំរាប់ខ្ទង់ចំណាយនីមួយៗ និងលិខិតសសើរពីការងារពីមុនបើមាន។ ឯកសារដែលបានដាក់ហើយ មិនអាចដកវិញបានទេ។