with Plan International Inc.
អង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយ ក្រសួង និងមន្ទីរ អប់រំ យុវជន និងកីឡា បានសហការមន្ទីរអភិវឌ្ឍន៏ជនបទខេត្តស្ទឹងត្រែង នឹងធ្វើការដាក់ដេញថ្លៃគម្រោងសាងសង់បង្គន់អនាម័យនៅតាមសាលារៀន ដែលមានសរុប ១៤ខ្នង ចំនួន៤២បន្ទប់ នៅក្នុងសាលាបឋមសិក្សា អនុវវិទ្យាល័យ និង វិទ្យាល័យសរុបចំនួន ១៤សាលា ក្នុងខេត្តស្ទឹងត្រែង ដោយមួយខ្នងមាន៣បន្ទប់។ អង្គការភ្លែនសូមអញ្ជើញស្ថាប័ន ឬ ក្រុមហ៊ុនសំណង់ស្របច្បាប់ទាំងឡាយចូលរួមដេញថ្លៃដោយ បំពេញឯកសារដេញថ្លៃ និង ភ្ជាប់ឯកសារដែលបញ្ជាក់ពីភាពស្របច្បាប់ បទពិសោធន៏ និងគុណសម្បត្តិរបស់ស្ថាប័ន/ក្រុមហ៊ុន ដើម្បីធ្វើការវាយតម្លៃ ទទួលសិទ្ធិក្នុងការសាងសង់បង្គន់អនាម័យនៅតាមសាលារៀន ដែលមានព័ត៌មានសង្ខេបខាងក្រោម និងលម្អិតនៅក្នុងឯកសារពាក្យដេញថ្លៃ។
ទីតាំងសាងសង់បង្គន់អនាម័យនៅក្នុងខេត្តស្ទឹងត្រែងរួមមាន៖
ក្រុមហ៊ុន ស្ថាប័ន អង្គការ សមាគមន៍ទាំងឡាយត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមៈ
ពត័មានសំខាន់ៗអំពីការដេញថ្លៃ
កាលបរិច្ឆេទនៃការទទួលសំណើដេញថ្លៃ និងដាក់សំណើដេញថ្លៃ៖
សូមអញ្ចើញមកទទួលយកឯកសារដេញថ្លៃដោយឥតគិតថ្លៃនៅអាស័យដ្ឋានដូចដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនងរាល់ម៉ោងធ្វើការ។កាលបរិច្ឆេទនៃការទទួល និងបើកសំណើដេញថ្លៃ៖
ចាប់ពីថ្ងៃទី ២៣ កុម្ភៈ ដល់ ៤ មីនា ឆ្នាំ២០២១ ហើយត្រូវបញ្ជូនរាល់ឯកសារចាំបាច់មកកាន់អង្គការភ្លែន នៅត្រឹមម៉ោង ០៥:០០ល្ងាច ថ្ងៃទី ៤ ខែ មីនា ឆ្នាំ២០២១។
ទីកន្លែងនៃការប្រជុំបើកសំណើដេញថ្លៃ៖
ការិយាល័យអង្គការភ្លែនអន្តរជាតិកម្ពុជា នៅភ្នំពេញ។
កំណត់សំគាល់៖
អ្នកទទួលការត្រូវប្រាកដថាខ្លួនបានចុះសិក្សាគ្រប់ទីតាំងទាំងអស់មុននឹងដាក់ពាក្យដេញថ្លៃ។ អ្នកទទួលការត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានឃុបឃិត ស៊ុមគ្រលំគ្នា និង មិនពាក់ពន្ឋ័នឹងការក្លែងបន្លំ ឬ អំពើពុក។ ប្រសិនបើអ្នកទទួលការណាឃុបឃិតស៊ុមគ្រលំគ្នា ឬ ពាក់ពន្ឋ័ក្នុងការក្លែងបន្លំ ឬ អំពើពុករលួយជាមួយអ្នកទទួលការដទៃ អ្នកទទួលការទាំងនោះ នឹងមិនត្រូវបានអនុញ្ញាតអោយដាក់សំណើដេញថ្លៃគម្រោងជាមួយអង្គការភ្លែនអន្តរជាតិនៅពេលអនាគត។