គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា

with Mith Samlanh
This job has already passed the closing date
Job Announcement

BTDC-ID: 9114
Closing Date:

Announcement Positions

Announcement Description

តើអ្នក​មាន​ចំណាប់អារម្មណ៍​ក្នុង​ការផ្តល់​ការគាំទ្រ​ផ្នែកសុខភាព នៅតាមសហគមន៍ដែរឬទេ? តើអ្នកចាប់អារម្មណ៍​ធ្វើការ​ដើម្បីធានាឲ្យ​សហគមន៍​ដែល​ងាយ​រងគ្រោះ អាចចូល​ទៅទទួលសេវា​សុខាភិបាល​បាន​ដែរឬទេ? បើអ្នកចាប់អារម្មណ៍​អ្នកអាចចូលរួម​ជាមួយយើង!

អង្គការមិត្តសំឡាញ់ គឺជា​សហគ្រាសសង្គម​ឈានមុខ​គេ​មួយ​ដែល​ធ្វើការ​ជាមួយ​កុមារ យុវវ័យ គ្រួសារ បាត់បង់​ឱកាស និងសហគមន៍​របស់​ពួកគេ ដើម្បី​ជួយ​ពួកគេ​ឲ្យក្លាយ​ទៅ​ជា​ពលរដ្ឋ​ឯករាជ្យ និង​មាន​ផលិទ្ធភាព​សម្រាប់​ប្រទេស​របស់ពួកគេ។

ក្រុមពហុជំនាញ​របស់យើង រួមមានគ្រូបង្រៀន បុគ្គលិកសង្គម មន្រ្តីដាក់ការងារ អ្នកថែរក្សាកុមារ ទាំងអស់​ធ្វើការ​ជាមួយ​គ្នាដើម្បី​ធានា​ថាយើង​សង្រ្គោះជីវិត និង​កសាង​អនាគត​ឲ្យ​កុមារ យុវវ័យ គ្រួសារ និង​សហគមន៍​របស់​ពួកគេ។

Announcement Positions

គិលានុបដ្ឋាក និងគិលានុបដ្ឋាយិកា

Position Summary

តើអ្នកនឹងត្រូវធ្វើអ្វី?

តួនាទី គិលានុបដ្ឋាយិកា​ អ្នកនឹងក្លាយជា​ផ្នែកមួយ​នៃក្រុមការងា​រសង្គម ដើម្បីធានា​ថាកុមារ/​យុវវ័យ និ​ងគ្រួសារ ទ​ទួលបា​ននូវសេវាវេជ្ជសា​ស្រ្តប្រកបដោ​យគុណភាព។

Expectations - Duties, Responsibilities
  • ផ្តល់កា​រថែទាំសុខភាព​ជាមូលដ្ឋាន​ ដល់កុមារ ​យុវវ័យ និងគ្រួសាររ​បស់ពួកគេ ​នៅតាមផ្លូវ និ​ងក្នុងស​ហគមន៍នៅរាជ​ធានីភ្នំពេញ
  • កសាង ​និងថែរក្សា ​បណ្តាញអ្នក​ផ្តល់សេ​វាសុខាភិ​បាលអោ​យមាន​ភាពរឹងមាំ​ ដើម្បីស​ម្រួលដល់​ការបញ្ជូន​កុមារ យុវវ័យ និងគ្រួសារ ​ទៅកាន់សេវា​ដៃគូ និងធានា​នូវការត្រួត​ពិនិត្យយ៉ាង​ទៀងទាត់​នៃសេ​វាកម្មរប​ស់ពួកគេ
  • ផ្តល់ការ​បណ្តុះបណ្តាល ​និងការ​គាំទ្រ ដល់ក្រុម ​ដើម្បីផ្តល់​ការថែទាំសុ​ខភា​ពជាមូ​លដ្ឋាន​ ដល់កុមា​រ និង​យុវជននិងគ្រួសាររប​ស់ពួកគេ
  • ផ្តល់សេ​វាកាត់បន្ថយ​គ្រោះថ្នាក់​ដល់អ្នក​ប្រើគ្រឿង​ញៀន
  • ត្រួតពិនិត្យ ​និងវាយតម្លៃ​ស្ថានភាព​អនាម័​យនៃតំបន់​ការងារ ​និងមជ្ឈ​មណ្ឌល
  • រក្សា​ទំនាក់ទំន​ងល្អជាមួយ​ភ្នាក់ងាររ​ដ្ឋាភិបាល​ ដៃគូនានា និ​ងអ្នកផ្តល់សេវា​សុខាភិបា​លផ្សេងៗ​ទៀត
  • ទុកដាក់ ​និងថែ​រក្សាឲ្យ​បានត្រឹម​ត្រូវនូវស​ម្ភារៈ​វេជ្ជសាស្ត្រ (​ថ្នាំពេទ្យ ​ស្រោមអ​នាម័យ សឺរាំង​ ម្ជុល)
  • ត្រួតពិ​និត្យវាយតំ​លៃសុខភា​ពអតិថិជន​ពេលមាន​តំរូវការssss
  • ត្រួតពិនិត្យប​ញ្ជីស្តុកថ្នាំជាប្រចាំ ​និង ប្រា​កដថារាល់​ថ្នាំដែលប្រើ​ប្រាស់មាន​សុពលភា​ពប្រើប្រា​ស់ត្រឹមត្រូវ ។
Requirements - Skills, Qualifications, Experience
  • អ្នកគឺជាបុគ្គលស្វាហាប់ អ្នកពូកែធ្វើការងារជាក្រុមនិងមានភាពឯករាជ្យ
  • អ្នកចូលចិត្តធ្វើការជាមួយកុមារ និងយុវវ័យ
  • អ្នកមានបទពិសោធន៍ក្នុងការផ្តល់សេវាសុខភាព និងការថែទាំ
  • អ្នកមានឥរិយាបថរួសរាយរាក់ទាក់ ហើយអ្នកចូលចិត្តធ្វើការជាមួយអ្នកជំងឺ
  • អ្នកមានចំនេះដឹងអំពីជំងឺកាមរោគ អេដស៍ សុខភាពបន្តពូជ និង​អាហារូបត្ថម្ភ​(កាន់តែប្រសើរ)
  • មានចំណង់ចំណូលចិត្តធ្វើការតាមសហគមន៏ក្រីក្រ
  • ជាមនុស្សបត់បែនបានតាមកាលៈទេសៈ
  • មានសញ្ញាប័ត្រគិលានុបដ្ឋ (Nurse)
  • មិនមែនជាបុគ្គលិកក្របខ័ណ្ឌរដ្ឋ
 

How to Apply

បេក្ខជន​ទាំងពីរភេទ​ដែល​មាន​ចំណាប់អារម្មណ៏ សូម​ផ្ញើរ​នូវ​ប្រវត្តិរូបសង្ខេប (CV និង Cover Letter) មក​ទីស្នាក់ការ​អង្គការ​មិត្តសំឡាញ់ តាមរយៈ​អាសយដ្ឋាន ឬ E-mail​ ដែលបាន​ផ្តល់​ជូន​នៅក្នុង​ពត៌មាន​ទំនាក់ទំនង។ ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង​បាន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​បាន​ផ្តល់​ជូន។

អង្គការមិត្តសំឡាញ់ ​ផ្តល់នូវ​ភាព​យុត្តិធម៌​ដល់​អ្នក​ដាក់ពាក្យ​ទាំងអស់។ បេក្ខជន​ដែលមាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ និង​ត្រូវ​​ទំនាក់​​ទំនង​ដើម្បីធ្វើការសម្ភាសន៍។ ស្ត្រីត្រូវ​បានលើក​ទឹកចិត្ត។

 អង្គការមិត្តសំឡាញ់គោរពតាមគោលការណ៏ការពារកុមារ។

ទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ​ រហូតដល់ថ្ងៃផុតកំណត់។

 

Contact Details

Office Address
  • #215, Street 13, Phum 3, Sangkat Chey Chomneas, Khan Doun Penh, Phnom Penh, Cambodia
 
Contact Name
  • Mith Samlanh
 
Phone
 
Email
 
Website